ទំនប់​​វារី​អគ្គិសនី​ស្ទឹង​អារ៉ែង៖ ជន​ជាតិ​ដើម​ភាគ​តិច​ បន្ត​បិទ​ផ្លូវ​សារ​ជា​ថ្មី

ជនជាតិដើមភាគតិចជង រស់នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលរងប៉ះពាល់ជាមួយនិងគម្រោងសាងសង់​ទំនប់​វារីអគ្គិសនី ស្ទឹងអារ៉ែង ប្រមាណជា ៤០នាក់ បានបន្តបិទផ្លូវសារជាថ្មី ប្រឆាំងមិនឲ្យបុគ្គលិកក្រុមហ៊ុនចិន ស៊ីណូ ហាយត្រូ (Sino hydro) ចូលសិក្សាស្រាវជ្រាវពីផលប៉ះពាល់ នៅក្នុងតំបន់របស់ពួកគាត់រស់នៅ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិដើមភាគតិចជង រស់នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលរងប៉ះពាល់ជាមួយនិងគម្រោងសាងសង់​ទំនប់​វារីអគ្គិសនី ស្ទឹងអារ៉ែង ប្រមាណជា ៤០នាក់ បានបន្តបិទផ្លូវសារជាថ្មី ប្រឆាំងមិនឲ្យបុគ្គលិកក្រុមហ៊ុនចិន ស៊ីណូ ហាយត្រូ (Sino hydro) ចូលសិក្សាស្រាវជ្រាវពីផលប៉ះពាល់ នៅក្នុងតំបន់របស់ពួកគាត់រស់នៅ។


ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)

​ទំនប់​វារីអគ្គិសនី ស្ទឹងអារ៉ែង - លោក វ៉ែន វ៉ន តំណាងជនជាតិដើមភាគតិចជងបានថ្លែងឲ្យដឹងថា ប្រជាសហគមន៍​ប្រមាណជា៤០នាក់ បានបន្តបិទផ្លូវនៅក្នុងតំបន់ ដែលពួកគាត់បិទផ្លូវនៅកន្លែងចាស់មុន ដោយសារតែពួកគាត់​បាន​ទទួលដំណឹងថា ខាងបុគ្គលិកក្រុមហ៊ុនគេនឹងដឹកគ្រឿងចក្រចូលនៅថ្ងៃទី ១០ ខែមេសានេះ។ លោកបានថ្លែង​ឲ្យ​ដឹង​ទៀតថា៖ «ពួកយើងបានដកទើបតែបាន៣ថ្ងៃ បន្ទាប់ពីបានដើរដាក់ញ្ញាតិស្វែងរកអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន​រហូតដល់ ស្ថាប័នរដ្ឋសភា សង្ឃឹមថាគេស្វែងរកដំណោះស្រាយឲ្យ តែឥឡូវគេមកទៀត»។

លោកបានថ្លែងរៀបរាប់ថា ទំនប់វារីអគ្គិសនី អារ៉ែង បំផ្លាញជីវភាពរស់នៅជនជាតិដើម ពីព្រោះពួកគាត់​អ្នកស្រែចម្ការ​ពឹងលើដីព្រៃ។ លោកបានឲ្យដឹងទៀតថា៖ «ទំនប់វារីអគ្គិសនីអារ៉ែង បំផ្លាញធនធានធម្មជាតិរបស់យើងទាំងអស់»។

កាលពីសប្តាហ៍ មុនតំណាងជនជាតិដើមភាគតិចជង នៅស្ទឹង អារ៉ែង បានឡើងមកដើរដាក់ញ្ញត្តិ ទៅការិយាល័យ​អង្គការ​សហប្រជាជាតិ ស្ថានទូតចិន រដ្ឋសភា និងស្ថាប័នរដ្ឋាភិបាល ដើម្បីស្វះស្វែងរកអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុន Sinohydro កុំឲ្យសាងសង់ទំនប់វារីអគ្គិសនី នៅស្ទឹងអារ៉ែង។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានបញ្ជាក់ថា ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង មានកម្លាំង​ប្រមាណ ១០០មេហ្គាវ៉ាត់។ តាមគម្រោង ទំនប់នេះអាចនឹងសាងសង់រួចនៅឆ្នាំ២០១៧ ខាងមុខ។ គម្រោងនេះ អាច​ប៉ះពាល់ដល់ឃុំចំនួនបី គឺឃុំជំនាប់ ឃុំប្រឡាយ និងមួយភាគនៃឃុំថ្មដូនពៅ។ ឃុំទាំងនេះ ស្ថិតនៅក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋជិត ៦០០គ្រួសារ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១១ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...