អាមេរិក៖ ក្មេង​ប្រុស​ម្នាក់​បាញ់​សម្លាប់​ ប្អូនស្រី​ខ្លួន​ឯង​អាយុ​២​ឆ្នាំ

ម្ដាយរបស់កុមារ មានវត្តមាននៅក្នុងផ្ទះជាមួយកូនរបស់គាត់ នៅខណៈពេលដែលរឿងដែលជួសជុលមិនបាននេះ បាន​​កើត​ឡើង។ នគរបាលនៃក្រុងគូមប៊ើឡែន (Cumberland) រដ្ឋគេនទូគី (Kentucky) បានបញ្ជាក់ថា នៅពេលគាត់លឺសូមផ្ទុះ​កាំភ្លើង គាត់​នៅ​រាលហាល ខាងក្រៅផ្ទះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរអាមេរិក បានប្រកាសអោយដឹងថា ក្មេងប្រុសតូចម្នាក់អាយុទើបតែ៥ឆ្នាំ បានជ្រុលដៃសម្លាប់ប្អូនស្រីរបស់វា នឹង​កាំភ្លើងមួយដើម ដែលជាអំណោយរបស់ក្មេងនេះតាំងពីឆ្នាំមុន។


នៅអាមេរិក គេបង្រៀនកូនចៅ អោយចេះកាន់កាំភ្លើងតាំងពីតូច។ តែមិនប្រាកដថា នឹងមានអត្ថប្រយោជន៍នោះទេ។

ម្ដាយរបស់កុមារ មានវត្តមាននៅក្នុងផ្ទះជាមួយកូនរបស់គាត់ នៅខណៈពេលដែលរឿងដែលជួសជុលមិនបាននេះ បាន​​កើត​ឡើង។ នគរបាលនៃក្រុងគូមប៊ើឡែន (Cumberland) រដ្ឋគេនទូគី (Kentucky) បានបញ្ជាក់ថា នៅពេលគាត់លឺសូមផ្ទុះ​កាំភ្លើង គាត់​នៅ​រាលហាល ខាងក្រៅផ្ទះ។

កាំភ្លើងត្រូវបានទុក នៅកន្លែងមួយដោយឡែក តែគ្រួសារមិនដែលបានគិតថា នៅក្នុងកាំភ្លើងនោះ មានគ្រាប់ពិតអាចបាញ់​ចេញបានដូច្នេះទេ។ កុមារបានទទួលអំណោយកាំភ្លើងនេះ មានម៉ាក គ្រីកេត (Crickett) ធុន .២២ ដែលជាអាវុធបង្កើត​ឡើង​សម្រាប់កុមារ។

នាងតូចដែលមានអាយុទើបតែពីរឆ្នាំ បានស្លាប់ នៅក្រោយពេលដែលនាងបានទទួលមួយគ្រាប់ចំទ្រូង។

រហូតមកដល់ពេលនេះ នគរបាលដែលបានចុះទៅដល់កន្លែងកើតហេតុ នៅមិនទាន់ដឹងនៅឡើយថា នឹងអាចមានការ​ចោទ​ប្រកាន់ ដាក់មកកាន់អាជ្ញាធរមានសមត្ថកិច្ចនោះ៕

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...