បោស​សំអាត​សំរាម​​ជា​បណ្ដើរៗ បន្ទាប់​ពី​បុគ្គលិក​ផ្នែក​សំរាម​​ផ្អាក​កូដកម្ម​

បើទោះបីការចរចាគ្នារវាងក្រុមហ៊ុន ស៊ិនទ្រី និងកម្មករ មិនបានដូចអ្វីដែលកម្មករចង់បានក៏ដោយ តែបុគ្គលិក កម្មករ ក្រុមហ៊ុនស៊ិនទ្រីទាំងអស់បានចូលធ្វើការវិញជាធម្មតា នៅថ្ងៃទី៦ខែកុម្ភះនេះ។ រីឯយុទ្ធនាការ នៃការប្រមូលសម្រាម​នៅរាជធានីភ្នំពេញ ក៏ចាប់ផ្តើមដែរ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះបីការចរចាគ្នារវាងក្រុមហ៊ុន ស៊ិនទ្រី និងកម្មករ មិនបានដូចអ្វីដែលកម្មករចង់បានក៏ដោយ តែបុគ្គលិក កម្មករ ក្រុមហ៊ុនស៊ិនទ្រីទាំងអស់បានចូលធ្វើការវិញជាធម្មតា នៅថ្ងៃទី៦ខែកុម្ភះនេះ។ រីឯយុទ្ធនាការ នៃការប្រមូលសម្រាម​នៅរាជធានីភ្នំពេញ ក៏ចាប់ផ្តើមដែរ។


សួនសម្រាមនៅរាជធានីភ្នំពេញ។ (រូបថត ឯកសារ)

វិបត្តិការងារ - នៅយប់ថ្ងៃពុធ និងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកកម្មករស៊ីនទ្រី បានចាប់ផ្តើមការងារ​ប្រមូល​សំរាមវិញហើយ។ បើទោះបីជាយ៉ាងណាក៏ដោយ តែនៅកន្លែងមួយចំនួនទៀតដូចជា នៅតាមផ្លូវ និងកន្លែងប្រជុំជន​មួយចំនួន គំនរសម្រាមទ្រង់ទ្រាយធំ និងធុំក្លិននៅតែមានដដែល។ ចំណែកនៅខាងមុខផ្ទះមួយចំនួន គំនរសំរាម មិន​ទាន់ត្រូវបានប្រមូលនៅឡើយទេ ដោយសារចាប់ពីថ្ងៃ ដែលកម្មករបុគ្គលិកប្រមូលសម្រាម បានធ្វើកូដកម្មនោះមក សម្រាមកាន់តែគរច្រើនហើយគ្មានអ្នកប្រមូល។

លោក ប្រាក់ សុខា តំណាងកម្មករក្រុមស៊ិនទ្រី បានអោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា៖ «ចាប់ពេលដែល​កម្មករ និងក្រុមហ៊ុនបានព្រមព្រៀងគ្នា កម្មករទាំងអស់បានចូលធ្វើការ និងចាប់ផ្តើមប្រតិបត្តិការ ការងារប្រមូល​សម្រាមវិញ ហើយមកទល់ពេលនេះ សម្រាមប្រមូលបានប្រមាណជា៣០ភាគរយហើយ ហើយក៏កំពុងប្រមូល​ជាបន្តទៀត»។

បន្ទាប់ពីបានប្រជុំចរចា ស្តីពីការដោះស្រាយករណីវិវាទការងារ របស់ក្រុមហ៊ុន ស៊ីនទ្រី តំណាងក្រុមហ៊ុនស៊ីនទ្រី និង​តំណាងកម្មករបានឯកភាពគ្នា នូវចំណុចមួយចំនួន ដូចជាការបញ្ឈប់ការកាត់ប្រាក់តម្កល់ថ្លៃ កាត់សម្លៀកបំពាក់​បុគ្គលិកកម្មករ ក្រុមហ៊ុនរៀបចំបន្ទប់ និងពេទ្យប្រចាំការ នៅទីស្នាក់ការកណ្តាល និងផ្តល់របបសន្តិសុខសង្គម។ តែទោះជាយ៉ាងណា នៅ៥ចំណុចទៀត ដែលបុគ្គលិកមិនទាន់ទទួលយក។

កាលពីថ្ងៃពុធ ក្រោយពីកិច្ចប្រជុំចរចា កម្មករខ្លះទទួលបានប្រាក់បន្ថែមពី ៥ដុល្លារ ទៅ២០ដុល្លារ ដោយផ្អែកទៅ​តាម​តួនាទីរបស់កម្មករដូចជា កម្មករបោសសម្អាត កម្មករអូសរទេះ និងកើបសំរាមពេលថ្ងៃ កម្មករអូសរទេះ និងកើប​ពេលយប់ អ្នកបើកបរពេលថ្ងៃ អ្នកបើកបរពេលយប់ និងជាងជួសជុលរថយន្ត។ បុគ្គលិក កម្មករស៊ីនទ្រីទាំងអស់ ព្រមទទួលយកប្រាក់បន្ថែម ដែលក្រុមហ៊ុនស៊ីនទ្រី ផ្តល់ឲ្យជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិក កម្មករ ធ្វើកូដកម្មអស់​រយៈពេល ៤ថ្ងៃ ទាមទារប្រាក់ឈ្នួល និងអត្ថប្រយោជន៍ការងារមួយចំនួន។

ពាក់ព័ន្ធបញ្ហានេះដែរ តំណាងកម្មករដដែលបានបញ្ជាក់ថា៖ «ការចរចាហ្នឹងមិនទាន់បានសម្រេចដូចគោលបំណង ដែលកម្មករចង់បាននោះទេ ប៉ុន្តែយើងទទួលយកបណ្តោះអាសន្នសិន ដើម្បីអោយកម្មករចូលធ្វើការ ហើយនៅពេល​ក្រោយទៀត នៅពេលដែលគាត់មានសមត្ថភាពឡើងអោយ យើងនឹងសុំគាត់ឡើងបន្តទៀត»។

គួររម្លឹកថា តាំងពីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ច្រើនរយនាក់ បានធ្វើកូដកម្មមិនចូល​ធ្វើការ នៅមុខទីតាំងមួយកន្លែងរបស់ក្រុមហ៊ុន នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារ​ដំឡើងប្រាក់ឈ្នួលគោល ឲ្យបានយ៉ាងទាបបំផុត ១៥០ ដុល្លារអាមេរិក ក្នុងមួយខែ និងទាមទារលក្ខខណ្ឌ​ការងារ​មួយចំនួនទៀតផងដែរ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...