រដ្ឋាភិបាល​ទទួល​ស្គាល់ តំបន់​សហគមន៍​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

តំបន់សហគមន៍ការពារធនធានធម្មជាតិ ជាង២ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃ អស់រយៈពេលជាង១០ឆ្នាំ។
Loading...
  • ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំបន់សហគមន៍ការពារធនធានធម្មជាតិ ជាង២ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីតំបន់ទាំងនោះ ត្រូវបានគំរាមកំហែងដោយបទល្មើសព្រៃឈើ និងសត្វព្រៃ អស់រយៈពេលជាង១០ឆ្នាំ។

<
សត្វបក្សីព្រៃ ប្រភេទត្រយ៉ងយក្ស។ (រូបថត Birdlife International)

ធនធានធម្មជាតិ - សេចក្តីប្រកាសព័ត៌មាន របស់អង្គការបក្សីអន្តរជាតិកម្ពុជា (Birdlife International) និង PRCF កម្ពុជា កាល​ពីថ្ងៃសុក្រទី២៣ ខែឧសភា បានឲ្យដឹងថា ក្រសួងបរិស្ថានបានយល់ព្រមចុះហត្ថលេខា ទទួលស្គាល់ផ្ទៃ​ដីសហគមន៍​អូររ៉ៃ ដែលមានដី២.៦៨០ហិកតា នៃទំហំផ្ទៃដីសរុបប្រមាណជា២៥០.០០០ របស់ដែនជម្រកសត្វព្រៃ​លំផាត់ ស្ថិត​នៅ​ក្នុងស្រុកកូនមុំ ខេត្តរតនគិរី ជាតំបន់សហគមន៍ការពារធនធានធម្មជាតិ ជាផ្លូវការ កាលពីពាក់​កណ្តាលខែមុន បន្ទាប់​ពីមានការទទូចស្នើសុំ ពីពលរដ្ឋជនជាតិដើមចំនួន៦៦៧គ្រួសារ រស់នៅក្នុងភូមិបួនក្នុងឃុំ​សិរីមង្គល និងអង្គការ​អន្តរជាតិនានា។

លោក ហ្វែណង់ដូ ប៉ូតេស (Fernando Potess) នាយប្រតិបត្តិអង្គការ PRCFកម្ពុជា បានសំដែងការរីករាយ ចំពោះ​ការទទួល​ស្គាល់នេះ ដោយ​លោកមានប្រសាសន៏ថា៖ «នេះជា តំបន់សហគមន៍ ការពារធនធានធម្មជាតិទីមួយ ក្នុង​ដែនជម្រកសត្វព្រៃលំផាត់ ដែលជាជម្រកសម្រាប់សត្វត្រយ៉ង់យក្ស ជាសត្វកម្រជិតផុតពូជបំផុត»។

ក្រៅពីសត្វត្រយ៉ង់យក្សដែល អង្គការទាំងពីរនេះបានធ្វើការកត់សម្គាល់ថា ដែនជម្រកសត្វព្រៃលំផាត់នេះ មាន​ប្រភេទសត្វកម្រជិតផុតពូជជាច្រើនផ្សេងទៀត​ ដូចជា ត្មាត រមាំង (Eld’s Deer) និងខ្លាជាដើម ហើយប្រភេទសត្វ​ទាំងនោះ បាននឹងកំពុងទទួលការគំរាមកំហែងដោយការប្រមាញ់ ការកាប់ឈើ និងការទន្ទ្រានយកដី ក្នុង​រយៈពេល​១០ឆ្នាំចុងក្រោយនេះ។ បើទោះបី ជាវាជាតំបន់ជម្រកបែបនេះយ៉ាងណាក៏ដោយ ក៏កាលពីឆ្នាំ២០១១ ផ្ទៃដីយ៉ាង​ហោចណាស់៥ម៉ឺនហិកតា ក្នុងដែនជម្រកនេះត្រូវបានធ្វើសម្បទានសេដ្ឋកិច្ច ឲ្យក្រុមហ៊ុនវៀតណាម ចិន និងកម្ពុជា ដោយគ្មានការប្រឹក្សាយោបល់ត្រឹមត្រូវ ជាមួយនឹងសហគមន៏នោះឡើយ។ ដែលនេះ ធ្វើឲ្យមានការបំផ្លាញជីវៈម្រុះ និងជម្លោះ ជាមួយនឹងសហគមន៏ជនជាតិដើមទៀតផង។

លោក ប៊ូ វរសក្ស ប្រធានកម្មវិធីអង្គការបក្សីអន្តរជាតិកម្ពុជា បានមានប្រសាសន៏កាលពីថ្ងៃអាទិត្យទី២៥ ខែឧសភាថា ក្រៅពីសហគមន៏អូររ៉ៃនេះ អង្គការក៏កំពុងជួយប្រជាសហគមន៍ ដើម្បីទទួលបានការទទួលស្គាល់​សហគមន៏ពីរផ្សេង​ទៀត ពីក្រសួងបរិស្ថានដែរ។ លើសពីនោះ អង្គការលោក ក៏កំពុងធ្វើការជាមួយនឹង អគ្គនាយដ្ឋានការពារធនធាន​ធម្មជាតិ របស់ក្រសួងបរិស្ថានក្នុងការរៀបចំផែនការតំបន់គ្រប (Zoning) ដើម្បីគ្រប់គ្រងតំបន់ដែនជម្រកសត្វ​ព្រៃ​លំផាត់ទាំងមូលនោះ ដោយមានបែងចែកជាតំបន់ស្នូល អភិរក្ស អភិរក្សដោយដោយចីរភាពតំបន់សហគមន៏ ឬ​តំបន់​ប្រើប្រាស់ច្រើនយ៉ាងជាដើម។

លោក ប៊ូ វរសក្ស បានបញ្ជាក់ថា៖ «ដោយសារតែការគំរាមកំហែងបែបនេះ តំបន់ស្នូលរបស់ដែនជម្រកសត្វ​ព្រៃ​លំផាត់ នឹងបាត់បង់បើគ្មានការធ្វើផែនការគ្រប់គ្រងទេនោះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...