បង​ប្អូន​ពីរ​នាក់ ចាប់​បាន​ត្រី​អណ្ដែង​យក្ស​ទំងន់​១២៧​គីឡូ​ (pic)

ពីរនាក់បងប្អូនអ្នកនេសាទ បានជំនះក្នុងរយៈពេល ប្រមាណជា ៤០នាទី ទម្រាំនេសាទចាប់បាន ត្រីអណ្ដែងយក្សមួយ ទំងន់ប្រមាណជា១២៧គីឡូក្រាម នៅក្នុងស្ទឹងប៉ូ (Pô) ភាគខាងជើងនៃប្រទេសអ៊ីតាលី។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៧ កុម្ភៈ ២០១៥។
  • កែប្រែចុងក្រោយ: February 27, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បងប្អូនភ្លោះ ជាតិអ៊ីតាលី ឌីណូ (Dino) និង ដារីយ៉ូ ហ្វែរ៉ារី (Dino Ferrari) បានចាប់បានត្រីអណ្ដែងយក្សមួយ មានប្រវែង​បណ្ដោយ ២,៦៧ម៉ែត្រ និងទំងន់១២៧គីឡូក្រាម នៅក្នុងស្ទឹងប៉ូ កាល់ពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីដំណឹង និងរូបភាពត្រូវបានផ្សព្វផ្សាយ អ្នកផង និងប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលី បានហៅត្រីអណ្ដែង ដែលចាប់​បាន​នេះ ថាជា«សត្វចម្លែកនៃស្ទឹងប៉ូ»។

បន្ទាប់ពីបានតស៊ូ ដោយប្រើរយៈពេលប្រមាណជាង ៤០នាទី ដើម្បីយកត្រីនេះឡើងមកលើគោកនោះ បុរសបងប្អូន​ទាំង​ពីរ គ្រាន់តែយកសត្វត្រីនេះ មកថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ មុននឹងព្រលែងវា ឲ្យចូលទៅក្នុងស្ទឹងវិញ។ ស្ទឺងប៉ូ ដែល​ហូរចាក់ ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតប្រទេសអ៊ីតាលី ឬហៅឆកសមុទ្រ អាឌ្រីយ៉ាទីក (Adriatique)។

បើតាមលោក ដារីយ៉ូ ហ្វែរ៉ារី បានថ្លែងឲ្យដឹងថា សត្វត្រីនោះ មានអាយុប្រមាណជា ៣០ឆ្នាំហើយ ហើយ​សត្វត្រី​ប្រភេទ​នេះ អាចរស់បានប្រមាណជា៥០ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...