យន្ដហោះ​មួយ​នេះ អាច​ហោះ​លឿន​ជាង​កាំជ្រួច​អន្តរទ្វីប!

សហគ្រាសផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានទៅដាក់បញ្ចូល ជាកម្មសិទ្ធបញ្ញាផ្ដាច់មុខ​របស់​ខ្លួន កាលពីចុងខែកក្កដានេះ នូវគម្រោងបង្កើតយន្ដហោះមួយប្រភេទ ដែលមាន​ល្បឿន​ប្រមាណ​ជា ៥៥០០គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង លឿន​ជាង​កាំជ្រួច។
គម្រោងថ្មី ស្ថិតនៅជាគំនិត របស់សហគ្រាសផលិតយន្ដហោះ អ៊ែរប៊ូស របស់អ៊ឺរ៉ុប។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 05, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហគ្រាសផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស ដែលមានទីតាំងផលិតធំ នៅក្រុងទូលូស៍ ភាគខាងត្បូងនៃ​ប្រទេសបារាំង មានបំណងចង់បង្កើត នូវគម្រោង​ដ៏សម្បើមអស្ចារ្យមួយ៖ នោះគឺបង្កើតយន្ដហោះ ដែលធ្វើការ​ហោះហើរ ក្នុងល្បឿន៥៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប្រសិនជាយន្ដហោះនេះ ត្រូវបានពន្លេច​ចេញ​ជារូប​រាង​មែននោះ វានឹងអាចហោះភ្ជាប់ ពីរាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស ទៅកាន់ទីក្រុងញ៉ូយក សហរដ្ឋ​អាមេរិក ដោយ​​ប្រើ​រយៈពេលត្រឹមតែ១ម៉ោងប៉ុណ្ណោះ ខណៈយន្ដហោះសព្វថ្ងៃ​ប្រើពេលដល់ទៅ ជាង៧ម៉ោង។

ឯកត្តកម្មថ្មី នៃផលិតផលយន្ដហោះប្រភេទនេះ នឹងផ្ដល់ទៅឲ្យអ្នកដំណើរទាំងឡាយ ត្រឹមតែជាការជិះ«​រថ​កន្ត្រាក់​អារម្មណ៍ (យាន្ដកំសាន្ដ សម្រាប់ជិះក្រឡាប់ចុះឡើង)» ឲ្យមានអារម្មណ៍រំភើប ត្រឹមតែមួយជុំប៉ុណ្ណោះ នៅពេលធ្វើដំណើរម្ដងៗ។ រូបភាព នៅក្នុងវីដេអូខាងលើ ជាភស្ដុតាងស្រាប់។

កាលពីចុងខែកក្កដានេះ សហគ្រាស អ៊ែរប៊ូស បានដាក់ស្នើសុំសិទ្ធិជាម្ចាស់ (កម្មសិទ្ធិបញ្ញា - Copyright) ទៅ​កាន់ការិយា​ល័យ​ជំនាញមួយ នៅសហរដ្ឋអាមេរិក ទៅលើគម្រោងរបស់ខ្លួននេះ ដែលមានឈ្មោះថា «យាន​ដែល​លឿន​បំផុត និងមធ្យោបាយបំពាក់ ដើម្បីបង្កើតល្បឿន»។ នេះបើតាមសារព័ត៌មាន «Le Trubune» របស់​បារាំង ចេញផ្សាយកាលពីម្សិលម៉ិញ។ មធ្យោបាយបំពាក់នោះ មានរាប់បញ្ចូល ទាំងម៉ាស៊ីនប្រតិកម្មសងខាង ដែល​មាន​កម្លាំងធាក់ដ៏ខ្លាំង និងម៉ាស៊ីនប្រើចំហេះ ដូចនឹង«កាំជ្រួច»អន្តរទ្វីប។

បច្ចេកវិទ្យាខាងលើ នឹងអនុញ្ញាតឲ្យយន្ដហោះប្រភេទថ្មី របស់ អ៊ែរប៊ូស មានល្បឿន លឿនជាងសម្លេង​របស់​វា ដល់ទៅ ៤,៥ដង។ ល្បឿនដ៏អស្ចារ្យនេះ បើសូម្បីអតីតយន្ដហោះល្បឿនលឿន «Concorde» របស់បារាំង ក៏​មិន​មានសមត្ថភាព បានពាក់កណ្ដាល នៃយន្ដហោះប្រភេទថ្មីនេះផង។ យន្ដហោះ «Concorde» អាច​ហោះ​​បាន​លឿន​បំផុត ត្រឹមតែ២១៧៩គីឡូម៉ែត្រ ក្នុងមួយម៉ោងប៉ុណ្ណោះ។ អតីតយន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរហ្វ្រង់ (Air France) នេះ ត្រូវបានបញ្ឈប់លែងឲ្យ​ដំណើរ​ការ បន្ទាប់ពីគ្រោះថ្នាក់ធ្លាក់បោកខ្លួន (ជា​លើក​ទី​ពីរ) នៅ​ក្រុងហ្គោណេស (Goness - ជាយរដ្ឋធានីប៉ារីស) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០០០ កន្លងមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...