យ៉ោម បុប្ផា ៖ មិន​ចុះ​ចាញ់ ទោះ​រដ្ឋាភិបាល​ប្រើ​កាំភ្លើង​មក​បាញ់​ក៏​ដោយ

«ពួកយើងស៊ូស្លាប់គឺដើម្បីយុត្តិធម៌ និងសេរីភាព ពួកយើងមិនចុះចាញ់ទេ ទោះបីជារដ្ឋាភិបាលប្រើកាំភ្លើងមកបាញ់​សម្លាប់ពួកយើងក៏ដោយ» នេះជាការអះអាងរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ​ខណៈ​ពេល​ដែល​ក្រុមអ្នកស្រីហែរញាត្តិ ទៅដាក់នៅស្ថានទូតបរទេសចំនួន ៥ ក្នុងប្រទេសកម្ពុជា បំណង​ឲ្យ​ជួយ​អន្តរាគមន៍​អោយមានការដោះលែង ជនឃាត់ខ្លួនទាំង២៣រូប ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ ទី៣ មករា ឆ្នាំ២០១៤។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពួកយើងស៊ូស្លាប់គឺដើម្បីយុត្តិធម៌ និងសេរីភាព ពួកយើងមិនចុះចាញ់ទេ ទោះបីជារដ្ឋាភិបាលប្រើកាំភ្លើងមកបាញ់​សម្លាប់ពួកយើងក៏ដោយ» នេះជាការអះអាងរបស់អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីមកពីសហគមន៍បឹងកក់ ​ខណៈ​ពេល​ដែល​ក្រុមអ្នកស្រីហែរញាត្តិ ទៅដាក់នៅស្ថានទូតបរទេសចំនួន ៥ ក្នុងប្រទេសកម្ពុជា បំណង​ឲ្យ​ជួយ​អន្តរាគមន៍​អោយមានការដោះលែង ជនឃាត់ខ្លួនទាំង២៣រូប ដែលបានចាប់ខ្លួនកាលពីថ្ងៃទី២ ទី៣ មករា ឆ្នាំ២០១៤។


អ្នកស្រីយ៉ោម បុប្ផា ក្នុងពេលតវ៉ានៅមុខស្ថានទូតអាឡឺម៉ង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - «ខ្ញុំធ្លាប់ជាប់នៅពន្ធធានាគារ គឺខ្ញុំឈឺចាប់ណាស់ មួយថ្ងៃប្រៀបដូចជា មួយឆ្នាំអញ្ចឹង ព្រោះថា​យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែគេបែរចាប់យើងដោយប្រើអំពើហិង្សាលើយើង និងចោតប្រកាន់ពីបទល្មើស​ផ្សេង​ទៀត» នេះជាសម្រែកឈឺចាប់របស់អ្នកស្រី យ៉ោម បុប្ផា ដែលអ្នកស្រីបានរងទុក្ខវេទនា ក្នុងអំឡុងពេល​ជាប់​ពន្ធនាគារអស់រយៈពេលជាច្រើនខែ។

ពេលហែរញាត្តិទៅដាក់នៅតាមស្ថានទូតបរទេស ប្រចាំនៅប្រទេសកម្ពុជា ដើម្បីជួយរកយុត្តិធម៌ជូនជនសង្ស័យ​ទាំង២៣រូប ដែលរួមមានលោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិស័ក្ក និងកម្មករទាំង២០នាក់ទៀត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ អ្នកស្រី យ៉ោម បុប្ផា បានបញ្ជាក់ថា «យើងនិងអោយរដ្ឋាភិបាល ត្រូវតែ​ដោះ​លែងពួកគាត់ជាបន្ទាន់ ព្រោះពេលឥលូវនេះ ពួកយើងស៊ូស្លាប់ គឺដើម្បីយុត្តិធម៌ និងសេរី ពួកយើងមិនចុះចាញ់ទេ ទោះបីជារដ្ឋាភិបាលប្រើកាំភ្លើង មកបាញ់សម្លាប់ពួកយើងក៏ដោយ»។

យ៉ាងណាម៉ិញ ទោះធ្លាប់ត្រូវបានជាប់ពន្ធធានាគារម្តងរួចហើយក៏ដោយ តែក៏មិនអាច​បំបាក់​ស្មារតីស្រ្តី​សកម្មជន​ទាមទារសិទ្ធិដីធ្លីរូបនេះ មិន​អោយងើបក្រោកតវ៉ាបានឡើយ។ អ្នកស្រីនៅតែប្រកាន់ជំហរ​យ៉ាងរឹងមាំថា «ការឈឺ​ចាប់​របស់យើង នឹងកាន់ធ្វើអោយយើងរឹងប៉ឹង ហើយខ្ញុំជឿជាក់ថា អ្នកទាំង២៣នាក់ក៏ឈឺមិនចាញ់ខ្ញុំដែរ។ តែបើគាត់​ឈឺចាប់គាត់ត្រូវតែតស៊ូតទៅទៀត ព្រោះវាជាសិទ្ធិសេរីភាពយើងនោះ ព្រោះយើងដឹងហើយថាប្រទេសកម្ពុជា​ជាប់​ចំណាត់ថ្នាក់ខាងអំពើពុករលួយ រំលោភសិទ្ធិមនុស្ស ដូច្នេះហើយយើងជាជនរងគ្រោះផ្ទាល់ គឺត្រូវប្តេជ្ញាប្តូរជីវិត​ដើម្បី​យុត្តិធម៌ សិទ្ធិសេរីភាព។»

បើទោះបីជាមិនទាន់មានសញ្ញាណាមួយ ដែលសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថាអ្នកទាំង២៣នាក់ នោះ​មិន​បានប្រព្រឹត្តិទោសកំហុសក៏ដោយ តែអតីតស្ត្រីអ្នកទោសរូបនេះនៅតែរក្សាក្តីសង្ឃឹមថា អ្នកទាំង២៣នាក់នោះ នឹង​ត្រូវបានដោះលែងក្នុងពេលឆាប់នេះ។ នេះជាអះអាងរបស់អ្នកស្រី «ព្រោះអីគាត់អត់បានប្រព្រឹត្តិទោសកំហុសអ្វីទេ ហើយរដ្ឋាភិបាលធ្វើដោយបំពាន»។

អ្នកស្រីបានអោយដឹងទៀតថា «ពួកខ្ញុំឈឺចាប់៧ឆ្នាំហើយ ហើយប្រជាពលរដ្ឋខ្មែរដទៃទៀតក៏ឈឺចាប់ដូចជាពួកខ្ញុំដែរ ដោយសារអសមត្ថភាពរបស់រដ្ឋាភិបាល ប្រសិនបើគាត់គ្មានលទ្ធភាពដោះស្រាយទេ គាត់គួរតែចុះចេញ និងទុក​ឱកាសអោយអ្នកផ្សេង ដែលមានលទ្ធិភាពដោះស្រាយឡើងបន្ត»។

គួរម្លឹកថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ ពីបទប្រព្រឹត្តបទល្មើសបង្ករបួសស្នាម​លើក្រុម​អ្នករត់ម៉ូតូឌុប កាលពី​ឆ្នាំ​២០១២​កន្លងទៅ។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ អ្នកស្រីយ៉ោម បុប្ផាសកម្មជនដីធ្លី តំបន់​បឹងកក់រូបនេះ ត្រូវបានតុលាការកំពូលសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

-----------------------------------------------
ដោយ៖ក. ចាន់នីតា (ទំនាក់ទំនង៖[email protected])-ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...