អាមេរិក៖ មានភស្ដុតាងនៃការ«ស៊ីសាច់មនុស្ស» នៅក្នុងកុលសម្ព័ន្ធមួយ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា សមាជិកមួយចំនួន នៃក្រុមដំបូងគេមួយនៅទីក្រុងជេមថោន (Jamestown) ក្នុងរដ្ឋវៀជីនី (Virginie) បានរួចរស់មានជីវិតពីស្ថានភាពដ៏សែនលំបាកវេទនា ដែលត្រូវរងគ្រោះ រហូតដល់ការនិយមស៊ីសាច់មនុស្ស។
ការដាក់តាំងឡើងវិញ នូវរបៀបរបប នៃការរស់នៅរបសជនម្ចាស់ស្រុក នៅទីក្រុងជេមថោន។
ក្រុមអ្នកស្រាវជ្រាវទាំងនោះ បានអះអាងនៅថ្ងៃពុធទី០១ខែឧសភា ថាបានកាយរកឃើញភស្តុតាងដំបូងៗ ដែលទាក់ទងនឹងបញ្ហានេះ។
សារមន្ទីជាតិប្រវត្តិសាស្ត្រធម្មជាតិ ស្មីតសូនៀន (Smithsonian) និងក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យា នៅទីក្រុងជេមថោន បានប្រកាសពីការរកឃើញ គ្រោងឆ្អឺងរបស់ជនជំទង់ម្នាក់ អាយុប្រមាណជា១៤ឆ្នាំ ដែលទំនងជាបានរងគ្រោះ នឹងការចាប់ស៊ីសាច់មនុស្ស។
សំណល់ឆ្អឹងឆ្អែង របស់យុវតីក្មេងរូបនេះ មានអាយុកាល ប្រហែលជានៅចន្លោះពេលរដូវធ្លាក់ទឹកកក នាឆ្នាំ១៦០៩ និងឆ្នាំ១៦១០។ នាពេលនោះដែលជាពេលដែលខ្វះស្បៀងអាហារយ៉ាងខ្លាំង បានធ្វើអោយមនុស្សជាច្រើនពាន់នាក់ បានក្លាយជាជនរងគ្រោះ ជាពិសេសអ្នកម្ចាស់ស្រុក នៅទីក្រុងជេមថោន ។
គេបាននិយាយតាំងពីច្រើនឆ្នាំមកហើយ ទាំងមិនមានភស្ដុតាងអ្វីច្បាស់លាស់ ថាជនម្ចាស់ស្រុកទាំងនោះ បានស្វែងរកដំណោះស្រាយចិញ្ចឹមក្រពះ ដោយការចាប់បរិភោគ នូវសត្វឆ្កែ កណ្ដុរ ពស់វែក ... និងរហូតដល់មនុស្សថែមទៀតផង៕
សូមអញ្ជើញទស្សនាវីដេអូ ខាងក្រោម ដែលនិយាយពីរបកគំហើញនេះ ៖
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