សម្ភាស រៀល ខេមរិន្រ្ទ៖ អាជ្ញាធរ​មិន​មែន​មក​ចរចា​ទេ តែ​មក​ចាប់​បង្ខំ

បញ្ហាវិវាទដីធ្លី តែងតែកើតមានជាបន្តបន្ទាប់ ក្រោមគម្រោង«អភិវឌ្ឍន៍»របស់រដ្ឋាភិបាល។ ជាទូទៅ គេសង្កេត​ឃើញ​ថាស្ទើ«គ្រប់»កន្លែង ដែលមានការអភិវឌ្ឍន៍ តែងតែមានប្រជាពលរដ្ឋ បាត់បង់នូវទឹក បាត់នូវបង់ដី បាត់បង់នូវសិទ្ធិ​លំនៅដ្ឋាន និងស្រែចំការរបស់ខ្លួនជារឿយៗ។ ករណីទាំងនោះ លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្ត​ជាប់​ឆ្នោត គណបក្សសង្គ្រោះជាតិ បានបរិហាអាជ្ញាធរថា មិនបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ ក្រៅពីការចាប់បង្ខំ និង​ការសន្យា«ខ្យល់»ជាមួយ ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាវិវាទដីធ្លី តែងតែកើតមានជាបន្តបន្ទាប់ ក្រោមគម្រោង«អភិវឌ្ឍន៍»របស់រដ្ឋាភិបាល។ ជាទូទៅ គេសង្កេត​ឃើញ​ថាស្ទើ«គ្រប់»កន្លែង ដែលមានការអភិវឌ្ឍន៍ តែងតែមានប្រជាពលរដ្ឋ បាត់បង់នូវទឹក បាត់នូវបង់ដី បាត់បង់នូវសិទ្ធិ​លំនៅដ្ឋាន និងស្រែចំការរបស់ខ្លួនជារឿយៗ។ ករណីទាំងនោះ លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្ត​ជាប់​ឆ្នោត គណបក្សសង្គ្រោះជាតិ បានបរិហាអាជ្ញាធរថា មិនបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ ក្រៅពីការចាប់បង្ខំ និង​ការសន្យា«ខ្យល់»ជាមួយ ប្រជាពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ។


លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិនិងច្បាប់ - ប្រជាពលរដ្ឋរងគ្រោះពីខេត្តក្រចេះបាននាំគ្នា ឡើងមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានី​ភ្នំពេញ ដើម្បីធ្វើការទាមទារទៅរដ្ឋាភិបាល ឲ្យជួយដោះស្រាយរឿងដីធ្លី ដែលអាជ្ញាធរមូលដ្ឋានបានឃុបឃិត លក់​ទៅឲ្យក្រុមហ៊ុនវៀតណាម និងការដាក់ញ្ញាតិទៅតាមបណ្តាស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ស្ថានទូត និង​សហគមអឺរ៉ុប។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រៀល ខេមរិន្ទ្រ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្ស​សង្គ្រោះជាតិ បានលើកឡើងថា រាល់ប្រជាពលរដ្ឋដែលរងគ្រោះ និងស្វែងរកការរន្តរាគមន៍ពីអាជ្ញាធរ ឬរដ្ឋាភិបាល​នោះ តែងតែរងនូវការចោទប្រកាន់ថាជារឿងនយោបាយ ឬពាក់ព័ន្ធនឹងរភងនយោបាយ។ តំណាងរាស្រ្តរូបនេះ ក៏​បានបង្ហាញនូវការការមិនពេញចិត្ត ចំពោះការលើកឡើងទាំងនោះ ព្រោះថា បើ«គ្មាន»ការបាត់បង់ទឹកដី ផ្ទះសម្បែង​របស់ខ្លួនទេ ក៏មិនមានការទាមទារបស់ប្រជាពលរដ្ឋទាំងនោះ យ៉ាងដូច្នេះដែរ។

ជាការដោះស្រាយនូវបញ្ហា របស់ប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ តែងតែមិនទទួលបាននូលលទ្ធផល ព្រោះជានិច្ច​ជាកាល​អាជ្ញាធរទាំងនោះ មិនដែលធ្វើការដោះស្រាយដោយស្របច្បាប់ និងតាមនីតិវិធីទេក្រៅពីការចាប់បង្ខំ និង​ការ​សន្យា«ខ្យល់»នោះ។ «ជាទម្លាប់ដែលយើងដឹងហើយថា អ្នកដែលមកចចារនេះ មិនមែនជាការចចារទេ។ ការចចារ ត្រូវតែមានការយល់ព្រមរៀងខ្លួន។ នេះមកក្នុងន័យចចារ តែធាតុពិតមកបង្ខំប្រជារាស្រ្តសុទ្ធសាធ។ (...) អ្វីដែលយើង (ប្រជាពលរដ្ឋ) សុំគេ (អាជ្ញាធរ) មិនព្រមទេ។ តែអ្វីដែលគេសុំយើង គេឲ្យយើងនឹងទទួលយក អ្វីដែលគេចង់បាន។»

