ចាប់​បាន​ភ្លុក​ដំរី​៣​តោន ក្នុង​កុងទឺន័រ​ដាក់​សណ្ដែក នា​ផែ​ក្រុង​ព្រះ​សីហនុ

ភ្លុកដំរីទម្ងន់ប្រមាណជាជាង៣តោន ដែលដាក់លាក់ក្នុងកុងទឺន័រផ្ទុកសណ្ដែក ត្រូវបានចាប់ឃាត់ទុក ដោយ​អាជ្ញាធរ​គយកម្ពុជា នាកំពង់ផែក្រុងព្រះសីហនុ។ ជាបរិមាណ ដ៏ធំសម្បើមួយ ដែលប្រទេសកម្ពុជាទើបនឹង​ជួប​ប្រទះ​ជាលើក​ដំបូង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 09, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លុកដំរីទម្ងន់ប្រមាណជាជាង៣តោន ដែលដាក់លាក់ក្នុងកុងទឺន័រផ្ទុកសណ្ដែក ត្រូវបានចាប់ឃាត់ទុក ដោយ​អាជ្ញាធរ​គយកម្ពុជា នាកំពង់ផែក្រុងព្រះសីហនុ។ ជាបរិមាណ ដ៏ធំសម្បើមួយ ដែលប្រទេសកម្ពុជាទើបនឹង​ជួប​ប្រទះ​ជាលើក​ដំបូង។


ភ្លុកដំរី ដែលអាជ្ញាធរប្រទេសឆាត ក្នុងទ្វីបអាហ្វ្រិកចាប់បាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត AFP)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
----------------------

រត់ភ្លុកដំរី - លោក ប៊ុន ជីវ ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ និង​គ្រប់គ្រង​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​ នៃ​សាខា​គយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ បាននិយាយថ្លែងប្រាប់ទីភ្នាក់ងារបារាំងអាអេហ្វប៉េ (AFP) ថា កងកម្លាំងសមត្ថកិច្ចរបស់​លោក បានចាប់បានភ្លុកដំរីទម្ងន់ធ្ងន់ជាង៣តោនទាំងនេះ ដែលត្រូវបានគេលាក់បង្កប់ក្នុងសណ្ដែក​នៅក្នុងកុងទឺន័រ​មួយ។

កងកម្លាំងគយកម្ពុជា បានរកឃើញភ្លុកដំរីទាំងនេះ នៅបន្ទាប់ពីដាក់កុងទឺន័រ ឲ្យឆ្លងកាត់ម៉ាស៊ីស្កេន នៅលើកំពង់ផែ។ ប៉ុន្តែលោក ប៊ុន ជីវ មិនបានលំអិតពីប្រភពចេញពីប្រទេសណា និងឆ្ពោះទៅកាន់ប្រទេសណាផ្សេង នៃការរត់ភ្លុកដំរី​នេះឡើយ។ លោកគ្រាន់តែបានបញ្ជាក់ថា ការស៊ើបអង្កេតបានចាប់ផ្ដើមធ្វើ ដើម្បីដឹងពីមូលហេតុ គោលដៅ និង​ហេតុអ្វី​ប្រទេសកម្ពុជា បានក្លាយជាទីកន្លែងដែលភ្លុកដំរីទាំងនេះឆ្លងកាត់។

ការរត់ភ្លុកដំរី ដែលមានភាពកាក់កបជាទីបំផុត ជាពិសេសសម្រាប់យកទៅធ្វើជាគ្រឿងលំអរនោះ បានកើនឡើង​យ៉ាងខ្លាំង នៅទ្វីបអាហ្រិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរត់ភ្លុកដំរីនេះ ត្រូវបានគេដឹងថា ដើម្បីយកមកផ្គត់ផ្គង់​តម្រូវការ ដែលចេះតែកើនឡើងដែរ នៅក្នុងទ្វីបអាស៊ី និងនៅតំបន់មជ្ឈិមបូព៌ារ។ ភ្លុកដំរីទាំងនោះ ត្រូវបានគេយក​ទៅ​លក់​ក្នុងទីផ្សារងងឹង ក្នុងតម្លៃដ៏ខ្ពស់ ប្រៀបបានដូចមាស។ ទីផ្សាររកស៊ីទិញដូរភ្លុកក្នុងពិភពលោក បានប៉ាន់​ប្រមាណ​ពីទឹកប្រាក់ ដែលបានពីការធ្វើពាណិជ្ជកម្មភ្លុកដំរី ថាមានកម្រិតប្រមាណជា១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

តាំងពីដើមឆ្នាំ២០១៤នេះមក ប្រទេសកម្ពុជាបានចាប់បាន នូវការរត់ភ្លុកដំរីនេះជាច្រើនដងរួចមកហើយ។ កាលពី​ខែ​កុម្ភៈកន្លងទៅ ជនជាតិវៀតណាមពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីអាជ្ញាធរបានរកឃើញ ភ្លុកទម្ងន់ប្រមាណជា៨០​គីឡូក្រាម មានប្រភពចេញពីទ្វីបអាហ្វ្រិក។ បន្ទាប់មក នៅខែមីនា ភ្លុកដំរីច្រើនជាង២៦០គីឡូក្រាម ត្រូវបានរកឃើញ​ដូចគ្នាដែរ នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកម្ពុជា-វៀតណាមឡើយ។

ក្រុមអង្គការដែលធ្វើការស្និតនឹងការអភិរក្សសត្វព្រៃ បានឲ្យដឹងថា ដំរីចំនួន២០%នៅទ្វីបអាហ្វ្រិក អាចនឹងបាត់បង់​តែ​នៅក្នុងប៉ុន្មានឆ្នាំក្រោយនេះប៉ុណ្ណោះ ប្រសិនជាការសម្លាប់ដើម្បី​យកភ្លុក នៅតែបន្តដូចសព្វថ្ងៃនេះ៕

សូមទស្សនាវីដេអូ ជុំវិញការសម្លាប់ដំរី និងការធ្វើពាណិជ្ជកម្មភ្លុករបស់វា (សម្គាល់៖ រូបភាពខ្លះ មានភាពរន្ធត់)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...