សាយ សំអាល់៖ នយោបាយ​ថ្មី ដក​ដី​ជាង​ប្រាំ​ម៉ឺន​ហិកតា​ពី​ក្រុមហ៊ុន

ក្រសួងបរិស្ថាន បានសម្រេចប្រកាសដកហូត ដីសម្បទានសេដ្ឋកិច្ច ជាងប្រាំម៉ឺនហិកតាពីក្រុមហ៊ុន ចំនួន១១ ក្រោម​មូលហេតុ​ថា​ក្រុមហ៊ុន​ទាំង​នោះ គ្មាន​ធ្វើការ​អភិវឌ្ឍ និងនាំឲ្យមានផលអវិជ្ជមាន ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 20, 2014
  • ប្រធានបទ: វិបត្តិដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសន្និសីទកាសែត នា​រសៀល​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​«ឈរ»​អាន​តាម ស.ជ.ណ របស់​ទីស្តីការ​គណរដ្ឋមន្រ្តី ដែល​បាន​​សម្រេច​លុប និង​កាត់​យក​ដី​សម្បាទាន​សេដ្ឋកិច្ច នៅ​តាម​បណ្តា​ខេត្ត​សំខាន់ៗ នៃ​ប្រទេស​កម្ពុជា​​រួម​​មាន នៅ​​ខេត្ត​​មណ្ឌលគីរី, ខេត្ត​កំពង់ស្ពឺ, ខេត្ត​ព្រះសីហនុ, ខេត្ត​បន្ទាយមានជ័យ, ខេត្ត​ព្រះវិហារ, ខេត្ត​កំពង់ធំ, ខេត្ត​​ឧត្តរមានជ័យ, ខេត្ត​បាត់បង និង​ខេត្ត​ក្រចេះ សរុប​មាន​ចំនួន​១១ក្រុមហ៊ុន។

ជាមួយនឹងសំនួរថា ពេល​សម្រេច​ផ្តល់​ដី​សម្បទាន​ទាំង​នោះ ដល់​ក្រុមហ៊ុន តើ​រាជរដ្ឋាភិបាល​បាន​ត្រួត​ពិនិត្យ​មុន​​ពេល​​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​នោះ​ដែរ​ឬ​ទេ?

លោករដ្ឋមន្រ្តីក្រសួងបរិដ្ឋាន បានឆ្លើយថា៖ «យើងក៏បានចុះទៅមើលដែរ។ ហើយតំបន់យើង​ភាគច្រើន​មិន​មានប្រជាជនទេពីមុនមក។ បន្ទាប់ពីបានគោលការណ៍អញ្ចឹងហើយ ក្រុមហ៊ុនចាប់ផ្តើមធ្វើការឈូសឆាយ ដើម្បី​រៀបចំកន្លែងហ្នឹង។ ជួនកាលយើង ក៏ឃើញមានបងប្អូនមកពីតំបន់ផ្សេង តែមិនមែនអ្នកស្រុក​កំណើត​នៅតំបន់នោះទេ គឺត្រូវទន្ទ្រានយកដីនោះតែម្តង ។ ខ្ញុំបាទក៏សុំទទួលស្គាល់ដែរថា ការគូរបស់យើងនេះ ការ​ពិត​ទៅ​​ជួនកាលយើងដឹងថាភូមិ ក៏មានភូមិនៅក្បែរៗហ្នឹង ហើយយើងក៏បានធ្វើការយ៉ាងម៉ត់ចត់ដែរ ជា​មួយ​ក្រុមហ៊ុន​ឲ្យគាត់អនុវត្តគោលនយោបាយស្បែកខ្លា បើប៉ះពាល់ភូមិយើងខ្វៀលចោល»។

តាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៦ ខែតុលានេះ ដីដែលបានដកហូតពីក្រុមហ៊ុនសរុប​ចំនួន១៩ក្រុមហ៊ុន មានផ្ទៃដីសរុបជាងប្រាំម៉ឺនហិកតា ដែលបូកថែមទាំងផ្ទៃដីដែល​បានដកហូត​ពី​ក្រុមហ៊ុន​ចំនួន៨ ក្នុងខែកញ្ញា មានទំហំជាងមួយម៉ឺនហិកតានោះ។

នៅចំពោះមុខអ្នកសារព៌ត័មាន រដ្ឋមន្រ្តីក្រសួងបរិដ្ឋាន ដែលជាកូនបង្កើតលោក សាយ ឈុំ មន្ត្រីអន្ទ្រើសនៅ​ក្នុងគណបក្សប្រជាជននោះ បានលើកឡើងថា មូលហេតុដែលដកហូតនេះ ព្រោះក្រុមហ៊ុនទាំងនោះ​ភាគ​ច្រើនគ្មានការអភិវឌ្ឍ និងនាំឲ្យមានផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រហូតមកដល់បច្ចុប្បន្ន​នេះទៀតផង។ លោកនិយាយឲ្យដឹងទៀតថា ក្រសួងនឹងបន្តដោះស្រាយបញ្ហាដីធ្លីនេះ ជាមួយប្រជា​ពលរដ្ឋ​ មុននឹងយកដីមកធ្វើការអភិរក្ស។

សូមរំលឹកថាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាស ផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជន។ និងក៏បានអំពាវនាវឲ្យ​ពិនិត្យមើល​ឡើង​វិញ វដីសម្បទានដែលមានស្រាប់ទាំងអស់ផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...