កម្មករ​រោងចក្រ ខួយ ស៊ីង ស្នើរ​ខ័ណ្ឌ​ច្បារ​អំពៅ ឲ្យ​ជួយ​ដោះ​ស្រាយ​ប្រាក់​អត្ថ​ប្រយោជន៍ ៣​ចំណុច

កម្មកររោងចក្រ ខួយ ស៊ីង ជាង ២០០នាក់ បាននាំគ្នាទៅរក អាជ្ញាធរខ័ណ្ឌច្បារអំពៅ ឲ្យជួយរកយុត្តិធម៌ ឲ្យពួកគេ បន្ទាប់ពីរោងចក្រនេះ បានបិទទ្វាដោយមិនបានប្រាប់ពួកគេ និងមិនបានបើកប្រាក់ អត្ថប្រយោជន៍ ចំនួន ៣ ចំនុច នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈនេះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៥ ០២ ២០១៥
  • កែប្រែចុងក្រោយ: February 25, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រោងចក្រ ខួយ ស៊ីង ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបិទទ្វាមិនដំណើរការ តំាងពីថ្ងៃទី ៣១ ខែមករា ២០១៥ កន្លងមក ដោយមិនបានប្រាប់ កម្មករកម្មការនីរបស់ខ្លួននោះទេ និងថែមទាំង មិនបានគិត​ប្រាក់​ឈ្នួល អត្ថប្រយោជន៍ ៣ចំណុច តាមច្បាប់ការងារ ឲ្យកម្មករទៀតផង។ នេះ បើតាមការបញ្ជាក់ របស់កម្មករធ្វើការ នៅក្នុង​រោងចក្រនេះ។

ក្រុមកម្មករ ធ្លាប់បានទៅសួរនាំ រដ្ឋបាលនៅក្នុងរោងចក្រនេះ ជាច្រើនដង ប៉ុន្តែរដ្ឋបាលបានប្រាប់ទៅកម្មថា រោងចក្រ​មិន​បានបញ្ឈប់ ដំណើរការនោះទេ គ្រាន់តែផ្អាកបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែការរងចាំ អស់រយៈពេលជិតមួយខែហើយ នៅតែមិនទាន់មាន ឃើញរោងចក្របើកទ្វា ដើម្បីឲ្យកម្មចូលធ្វើការវិញនៅឡើយ ហើយការកំណត់ពេលវេលា ក្នុងការ​បើក​ដំណើរការ នៅថ្ងៃណានោះ ក៍រោងចក្រមិនផ្តល់ព៍ត៌មាន ឲ្យកម្មករបានដឹងដែរ។

រោងចក្រ ខួយ ស៊ីង នេះ មិនត្រឹមតែបិទទ្វា មិនជូនដំណឹងទៅកម្មករនោះទេ ថែមទាំងមិនបើកប្រាក់ឈ្នួល អត្ថប្រយោជន៍ ចំនួន ៣ចំណុច រួមមាន ប្រាក់សងថ្លៃជំងឺចិត្ត ប្រាក់គុណប្រចំាឆ្នាំ និងប្រាក់មិនបានជូនដំណឹង ទៅកម្មករ ចំពោះការបិទ​ទ្វា​រោងចក្រទៀតផង។

ការបិទទ្វា ដោយមិនបានជូនដំណឹងនេះ បានធ្វើឲ្យកម្មករខាតបង់វេលា និងប្រាក់កាស ព្រោះពួកគេបានរងចាំ ចូលធ្វើការ​នៅរោងចក្រដដែលវិញ ដោយមិនបានទៅរកធ្វើការនៅកន្លែងផ្សេងនោះទេ លុះដល់បានលឺដំណឹងរោងចក្របិទទ្វា ដោយ​មិនបា្រប់ដូច្នេះ ទើបពួកគេ បានមូលមតិគ្នាដាក់ពាក្យបណ្តឹង ទៅសាលាខ័ណ្ឌច្បាអំពៅ ឲ្យជួយរក​ដំណោះ​ស្រាយ។

អ្នកស្រី សែម មុន្ថា កម្មការិនីរបស់រោងចក្រខាងលើ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅថ្ងៃស្អែក អាជ្ញាធរ​ខ័ណ្ឌ​ច្បាអំពៅ នឹងផ្តល់ដំណឹងឲ្យពួកអ្នកស្រីវិញ អំពីដំណោះស្រាយ។ អ្នកស្រីថា អ្នកស្រីបានធ្វើការ នៅក្នុងរោងចក្រនេះ អស់​រយៈពេលជាង ១០ឆ្នាំមកហើយ ហើយចំនួនទឹកប្រាក់គុណ របស់អ្នកស្រីដែលរោងចក្រ មិនទាន់បានបើកឲ្យ មានចំនួន ជាង ២០០០ដុល្លារ ឯណោះ។

អ្នកស្រីបន្ថែមថា ពួកអ្នកស្រីធ្លាប់បាននាំគ្នាទៅក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឲ្យក្រសួងមួយនេះ ជួយ​ដោះស្រាយ។ ប៉ុន្តែមន្ត្រីទាំងនោះ បានប្រាប់ពួកគាត់ថា ឲ្យមករកសាលាខ័ណ្ឌ ឲ្យជួយដោះស្រាយវិញទៅ ប្រសើរជាង​ព្រោះមិនអាចស្នើរ ដោយរំលងសាលាខ័ណ្ឌបាននោះទេ។

កម្មករនៅក្នុងរោងចក្រ ខួយ ស៊ីង ទាំងអស់មានចំនួនសរុប ៣០០នាក់ ហើយពួកគេទាំងអស់នោះ សុទ្ធតែមិនទាន់​បាន​ទទួលប្រាក់ ពីរោងចក្រទាំងអស់។ រីឯកម្មករជាង ១០០នាក់ ផ្សេងទៀត បានទៅធ្វើការនៅរោងចក្រផ្សេងហើយ ដើម្បី​រកប្រាក់ដោះស្រាយជីវភាព ដោយសារតែការរង់ចាំ មានរយៈពេលយូរពេក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...