អតិថិជន​​ដែល​ទិញ​​ផ្ទះ​ក្នុង​​បូរី​​​៩៩៩​​របស់​​ឧកញ៉ា ថោង សារ៉ាត់ កំពុង​​ភ័យ​​ខ្លួន

ពលរដ្ឋជាអតិថិជន ដែលបានទិញផ្ទះក្នុងបុរី៩៩៩ របស់លោកឧកញ៉ា ថោង សារ៉ាត់ កំពុងសម្ដែងក្តីបារម្ភ បើទោះបី​ជា​តុលាការ​មិនទាន់សម្រេចរឹបអួស យកទ្រព្យសម្បត្តិ របស់លោកឧកញ្ញា ថោង សារ៉ាត់ ក៏ដោយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក. សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៦ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 06, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតិថិជនច្រើន​នាក់​ដែល​បាន​​ទិញ​​លំនៅ​ដ្ឋាន ក្នុង​បូរី​៩៩៩​របស់​លោក​ឧកញ៉ា ថោង សារ៉ាត់ កំពុង​បារម្ភ ខ្លាច​អាជ្ញាធរ​រឹប​អួស​ទ្រព្យ​សម្បត្តិ​របស់​ឧកញ៉ា​ម្ចាស់​បូរី​ទៅ ដោយ​ទាំង​ផ្ទះ​របស់​ពួក​ខ្លួន ដែល​បាន​ទិញ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន ប្លង់​កម្មសិទ្ធ​ស្រប​ច្បាប់។

បុរសម្នាក់ក្នុងចំណោមអតិថិជន ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង​ថា គាត់​មាន​ការ​បារម្ភ​ណាស់ ព្រោះ​គាត់​បាន​ទិញ​ផ្ទះ​នោះ ហើយ​ក៏​បាន​បង់​លុយ​រួចអស់​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ប័ណ្ណ​កម្មសិទ្ធ​នៅ​ឡើយ។ លោក​បាន​ថ្លែង​ថា ពី​មុន​ធ្លាប់​បាន​គិត​ទាមទារ រក​ប្លង់​រឹង​ម្តង​ដែរ ប៉ុន្តែ​បើ​ម្ចាស់​ផ្ទះ​ផ្សេង​ទៀត​ក្នុង​បុរី មិន​រួម​គ្នា​ទាម​ទារ​ឲ្យ​ច្រើ​ន​ក្នុង​ពេល​តែ​មួយ​នោះ មិន​អាច​ធ្វើ​បាន​ទេ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​ចង់​ធ្វើ ទាល់​តែ​ធ្វើ​ទាំង​អស់​គ្នា»។

លោកបានអះអាងបន្ថែមថា ម្យ៉ាងទៀត ដោយលោកបានលឺតៗគ្នាថា ម្ចាស់បូរីបានដាក់ប្លង់រឹងនោះ ចូល​ទៅ​ក្នុងធនាគារួចហើយ ទើបមិនបារម្ភ។ ស្រាប់តែពេលនេះ មានបញ្ហាកើតឡើងចំពោះម្ចាស់បូរីដូចនេះ ទើបនាំ​គ្នាភ័យខ្លាចមានរឿង ដល់ផ្ទះខ្លួនដែរ។

តំណាងកម្មករម្នាក់ ជាអ្នកសាងសង់បូរី៩៩៩ សាខាស្ទឹងមានជ័យ បានប្រាប់ទស្សនាវដ្តីឲ្យដឹងថា គេបានផ្អាក​ការ​សាងសង់នេះហើយ បន្ទាប់ពីមានបទចោទប្រកាន់ ម្ចាស់បូរី លោកឧកញ៉ា ថោង សារ៉ាត់ ក្នុងសំនុំរឿង​ឃាតកម្ម​ដ៏ក្តៅគគុក សម្លាប់លោកឧកញ៉ា អឹង ម៉េងជឺ។ កម្មកររូបនេះ បានបញ្ជាក់ថា លោកបារម្ភដែរ ព្រោះ​លុយ​មិន​ទាន់បើកអស់។ ប៉ុន្តែមេការបស់លោក បានប្រាប់លោកថា មិនអីទេគេនឹងបើកឲ្យ បើទោះបីជា​មាន​បញ្ហា​ក៏​ដោយ។

លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានអាជ្ញាធររាជធានី ដែលទទួលបន្ទុកអង្កេតលើសំនុំរឿងឃាតកម្ម លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងលី សង្ស័យថាជាអ្នកនៅពីក្រោយ ក្រុមឃាតករដែលសុទ្ធសឹងជាអង្គរក្សរបស់លោក។ បើ​តាម​អាជ្ញាធរ អង្គរក្សទាំងបួនបានឆ្លើយសារភាព ថាបានប្រព្រឹត្តិទង្វើនេះ ដោយមានម្នាក់ជាជនដៃដល់ ម្នាក់ជា​អ្នក​ជិះម៉ូតូដឹកជនដៃដល់ និងពីរនាក់ទៀត ជាអ្នកចាំបិទផ្លូវ។

ផ្ទុយទៅវិញអ្នកស្រី កែវ នីកា ដែលជាអ្នកទទួលបន្ទុក ប្រចាំនៅបូរីសាខាស្ទឹងមានជ័យនេះ បានអះអាង​ដល់​ទស្សនាវដ្ដីថា សូមកុំឲ្យម្ចាស់ផ្ទះទាំងអស់ ដែលរស់នៅក្នុងបូរីនេះបារម្ភឲ្យសោះ ព្រោះថាមានការ​បញ្ជាក់​របស់​មន្ត្រីមេធាវី នៃគណៈមេធាវី។ តុលាកាអាចចេញដីកាដកយកទ្រព្យសម្បត្តិ លោក ថោង សារ៉ាត នៅតែពេល​ណា ដែលអតិថិជនដាក់ពាក្យប្ដឹងទៅតុលាការ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេប៉ុណ្ណោះ។ ម្យ៉ាង​វិញទៀត អ្នកស្រីបានអះអាងថា អ្នកដែលទិញផ្ទះនៅបូរីនេះរួចហើយ នៅតែមានសិទ្ធរស់នៅជាធម្មតា មិន​គួរ​មានការ​ភ័យខ្លាចអ្វីឡើយ។

យ៉ាងណាក៏ដោយ ការចោទប្រកាន់ទៅលើលោកឧកញ៉ា ថោង សារ៉ាត់ កំពុងស្ថិតនៅជាមន្ទិលនៅឡើយ។ នៅ​ចំពោះចៅក្រមសាកសួរ នៃសាលាដំបូងរាជធានី ក្រុមអង្គរក្សរបស់លោក បានបដិសេធការសារភាពរបស់ខ្លួន ដែលបានធ្វើជាមួយនគរបាល ដោយសារតែមានទារុណកម្មធ្ងន់ធ្ងរមកលើពួកខ្លួន។ ចំណែកឯលោក ថោង សារ៉ាត់ ខ្លួនលោក បានគេចខ្លួនបាត់ស្រមោល ដែលបើតាមប្រភពមួយចំនួន បាននិយាយថាចេញ​ទៅប្រទេស​វៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...