សួង សោភ័ណ្ឌ នឹង​ត្រូវ​ចាប់​ខ្លួន បើ​ចេះ​ដឹង​រឿង​អ្នក​ដទៃ

ប្រភពមួយដែលស្និតនឹងមន្ត្រីអ្នកមានអំណាចម្នាក់ ទាក់ទងនឹងជម្លោះដីធ្លីនៅបឹងកក់ ជាមួយគ្រួសារលោក លី ស្រ៊ាងខេង បានទម្លាយឲ្យដឹងថា លោក សួង សោភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រវ័យក្មេង ប្រចាំមណ្ឌល​ប៉ៃលិន​របស់គណបក្សសង្គ្រោះជាតិ នឹងអាចប្រឈមនូវការចាប់ខ្លួន ប្រសិនបើមន្ត្រីគណបក្សប្រឆាំងរូបនេះ ចេះឈឺឆ្អាល​«លូកដៃ»ចូលជ្រៅទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការគម្រាមនេះបានកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ​ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើ បានបញ្ចេញប្រតិកម្មរបស់ពួកគេយ៉ាងក្លៀវក្លា ទាមទារឲ្យមានដំណោះស្រាយ​ពី​សំណាក់អាជ្ញាធរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: April 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពមួយដែលស្និតនឹងមន្ត្រីអ្នកមានអំណាចម្នាក់ ទាក់ទងនឹងជម្លោះដីធ្លីនៅបឹងកក់ ជាមួយគ្រួសារលោក លី ស្រ៊ាងខេង បានទម្លាយឲ្យដឹងថា លោក សួង សោភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្ត្រវ័យក្មេង ប្រចាំមណ្ឌល​ប៉ៃលិន​របស់គណបក្សសង្គ្រោះជាតិ  នឹងអាចប្រឈមនូវការចាប់ខ្លួន ប្រសិនបើមន្ត្រីគណបក្សប្រឆាំងរូបនេះ ចេះឈឺឆ្អាល​«លូកដៃ»ចូលជ្រៅទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការគម្រាមនេះបានកើតឡើង បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋ​ពាក់ព័ន្ធនឹងជម្លោះដីធ្លីខាងលើ បានបញ្ចេញប្រតិកម្មរបស់ពួកគេយ៉ាងក្លៀវក្លា ទាមទារឲ្យមានដំណោះស្រាយ​ពី​សំណាក់អាជ្ញាធរ។


លោក សួង សោភ័ណ្ឌ ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)

ដីធ្លី - កម្លាំងយកការសម្ងាត់ នៃមន្រ្តីមានអំណាចពាក់ព័ន្ធម្នាក់ បានបង្ហើបឲ្យដឹងថា លោក សួង សោភ័ណ្ឌ បើសិន​ជា«លូកដៃ»ជ្រៅទៅក្នុងរឿងនេះមានន័យថា យកទុក្ខមកដាក់ខ្លួនដោយខ្លួនឯង។ ការគម្រាមនេះ ត្រូវបានប្រភព​ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បញ្ជាក់ទៀតថា ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ លោក សួង សោភ័ណ្ឌ ដែលបានចូលរួមជួយរកខុសត្រូវ ដល់ពលរដ្ឋនៅក្នុងសង្កាត់បឹងកក់មួយ គឺលោក លី ស្រ៊ាងខេង កាលពី ថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៤នេះ អាចនឹងត្រូវគេចាប់ខ្លួន ក្នុងពេលខាងមុខ។

ប្រភពនោះ បាននិយាយបន្ថែមទៀតថា មិនត្រឹមតែលោក សួង សោភ័ណ្ឌ ម្នាក់ទេ តែក្រុមយុវជនទាំងឡាយ ដែល​បានឃ្លាំមើល និងជួយអន្តរាគមដល់ប្រជាពលរដ្ឋមួយចំនួន ដែលរងគ្រោះដោយការរំលោកភបំពានច្បាប់ ពីសំណាក់​បុគ្គលមានអំណាចមួយចំនួននោះ ក៏នឹងមានការព្រមាន រហូតដល់មានការចាប់ខ្លួនថែមទៀតផង ប្រសិនបើ​យុវជន​ទាំងនោះ នៅតែបន្តសកម្មភាពរំខាន ដល់ការអនុវត្តការងារនៃក្រុមអាជ្ញាធរ។

កម្លាំងយកការសម្ងាត់នោះ បានព្រលយពាក្យយ៉ាងដូច្នេះថា «ក្នុងដំណាក់ការទីមួយ គ្រាន់តែគម្រាមទេ។ (…) រឿងនេះគេតាមតាំងតែពីដើមមក។ ក្នុងពេលណាមួយខាងមុខ អាចនឹងមានការចាប់ខ្លួន បើការគម្រាមនេះគ្មាន​ប្រសិទ្ធិភាព ឬនៅតែចចេសរឹងមិនបញ្ឈប់ សកម្មភាពអុកឡុកការងាររបស់មន្រ្តីរាជការសាធារណៈ។»

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក សួង សោភ័ណ្ឌ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បានបញ្ជាក់ថា លោកនឹងមិនចាប់អារម្មណ៍ចំពោះការបំភិតបំភ័យ ឬការចាប់ខ្លួន និងការសម្លាប់​ជីវិតដោយប្រកាណាមួយនោះទេ។ តែផ្ទុយទៅវិញ ប្រធានចលនាយុវជនរបស់គណបក្សប្រឆាំងរូបនេះ បាន​ព្រមានទៅវិញថា លោកនឹងមិនឲ្យអ្នកមានអំណាច មានលុយកាក់ណាមួយ រួចផុតពីសំណាញ់ច្បាប់ឡើយ។

លោកបានថ្លែងថា «គ្មានការសណ្តោសប្រណីណាមួយ ពីសំណាក់អ្នកជិះជាន់ (អ្នកមានអំណាច បុណ្យស័ក្ត) មក​លើប្រជាពលរដ្ឋក្រីក្រ និងស្លូតត្រង់នោះទេ ។ (...) គ្មានអ្វីក្រៅពីខ្ញុំតស៊ូ ដាក់ជាសារដល់ប្រជាពលរដ្ឋខ្មែរ ក្រោកឡើង​ប្រឆាំងទៅនឹងទង្វើផ្តាច់ការ ទង្វើឈ្លានពាន ការមិនគោរពច្បាប់ ពីសំណាក់បុគ្គលមានអំណាចមួយចំនួន។»

ក្នុងរយៈកាលចុងក្រោយនេះ រាល់បាតុកម្មទាមទារសិទ្ធិ ឬសេរីភាព ឬការសម្ដែង តែងរងនូវការវាយ​បង្ក្រាបយ៉ាង​ចាស់ដៃ ពីសំណាក់កងកម្លាំងអាជ្ញាធរ រហូតដល់មានការចាប់ខ្លួន ក្រោមបទ«ប្រឆាំងនឹងអាជ្ញាធរសាធារណៈ» ឬ​គ្មាន«ច្បាប់អនុញ្ញាត»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីមន្ត្រីទទួលខុសត្រូវខណ្ឌដូនពេញ និងខណ្ឌទួលគោក បាន​នៅឡើយ នៅថ្ងៃនេះ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៩ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...