អាមេរិក៖ អ្នកគ្រូ​ផូរផង់​ពីរ​រូប បង្រៀន​សិស្ស​ក្មេង ឲ្យ​ចេះ​រួមរ័ក្ស​បី​នាក់

គ្រូបង្រៀនស្រីពីរនាក់ ម្នាក់មានវ័យ៣២ឆ្នាំ និងម្នាក់ទៀត ២៤ឆ្នាំ ត្រូវបានចោទប្រកាន់ ថាបានរួមរ័ក្ស ជាមួយ​កូន​សិស្ស​របស់​ខ្លួន ដែលមានអាយុទើបនឹង ១៦ឆ្នាំ។ នេះជាការបែកធ្លាយរឿងអាស្រូវមួយថ្មីទៀត បន្ថែមពីលើរឿងអាស្រូវ ដែល​រាយ​បណ្ដាក់​គ្នា​យ៉ាង​វែង​អន្លាយ ក្នុងសាលារៀននៅសហរដ្ឋអាមេរិក។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: សិក្សានិងការរួមភេទ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស៊ើឡី ឌូហ្វ្រេន (Shelley Dufresne) អាយុ​៣២ឆ្នាំ និង រ៉ាឆែល រ៉េស្ពេស (Rachel Respess) អាយុ​២៤ឆ្នាំ ដែល​ជា​គ្រូ​បង្រៀន នៅ​ក្នុង​អនុវិទ្យាល័យ ដេស្ត្រេអេន (Destrehan) ក្នុង​រដ្ឋ​ល្វីសាន (Louisiane -​ ផ្នែក​ខាង​ត្បូង​សហរដ្ឋ​អាមេរិក) កំពុង​ស្ថិត​នៅ​លើ​«ជ្រុញ» នៃ​ប្រព័ន្ធ​យុត្តិធម៌​អាមេរិក។​ អ្នកគ្រូ​ទាំង​ពីរ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សេពសន្ធវៈ ជា​មួយ​កូន​សិស្ស​ខ្លួន​ឯង ដែល​មាន​អាយុ​ទើប​តែ​១៦ឆ្នាំ។

បន្ទាប់​ពី​ចេញ​ពី​មើល​ការ​ប្រកួត​បាល់ទាត់មួយ កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញានេះ អ្នកគ្រូ​ទាំងពីរ​បាន​នាំ​សិស្ស​ជំទង់ ទៅ​កាន់​លំនៅដ្ឋាន​របស់​អ្នកគ្រូ​ម្នាក់ រួច​នៅ​យប់​នោះ ពួក​គេ​ទាំង​បី​នាក់ បាន​ដឹកដៃគ្នារួមរ័ក្សភិសម័យ យ៉ាងរំភើយឆ្ពោះ​ទៅ​កាន់​ថាន​សួគ៌​ទាំង​៧ជាន់។

បន្ទាប់ពីនោះមក សិស្សជំទង់ដែលមានជំនក់ចិត្តស្រាប់ ទំនងជាបានត្រឡប់ទៅរួមរ័ក្សជាច្រើនដងទៀត ជា​មួយ​នឹងគ្រូបង្រៀនរបស់ខ្លួន។ នេះបើតាមសាក្សីជាច្រើន ដែលសុទ្ធសឹងជាសិស្សដូចគ្នា និងធ្វើសេចក្ដី​រាយការណ៍​ដោយ សារព័ត៌មានក្នុងតំបន់ឈ្មោះ WGNO។ យុវសិស្សរូបនេះ ថែមទាំងបានថតជាវីដេអូ ហើយ​​យក​​មក​​បង្អួត​បង្ហាញមិត្តភ័ក្ររបស់ខ្លួន រហូតធ្វើឲ្យចំណងមេត្រីភាពដ៏ពិសេសនេះ បាន​បែក​ធ្លាយ​ដឹងឮ​ដល់​នគរបាល។

នាយនគរបាលក្រុង កេន័រ (Kenner) លោក ម៉ៃឃើល គ្លាស៊័រ (Michael Glaser) បានថ្លែងរៀបរាប់ថា៖ «រ៉ាឆែល រ៉េស្ពេស ជាគ្រូអង់គ្លេសរបស់សិស្សជំទង់ កាលពីឆ្នាំមុន ដូច្នេះនាងស្គាល់សិស្សនោះ ច្បាស់​ណាស់។ ចំណែកឯ ស៊ើឡី ឌូហ្វ្រេន ជាគ្រូរបស់យុវសិស្សនោះ នៅឆ្នាំនេះ។» លោកនិយាយបន្តទៀតថា «ការ​ទទួល​ខុសត្រូវ របស់​សាស្ត្រាចារ្យមួយរូប ជាសុវត្ថិភាព និងការបង្ហាត់បង្រៀន ទៅដល់ក្មេង​ជំនាន់​ក្រោយ។ ហើយនៅពេលណា ដែល​រឿង​​វា​បាន​ទៅហួសជ្រុល ខ្ញុំគិតថា សហគមន៍ទាំងមូល ច្បាស់​ជា​ក្ដៅ​ក្រហាយ​ជា​មិន​ខាន។»

គ្រូបង្រៀនទាំងពីរ ត្រូវបានចោទប្រកាន់ពីបទ«បង្វិលក្បាលលើអនិតិជន ប្រព្រឹត្តិ​អំពើអាសអាភាស​ជា​មួយ​អនិតិជន និងជំរុញយុវជនជំទង់ ឲ្យប្រព្រឹត្តិអបាយមុខ»។ ជាពិសេសទៀតនោះ អ្នកគ្រូ ស៊ើឡី ឌូហ្វ្រេន បាន​រៀបការរួចហើយ ថែមទាំងមានកូនបីនាក់ និងក៏ជាកូនស្រី របស់ចៅក្រមក្នុងតំបន់មួយរូបផងទៀត។ ចំណែក​ឯយុវជនជំទង់វិញ អាចនឹងធ្វើឲ្យក្រុមអ្នកស៊ើបអង្កេតព្រួយបារម្ភ ពីបទផ្សំគំនិត ប្រសិនបើ​យុវជន​រូប​នេះ លប់​ភស្ដុតាងជាវីដេអូ ដែលអ្នកស៊ើបអង្កេតកំពុងតាមរកនោះ៕

ព័ត៌មានខាងលើនេះ ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...