ឈុត​ឆាក​«ស្រាត» នៃ​ភាពយន្ដ​ទាំង​១១​ល្អ​ជាងគេ (vdo)

សំណើចក្អាកក្អាយ ហៀរទឹកមាត់ កំសត់ស្រក់ទឹកភ្នែក... ប៉ុន្តែក៏មានដែរនូវឈុតឆាក«ស្រាត» បង្ហាញ​ដង​ខ្លួន​ននល​គោក នៃតារាភាពយន្ដល្បីៗ របស់ហូលីវូដ បូករួមទាំងឈុតឆាករួមរ័កភិសម័យ សុទ្ធតែមិនអាចខ្វះបាន នៅ​​ក្នុង​​ភាពយន្ដ​​យ៉ាង​​ហោច​​ចំនួន​១១ ដែលជាប់ឈ្មោះថាល្អជាងគេ ក្នុងឆ្នាំ២០១៤។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 06, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេហទំព័រ នៃ​បណ្ដាញ​ទូរទស្សន៍​កំសាន្ដ​សប្បាយ MTV បាន​ប្រមូល​ដក​ស្រង់​ពី​ភាពយន្ដ​ចេញ​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១៤ នូវ​ឈុត​ឆាក​«ស្រាត»​ពិសេស​ជាង​គេ​ទាំង​១១​នោះ យក​មក​ចង​ក្រង​ជា​វីដេអូ​មួយ និង​យក​មក​បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​ទី៣ ខែ​ធ្នូ​កន្លង​មក។

នៅក្នុងនោះ គេឃើញ​តួ​សម្ដែង​ល្បីៗ របស់​ហូលីវូដ បាន​បង្អួត​បង្ហាញ​កាយ​យ៉ាង​ព្រឺ​ព្រួច ដូច​ជា​នាង កាមេរូន ឌីយ៉ាស (Cameron Diaz) នាង ស្កាលេត ចនសុន (Scarlett Johansson) និង​តួ​អង្គ​ដ៏​ល្បី លោក អូជ ចេកមេន (Hugh Jackman) ក្នុង​ភាពយន្ដ​អិចមេន (X-men) ជាដើម។

គួរឲ្យកត់សម្គាល់ដែរថា នាង ស្កាលេត ចនសុន ទើបតែហ៊ានថតស្រាតទាំងស្រុង នៅលើផ្ទាំងសំពត់ស ក្នុង​ឆ្នាំ​២០១៤នេះ តែប៉ុណ្ណោះ។ ទាក់ទងនឹងការ«ស្រាត»នេះ នាង ចនសុន ធ្លាប់បានថ្លែងក្នុងបទសម្ភាស​ជា​មួយ​ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) របស់អង់គ្លេសថា៖ «នៅក្នុងន័យម្យ៉ាងទៀត អាក្រាត គឺជាសេរីភាពមួយខ្លាំងជាទី​បំផុត»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...