មេ​​ធនាគារ​ខ្មែរ​-​កាណាដា​ពីរ​នាក់ ត្រូវ​ផ្ដន្ទាទោស​ជាប់​​គុក​​៨​ឆ្នាំ ពិន័យ​រាប់​លាន

តើសំនុំរឿងនេះ មានទាក់ទង ទៅដល់ប្រទេសកម្ពុជាឬទេ? ចង់មិនចង់ នៅក្នុងសាលក្រម ដែលកំណត់ឲ្យ ជាប់ពន្ធនាគារ ដល់ទៅ៨ឆ្នាំ​នោះ បានចែងបន្ថែមថា នឹងរឹបអូសនូររាល់ទ្រព្យសម្បត្តិ របស់មេធនាគារ ខ្មែរកាណាដាពីរនាក់ប្ដីប្រពន្ធ រួមទាំងភាគហ៊ុន នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកអ្នកប្រិយមិត្តអ្នកអាន ទំនងជានៅចាំនៅឡើយ ពីសំណុំរឿងនេះ ដែលត្រូវបានទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ យក​មកចុះផ្សាយ កាលពីអំឡុងខែកញ្ញា ឆ្នាំទៅម៉ិញ ពីចាងហ្វាងធានាគារ ប្ដីប្រពន្ធដើមកំណើតខ្មែរពីរនាក់ ត្រូវបានប្រព័ន្ធ​យុត្តិធម៌ នៃប្រទេសកាណាដា រកឃើញថា បានលាងសំអាតលុយកខ្វក់ ប្រមាណជាជាង ១០០លានដុល្លារ ពីការរកស៊ី​មាន​បាន ក្នុងជំនួយជួញដូរ គ្រៀងញៀន ឬថ្នាំស្រវឹង។

» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

តុលាការក្រុងកេប៊ិច ទើបនឹងសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសអ្នកទាំងពីរ អ្នកស្រី ឡេច ឡេងគី និងស្វាមី លោក ឈុន ស៊ីវ៉េង មានដើមកំណើតខ្មែរ និងមានទីលំនៅក្នុងក្រុងម៉ុងរ៉េអាល់ ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ ហើយត្រូវបង់​ប្រាក់​ពិន័យ ប្រមាណជា១០លានដុល្លារអាមេរិក។

តុលាការបានរកឃើញថា តាមរយៈ បញ្ជរប្ដូរប្រាក់របស់ខ្លួន បុរសស្ត្រីទាំងពីរនាក់ បានលាងលុយកខ្វក់ ដែលបានមកពី​ការ​រត់គ្រឿងញៀន ស្រវឹង ចេញពីច្រើនប្រទេស មុននឹងយកលុយទាំងនោះ ទៅទិញជាអចលនទ្រព្យ ពេជ្រត្បូងមាន​តម្លៃ និងផ្ញើរទៅកាន់ប្រទេសកម្ពុជា។ ការផ្ទេរលាងសំអាត ប្រាក់កខ្វក់ទាំងនោះ ត្រូវបានធ្វើនៅក្នុងក្រុង កេប៊ិច នៅ​ក្នុង​ប្រទេសកូឡំប៊ី ម៉ិចស៊ិច គុយបា បាហាម៉ាស ចាម៉ែអ៊ិក ផ្លរីដ អ៊ីស្ត្រាអែល ប៊ែលហ្សិក និងជាពិសេស​នៅ​ក្នុងប្រទេស​កម្ពុជា។

ក្រៅពីការផ្ដន្ទាទោសខាងលើ តុលាការនៅបានបង្គាប់ ឲ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នកទាំងពីរ ក្នុងនោះមានភូមិគ្រិះ​ចំនួន​ពីរកន្លែង ដែលមួយកន្លែង មានតម្លៃប្រមាណជា១,៥លានដុល្លារ រួមទាំងគ្រឿងអលង្ការ ពេជ្រត្បូង ទាំងអស់ ព្រម​ទាំងភាគហ៊ុនទាំងឡាយ ដែលមាននៅក្នុងប្រទេសកម្ពុជាផងទៀត។ ជាសាលក្រមមួយ ដែលបង្ហាញពីស្ថានទំងន់​ទោស​ធ្ងន់ធ្ងរ និងចង់សម្ដែងឲ្យដឹងថា មិនត្រូវប្រព្រឹត្តិល្មើស ហើយយកមកប្រឡែងលេង ជាមួយនឹងប្រព័ន្ធយុត្តិធម៌ របស់​ប្រទេសនានា នៅបស្ចឹមលោកឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...