ទិវាពលកម្មអន្តរជាតិ៖ ត្រូវ​ធានា​ការ​រស់​នៅ​សមរម្យ ដល់​កម្មករ​និយោជិក និង​មន្ត្រី​រាជការ

ក្រុមកម្មករ កម្មការិនី ប្រមាណជិតមួយម៉ឺននាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួន យកញត្តិទៅ​រដ្ឋសភា។ ក្រុមកម្មករទាំងនោះបានដើរដោយថ្មើរជើង លើកបដានានា ព្រមទាំងស្រែកទាមទាតមឃោសនសព្ទ័ ឲ្យមាន​ការដំឡើងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ។ នៅក្នុងការជួបជុំនាព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០១៣នេះ គេសង្កេតឃើញ​មាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងក្រុមរ៉ឺម៉កកង់បី គ្រូបង្រៀន និងកម្មករសំណង់មួយចំនួន​ក៏បាន​ចូលរួមដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកម្មករ កម្មការិនី ប្រមាណជិតមួយម៉ឺននាក់ បានមកជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួន យកញត្តិទៅ​រដ្ឋសភា។ ក្រុមកម្មករទាំងនោះបានដើរដោយថ្មើរជើង លើកបដានានា ព្រមទាំងស្រែកទាមទាតមឃោសនសព្ទ័ ឲ្យមាន​ការដំឡើងប្រាក់ខែដល់កម្មករ និងមន្ត្រីរាជការ។ នៅក្នុងការជួបជុំនាព្រឹកថ្ងៃទី១ ខែឧសភាឆ្នាំ២០១៣នេះ គេសង្កេតឃើញ​មាន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងក្រុមរ៉ឺម៉កកង់បី គ្រូបង្រៀន និងកម្មករសំណង់មួយចំនួន​ក៏បាន​ចូលរួមដែរ។


ក្បួនដង្ហែបាតុកម្ម នៅថ្ងៃទី១ខែឧសភា ឆ្នាំ២០១៣នេះ ឆ្ពោះទៅកាន់រដ្ឋសភា។ (រូបថត O. Vary/ MONOROOM.info)

ក្នុងឱកាសទិវាពលកម្មអន្តរជាតិខួបលើកទី១២៧ នេះក្រុមសហជីពដែលបានដឹកនាំសមាជិករបស់ខ្លួន ជិត១៦ម៉ឺននាក់ ដង្ហែរជាក្បួនចេញពីទីលានប្រជាធិបតេយ្យ តាមវិថីព្រះស៊ីសុវត្ថ ឆ្ពោះទៅវិមានរដ្ឋសភា ដើម្បីដាក់ញ្ញត្តិជូនរដ្ឋាភិបាល រដ្ឋសភា និងគណបក្សនយោបាយដែលនឹងដឹកនាំអណត្តិទីប្រាំដើម្បីធ្វើការប្តេជ្ញាចិត្ត។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា«ញត្តិ»របស់សហជីពកម្មករ រួមមាន១៤ ចំណុច។ ក្នុង​នោះរួមមានការកំណត់ប្រាក់ឈ្នួលអប្បរមាជូនកម្មករនិយោជិក គ្រប់វិស័យយ៉ាងតិច១៥០ ដុល្លារ និងប្រាក់បៀវត្សរ៍សម្រាប់​មន្ត្រីរាជការ ប៉ូលីស ទាហានយ៉ាងតិចមួយលានរៀល។

ក្រៅពីនេះមានការទាមទាឲ្យបញ្ចុះតម្លៃប្រេងសាំង កែលម្អលក្ខខណ្ឌការងារ ផ្តល់ឱកាស និងបើកសេរីភាពសម្រាប់កម្មករ និងសហជីព។ ព្រមទាំងការទាមទារឲ្យកាត់ទោសតាមច្បាប់លើករណីលោក ឈូក បណ្ឌិត ដែលបានបាញ់កម្មករ មិនការ​ដោះលែងលោក ប៊ន សំណាង និងលោកសុខ សំអឿន ដែលជាឃាតករសប្បនិម្មិត ជាប់ចោទថាបានសម្លាប់លោក ជា វិជ្ជា។ ស្នើឲ្យក្រុមហ៊ុនដាក់ប្រាក់តម្កល់នៅធនាគារជាតិ ដើម្បីបើកឲ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វារ ព្រមទាំងទាមទារ​លក្ខខ័ណ្ឌការងារមួយចំនួនទៀត។

ប្រធានសហជីពសហភាពកម្ពុជា និងជាប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានបន្តថា ការ​ដឹកនាំ​ដង្ហែរជាក្បួន ដោយអហិង្សានេះ ក្រោមប្រធានបទ «ប្រាក់ឈ្នួលត្រូវតែធានារការរស់នៅសមរម្យ សម្រាប់កម្មករ​និយោជិត និងមន្ត្រីរាជការ»។ ក្នុងការដង្ហែរនេះលោកក៏បានអំពាវនាវ ដល់កងកំលាំងទាំងអស់ដែលមានវត្តមាន ជួយសម្រួលដល់​សន្តិសុខ និងការដង្ហែក្បួននេះ និងកងកំលាំងដ៏ទៃទៀត សូមដាក់ខែល និងដំបងចុះ ហើយគាំទ្រឲ្យមានការតម្លើង​ប្រាក់​បៀវត្សរ៍សមរម្យ ក្នុងអណត្តិទីប្រាំនេះ។

តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានរង់ចាំទទួលញ្ញត្តិពីតំណាងកម្មករ នៅមុខ​វិមាន​រដ្ឋសភា ក្រោយពីមានការអញ្ជើញពីប្រធានសហជីព។ តំណាងរាស្រ្តទាំងពីរ បានទទួយកញ្ញត្តិ ពីកម្មករ ហើយបានសម្តែង​នូវចំណាប់អារម្មណ៍ថា បើគណបក្សរបស់លោកឈ្នះឆ្នោត នឹងទទួលយកនូវសំណើរដែលមានក្នុងញ្ញត្តិនេះ ធ្វើ ការដោះ-​ស្រាយជូនឲ្យបានមួយរយភាគរយ។

អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ធ្លាប់បាននិយាយបញ្ជាក់ថា រដ្ឋាភិបាលតែងលើកកម្ពស់ដល់សិទ្ធិកម្មករ និងផ្តល់ឲ្យកម្មករនូវប្រាក់បៀវត្សរ៍សមរម្យ។ ហើយប្រាក់បៀវត្សរ៍សមរម្យនេះ តែងតែត្រូវបានដំឡើងជាបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា ក្នុងត្រីមាសទីមួយ ឆ្នាំ២០១៣ កើនដល់តម្លៃ ១,៣៤ ពាន់លានដុល្លារ ខណៈដែលត្រីមាសទីមួយដដែលក្នុងឆ្នាំ២០១២ មានតម្លៃត្រឹមតែ ១,១៤ ពាន់លានដុល្លារប៉ុណ្ណោះ។ កាលពីឆ្នាំ២០១២ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាមានតម្លៃ ៤,៦ ពាន់លានដុល្លារ។ ក្នុងវិស័យកាត់ដេរនៅកម្ពុជា មានកម្មករប្រមាណជា ៥១០.៦៨២ នាក់ កំពុងតែបំរើការ នៅក្នុង​រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកសរុបជាងប្រមាណ ៥០០ កន្លែង។ ចំណែកប្រាក់ឈ្នួលសម្រាប់កម្មករ គិតជាមធ្យមមានប្រមាណជា ៤០ លានដុល្លារនៅក្នុងមួយខែ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...