អេវើតុន ជឿជាក់ថាឈ្នះ លីវើភូល​​

ការប្រកួតរកក្រុមជើងខ្លាំងនាតំបន់មឺសីសាយដ៏ នៃទីក្រុងលីវើភូល (Liverpool) នៅចុងសប្តាហ៏នេះ ក្រុមទូកក្តោង អេវើតុន (Everton) នឹងត្រូវធ្វើដំណើរទៅកីឡាដ្ឋាន អេនហ្វៀល (Anfield) ដោយជឿជាក់ថា ពួកគេនឹងយកឈ្នះក្រុមលីវើភូល ហើយអាចបញ្ចប់រដូវកាល នៅលើក្រុមលីវើភូល ២ឆ្នាំជាប់គ្នាជាលើកដំបូង ចាប់ពីឆ្នាំ១៩៣៧។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតរកក្រុមជើងខ្លាំងនាតំបន់មឺសីសាយដ៏ នៃទីក្រុងលីវើភូល (Liverpool) នៅចុងសប្តាហ៏នេះ ក្រុមទូកក្តោង អេវើតុន (Everton) នឹងត្រូវធ្វើដំណើរទៅកីឡាដ្ឋាន អេនហ្វៀល (Anfield) ដោយជឿជាក់ថា ពួកគេនឹងយកឈ្នះក្រុមលីវើភូល ហើយអាចបញ្ចប់រដូវកាល នៅលើក្រុមលីវើភូល ២ឆ្នាំជាប់គ្នាជាលើកដំបូង ចាប់ពីឆ្នាំ១៩៣៧។


កីឡាដ្ឋាន អេនហ្វៀល របស់ក្រុមហង្សក្រហម លីវើភូល។

បើអេវើតុន អាចទទួលបានជ័យជំនះ នៅថ្ងៃអាទិត្យខាងមុខនោះ ក្រុមរបស់លោក ដេវ៊ីដ ម៉យ (David Moyes) នឹងមាន ៨ពិន្ទុនៅពីលើក្រុមលីវើភូល ហើយពួកគេក៏មិនអាចតាមបានទៀតដែរ ខណៈដែលការប្រកួតសល់តែ ២ប្រកួតទៀត នឹងបញ្ចប់រដូវកាល។

កាលពីរដូវកាលមុន ក្រុមអេវើតុន បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៧ ខណៈដែលក្រុមលីវើភូល បញ្ចប់នៅចំណាត់​ថ្នាក់​លេខ៨។ ហើយបច្ចុប្បន្ន អេវើតុន កំពុងតែស្រេកឃ្លាន ដំណែង កំពូលទាំង៤ ដើម្បីអាចមានសិទ្ធលេង ក្នុង​ក្រប​ខ័ណ្ឌ​អ៊ឺរ៉ុប ប៉ុន្តែ​ពួកគេហាក់ដូចជាមានឱកាសតិចតួចណាស់ ខណៈដែលសប្តាហ៏នេះ ត្រូវជួបក្រុមខ្លាំង លីវើភូល។

ខ្សែបម្រើក្រុមអេវើតុន ឡេយ៉ន អូសម៉ាន (Leon Osman) បានប្រាប់ដល់កាសែត លីវើភូលអេកូ (Liverpool Echo) ថា «យើង​​នឹង​​​ធ្វើ​​ដំណើរ​​ទៅទីនោះ ដោយមានទំនុកចិត្ត។ យើងមាន ៥ពិន្ទុ នៅពីលើគេ ហើយបើយើងអាចឈ្នះទៀតនោះ វា​ពិត​ជា​អស្ចារ្យ​សំរាប់យើង នៅរដូវកាលនេះ។»

ក្រុមហង្សក្រហម លីវើភូល បានគ្រប់គ្រងពានរង្វាន់ស្ទើរគ្រប់រដូវកាល កាលពីចន្លោះឆ្នាំ ១៩៧០ ទៅ ១៩៨០ ខណៈដែល​ក្រុម​អ្នក​ជិត​ខាង អេវើតុន ពុំទទួលបានជោគជ័យអ្វីសោះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអេវើតុន បានឈ្នះពានរង្វាន់ក្នុងលីក ឆ្នាំ១៩៨៥ និង ១៩៨៧ ខណៈដែល លីវើភូល បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ទាំង២រដូវកាល។

អេវើតុន ត្រូវបានគេស្គាល់ថា ជាក្រុមមួយ​​ដែលមានខ្សែការពារដ៏រឹងមាំ ខណៈដែលបិទមិនឲ្យគូប្រកួត ទាត់បញ្ចូលទីសោះ បាន៥ប្រកួត ក្នុងការប្រកួត ៧លើកចុងក្រោយ។ ប៉ុន្តែពួកគេ ត្រូវទៅ កីឡាដ្ឋាន អេនហ្វៀល ជួបជាមួយក្រុម លីវើភូល ដែល​ក្រុម មួយនេះ ទើបតែលត់ ក្រុមញ៉ូកាស្ស៊ល ៦-០ កាលពីសប្តាហ៏មុន។

ក្រុមលីវើភូល នឹងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើមរបស់គេ ល្វីស ស្វារែស (Luis Suarez) ដែលកំពុងតែជាប់ពិន័យ ១០ប្រកួត។ ប៉ុន្តែទោះជាយ៉ាងណា លីវើភូល នៅមានខ្សែប្រយុទ្ធវ័យក្មេង និងមានភាពប៉ិនប្រសព្វ ខ្លាំងៗមួយចំនួនទៀតដែរ។

ខ្សែបម្រើរបស់ក្រុមលីវើភូល លូកាស (Lucas) បាននិយាយថា «យើងនៅមានឱកាស នៅលើក្រុម អេវើតុន ព្រោះការប្រកួត នៅសល់ ៣លើកទៀត។ ជាពិសេស បើយើងអាចឈ្នះពួកគេ នៅថ្ងៃអាទិត្យនេះ នោះយើងនឹងមានសង្ឃឹមកាន់តែខ្លាំង។ យើង​ដឹងថា យើងត្រូវតែឈ្នះ បើយើងចង់បញ្ចប់រដូវកាល ឲ្យមានចំណាត់ថ្នាក់ល្អជាងបច្ចុប្បន្ន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...