នគរបាល​កម្ពុជា មាន​សិទ្ធិ​ជេរ​ប្រមាថ​ដាក់​ជន​ល្មើស​ឬ?

តើមន្ត្រីនគរបាល ក្នុងតួនាទីមានកាតព្វកិច្ចអ្វីខ្លះ ចំពោះពលរដ្ឋ? តើច្បាប់បានអនុញ្ញាត ឲ្យមន្ត្រីអ្នកអនុវត្តន៍ច្បាប់ទាំងនោះ ប្រើ​ប្រាស់​ពាក្យ​អសុរោះ ដាក់​ជន​ល្មើស ឬ​ជន​សង្ស័យ​ឬទេ? យ៉ាងណាក៏ដោយ ពលរដ្ឋជាស្រីម្នាក់ បានបង្ហាញការខឹងសម្បារបស់ខ្លួន ដោយ​ចោទ​មន្ត្រី​ទាំង​នោះ ថាបានជេរប្រមាថគាត់យ៉ាងធ្ងន់ធ្ងរ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 27, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«បើគ្រាន់តែចង់ផាក ខ្ញុំមិនថាទេ តែនេះ និយាយអាក្រក់ជាមួយខ្ញុំ មិនឲ្យខ្ញុំបន្តដំណើរ និយាយមិនផ្តល់តម្លៃ ឲ្យខ្ញុំបន្តិចសោះ ទំនងចង់ចាប់ខ្ញុំទៅណាមិនដឹង» ទាំងនេះជាសម្តីរបស់ស្ត្រីម្នាក់ ដែលមិនប្រាប់ឈ្មោះ និងដែលត្រូវបាន មន្ត្រីសមត្ថកិច្ច នៅ​ក្នុង​រាជធានីភ្នំពេញ គម្រាមសំលុត មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះជិះម៉ូតូគ្មានមួកសុវត្តិភាព នៅពេលល្ងាច ត្រង់​ចំណុច​ស្ពានអាកាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

គេមិនដឹងថា តើមន្ត្រីនគរបាលចរាចរណ៍ក្នុងតួនាទីណានោះ បានប្រើពាក្យសម្ដីអ្វីខ្លះ ជាមួយស្ត្រីនោះទេ។ តែវីដេអូមួយ ដែល​ត្រូវបានបង្ហោះ តាមបណ្ដាញសង្គម បានបង្ហាញ ពីការប្រទាញប្រទង់គ្នា គ្មានជំនាញ ដែលធ្វើឡើង ដោយមន្ត្រី​នគរបាល​មួយរូប ដើម្បីធ្វើការឃាត់ខ្លួន ស្ត្រីម្ចាស់ម៉ូតូម្នាក់។ សូមទស្សនាវីដេអូខាងក្រោម៖


ចំពោះបញ្ហា មិនពាក់មួកសុវត្ថិភាពនោះ ត្រូវបានអ្នកស្រីរូបនេះ អះអាងប្រាប់ទស្សនាវដ្ដីមនោម្យ.អាំងហ្វូថា មិនមែនជា​រឿង​មួយ ដែលអ្នកស្រី មិនទទួលខុសនោះទេ។ ប៉ុន្តែអ្នកស្រី មិនចង់ឲ្យប៉ូលិសចររាចរណ៍ នៅប្រទេសកម្ពុជា ប្រើពាក្យសម្តី មិន​សមរ្យបែបនេះ ដាក់មនុស្សទូទៅ នៅក្រោមការត្រួតពិនិត្យរបស់ខ្លូនឡើយ។ អ្នកស្រីបាននិយាយថា សុំឲ្យដោះលែង​អ្នកស្រី​ទៅ តែប៉ូលិសចររាចរណ៍រូបនោះ នៅតែបន្តយកដៃ មកចាប់ម៉ូតូអ្នកស្រីជាប់ មិនឲ្យទៅ លុះត្រាតែបង់លុយសិន។

មិនអាចសុំការបកស្រាយ ពីមន្ត្រីនគរបាល ដែលឈរនៅត្រង់ គោលដៅនោះបានទេ ក្នុងពេលភ្លាមៗនេះ។

ស្រ្តីដែលត្រូវបាននគរបាលចាប់ខាងលើ បានបញ្ជាក់ដោយខឹងសម្បា ក្នុងន័យមន្ត្រីមិនគោរពតួនាទីថា៖ «កាពារ​ប្រជាជន​គេ ហើយមើលងាយជេរប្រមាថ ប្រជាជនខ្លួនឯង»។ អ្នកស្រីថា ការធ្វើបែបនេះ របស់ក្រុមមន្ត្រីនគរបាលទាំងនោះ មិន​គិត​ពីតួនាទីរបស់ខ្លួន ដែលត្រូវផ្តល់គំរូល្អ ដល់ក្មេងជំនាន់ក្រោយ ឲ្យយកតម្រាប់តាម ឬដើម្បីអភិវឌ្ឍន៍ប្រទេស និង​សង្គម​ជាតិ​នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...