ទោះយ៉ាងណា ក៏ដោយវត្តមានរបស់អាជ្ញាធរទាំងនោះ ដែលចូលមកធ្វើការចចារ និងដោះស្រាយ ត្រូវបានបេក្ខជន​តំណាងរាស្រ្តរូបនោះ ចាត់ទុកថាទាំងនោះ ជារបៀបកិច្ចកលរបស់កុម្មុយនីសប៉ុណ្ណោះ។ «អាជ្ញាធរខេត្តក្រចេះ ថាមក​ដោះស្រាយ អានេះគ្រាន់តែជាលេសមួយ បញ្ជាក់ប្រាប់ថា គេបានមកធ្វើដែរ មកជួយដែរ ប៉ុន្តែយើងមិនយល់ព្រម។ នេះជាល្បិចកិលកល របស់កុម្មុយនីសតែងតែធ្វើ។»

លោកបានធ្វើការពន្យល់ថា ការចូលមកដោះស្រាយតាមបែបចាប់បង្ខំរបស់ក្រុមអាជ្ញាធរ ឬរដ្ឋាភិបាលនេះ​មិនមែន​ជាដំណោះស្រាយ ដែលត្រូវទទួលបានជោគជ័យនោះទេ។ ផ្ទុយមកវិញ វាកាន់តែបង្កើតបញ្ហា ក្នុងបញ្ហា​ប៉ុណ្ណោះ។ លោកបានលើកជាឧទាហរណ៍ថា «ប្រជាពលរដ្ឋជាអ្នកជំងឺ គាត់(អាជ្ញាធរ)ជាពេទ្យ បើប្រជាពលរដ្ឋប្រាប់ពីជម្ងឺថា ឈឺក្បាល់ ដល់ពេលអ្នកព្យាបាលឲ្យថ្នាំឈឺជើងនោះ តើជាការត្រឹមត្រូវងត់ មានប្រសិទ្ធិភាពអត់?»

ជាមួយនឹងព្រឹត្តិការណ៍នេះ លោកបានបង្ហាញពីឆន្ទះក្នុងនាមលោក ជាតំណាងរាស្រ្តថា ការដែលលោក​ចុះមក​ជួយ​ប្រជាពលរដ្ឋនេះ មិនមែនមកក្នុងនាមគណបក្សនយោបាយ ឬគណបក្សសង្គ្រោះជាតិនោះដែរដែរ តែជួយក្នុងនាម​ជាអ្នកតំណាងរាស្រ្ត តំណាងឲ្យរាស្រ្តទូទាំងប្រទេស មិនមែនតែក្នុងខេត្ត ឬតំបន់ណាមួយឡើយ។

លោកបានបន្ថែមចំពោះការជួយនេះថា ដោយឃើញលើបញ្ហាផ្លូវ នៃអ្នកអនុវត្តច្បាប់របស់អាជ្ញាធរ មានបានធ្វើ​ឲ្យ​មានការ«ថ្លោះសិទ្ធិពលរដ្ឋ» ដែលជាមូលហេតុ នាំឲ្យប្រជាពលរដ្ឋទទួលទុកក្ខវេទនា ព្រោះតែត្រូវបាត់បង់ដីធ្លី និង​ផ្ទះសម្បែងនោះ។ «អ្វីដែលពាក់ព័ន្ធនិងផ្លូវច្បាប់ ដែលជាសិទ្ធិរបស់ពួកគាត់ត្រូវមាន។ ដីធ្លី ផ្ទះសំបែង ជាកម្មសិទ្ធិ​ផ្ទាល់របស់គាត់។ អ្វីដែលរដ្ឋាភិបាលបានបំពាន ជាការខុសខច្បាប់ យើងជួយពួកគាត់ដោយយោងលើច្បាប់ និង​សិទ្ធិរបស់គាត់។ យើងបានទទួលនូវពាក្យបណ្តឹងរបស់ពួកគាត់ ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...