ផៃ ស៊ីផាន៖ កម្ពុជា​គួរ​ជា​អ្នក​សម្រប​សម្រួល ក្នុង​ភាគី​វិវាទ​នយោបាយ​ថៃ

អ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសកម្ពុជាគួរតែធ្វើ ជាអ្នក​សម្រប​សម្រួលរវាងភាគីជម្លោះ នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ជាជាងឈរនៅជាមួយភាគីណាមួយ ក្នុងជម្លោះ​នយោបាយ​ថៃ។ ការអះអាងនេះ បានកើតឡើងក្រោយពី ធ្លាយដំណឹងថា លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ចង់បង្កើត​ឲ្យ​មានរដ្ឋាភិបាលនិរទេសក្រៅប្រទេស ដោយសុំកម្ពុជាធ្វើជាទីជំរក។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសកម្ពុជាគួរតែធ្វើ ជាអ្នក​សម្រប​សម្រួលរវាងភាគីជម្លោះ នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ជាជាងឈរនៅជាមួយភាគីណាមួយ ក្នុងជម្លោះ​នយោបាយ​ថៃ។ ការអះអាងនេះ បានកើតឡើងក្រោយពី ធ្លាយដំណឹងថា លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ចង់បង្កើត​ឲ្យ​មានរដ្ឋាភិបាលនិរទេសក្រៅប្រទេស ដោយសុំកម្ពុជាធ្វើជាទីជំរក។


ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)

នយោបាយថៃ - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូន នៅថ្ងៃទី២៦ ខែឧសភានេះថា៖ «ខ្ញុំយល់ឃើញថា កម្ពុជាអាចមានលទ្ធភាពជាភាគី ជាអ្នកសម្របសម្រួល ដើម្បី​សន្តិភាព សាមគ្គីភាព និងប្រជាធិបតេយ្យរបស់ថៃ គឺមិនមែនជាភាគីវិវាទរួមណាមួយ នៅក្នុងចំណោមក្រុម​នយោបាយរបស់ថៃនោះឡើយ។»

ការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានកើតឡើងស្របពេលដែលលោក រ៉ូប៊ែរ អាស្ទឺដាម ទីប្រឹក្សា​ច្បាប់របស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីស្របច្បាប់ របស់ប្រទេសថៃ ដែលត្រូវក្រុម​យោធាធ្វើ​រដ្ឋប្រហារកាលពីឆ្នាំ២០០៦ បានអះអាង កាលពីពេលថ្មីៗនេះថា៖ «បន្ទាប់ពីរដ្ឋប្រហាយោធា ដែលបានកើតឡើង​ដោយខុសច្បាប់ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភាកន្លងមកនេះ រដ្ឋាភិបាលថៃនិរទេសខ្លួន នៅក្រៅប្រទេសមួយ ត្រូវបានគ្រោងរៀបចំ ឲ្យមានរូបរាងឡើង។»

លោក អាស្ទឺដាម បានបង្ហើបឲ្យដឹងដែរថា រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងពិភពលោក បានថ្លែងពីបំណងរបស់​ពួកគេ ក្នុងការទទួលឲ្យរដ្ឋាភិបាលថៃនៅក្រៅប្រទេសនេះ ឲ្យជ្រកកោននៅក្នុងប្រទេសរបស់ពួកគេ ដោយយោងទៅ​តាមច្បាប់អន្តរជាតិ។ លោក​បាន​ បន្ថែមថា ភាព​ជិត​ស្និ​ទ្ធិ​គ្នារវាងលោក ថាក់ស៊ីន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន  អាច​ជំរុញអោយមាន​ការស្នើសុំ​កម្ពុជា ឲ្យ​ផ្តល់​ការ​ជ្រោក​កោន​ ដល់​បណ្តា​អតីត​មេដឹកនាំ​ទាំងនេះ​។

នៅចំពោះមុខជន្លោះនយោបាយផ្ទៃក្នុង ដ៏រង្គោះរង្គើរបស់ប្រទេសថៃ លោកផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានអះអាងថា ជាបទពិសោធន៍ និងគោលការណ៍ច្បាប់ ប្រទេសកម្ពុជាមិនឈរជាមួយភាគីនយោបាយផ្ទៃក្នុង របស់ប្រទេសណាមួយនោះទេ ហើយប្រទេសកម្ពុជាចង់បានប្រទេសជាមិត្តទាំងអស់ និងប្រទេសជិតខាង​របស់​ខ្លួន​ទទួលបាននូវ សេចក្ដីសុខ សន្តិភាព និងវឌ្ឍនៈភាព ជាជាងគេជួបនឹងសង្គ្រាមឆាបឆេះ ជាពិសេស សង្គម​នយោបាយ​ថៃបច្ចុប្បន្ន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...