បាល់ទាត់៖ បាយឺន ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បំបាក់ បាសា ក្នុង​ផ្ទះ​ទៀត

ក្រុម បាយឺន ម៉ូនិជ (Bayern Munich) បានធ្វើឲ្យក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ ទាំង២ក្រុម ឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ឆែមពានលីក (Champions League) ជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមបាសេឡូណា (Barcelona) ដោយ​លទ្ធផល ៣-០ នៅឯកីឡាដ្ឋាន នូខេម (Nou Camp) កាលពីថ្ងៃពុធ និងសរុបទាំង២ជើង ពួកគេឈ្នះ ៧-០។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម បាយឺន ម៉ូនិជ (Bayern Munich) បានធ្វើឲ្យក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ ទាំង២ក្រុម ឡើងដល់វគ្គផ្តាច់ព្រ័ត្រ​ឆែមពានលីក (Champions League) ជាលើកដំបូង បន្ទាប់ពីពួកគេបានយកឈ្នះក្រុមបាសេឡូណា (Barcelona) ដោយ​លទ្ធផល ៣-០ នៅឯកីឡាដ្ឋាន នូខេម (Nou Camp) កាលពីថ្ងៃពុធ និងសរុបទាំង២ជើង ពួកគេឈ្នះ ៧-០។


ក្រុមបាយឺន នៅក្រោយពេលទទួលបានជ័យជំនះទាំងពីរប្រកួត យ៉ាងច្បាស់ក្រឡែត។

ម្ចាស់ជើងឯក បូដេសលីកា (Bundesliga) ថ្មីៗ ធ្វើបានយ៉ាងអស្ចារ្យបំផុត កាលពីសប្តាហ៏មុន ដោយបានយកឈ្នះក្រុម បាសេឡូណា យ៉ាងចាស់ដៃដោយលទ្ធផល ៤-០ ក្នុងទឹកដីនៃប្រទេសអាឡឺម៉ង់។

ក្រុមអ្នកមានបុណ្យ បាសេឡូណា អស់សង្ឃឹម និងអស់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនៃប្រទេស​អេស្ប៉ាញ​មួយនេះ ត្រូវបានកីឡាករខ្សែបម្រើ អាចិន រ៉ូបិន (Arjen Robben) ទាត់មួយទំហឹងផុតដៃអ្នកចាំទី វីកទ័រ វ៉ាលដេស (Victor Valdes) ចូលទីបានសម្រេចនៅនាទី ទី៤៩។

បាសេឡូណា ដែលកំពុងតែយ៉ាប់យឺនហើយនោះ ក៏ត្រូវរងការអាម៉ាស់បន្ថែមទៀត បន្ទាប់ពីកីឡាករខ្សែការពារ ជឺរ៉ាដ ពីគេ (Gerard Pique) ភ្លាត់ស្នៀត ទាត់បាល់បញ្ចូលសំណាញ់ទីខ្លួនឯងនៅនាទី ទី៧២។

កីឡាករ ថូម៉ាស មុលឡឺ (Thomas Mueller) ជាខ្សែប្រយុទ្ធ ដែលទាត់បញ្ចូលទីក្រុមបាសេឡូណា បាន២គ្រាប់ កាលពី​សប្តាហ៏មុននោះ បានជួយរកគ្រាប់បាល់ទី៣ ឲ្យក្រុម បាយឺន ម៉ូនិជ បន្ទាប់ពីខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់រូបនេះ ប្រើប្រាស់​ជំនាញប្រើក្បាលរបស់គាត់ បានយ៉ាងល្អ និងចូលទីបានសម្រេចនៅនាទី ទី៧៦។

បាសេឡូណា ត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខណៈដែលកីឡាករដ៏ប៉ិនប្រសព្វ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលទើបតែ​ត្រឡប់ពីរបួសសរសៃរពួរគន្លាក់ជើង ក៏ស្ថិតក្នុងនាមជាកីឡាករបម្រុងថែមទៀត។ ហើយការអវត្តមានកីឡាករឆ្នើម របស់​ពិភពលោកមួយនេះ បានធ្វើឲ្យបាសេ ទទួលរងការគម្រាមគំហែង កាន់តែខ្លាំងឡើង។

បាយឺន ម៉ូនិជ នឹងត្រូវទៅជួប ក្រុម បូរ៉ាស្សៀ ដតម័ន ក្នុងវគ្គផ្តាច់ព្រ័ត្រ នាកីឡាដ្ឋាន វ៊ែមប្លី (Wembley) ប្រទេសអង់គ្លេស នៅថ្ងៃទី២៥ ខែមេសា បន្ទាប់ពីក្រុម ដតម័ន បានយកឈ្នះក្រុម រៀលម៉ាឌ្រីដ (Real Madrid) ទាំង២ប្រកួតដូចគ្នា ដោយ​លទ្ធផល ៤-៣ កាលពីថ្ងៃអង្គារ៏កន្លងទៅ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...