ព្រះ​អគ្គិ​ឆេះ​ពីរ​កន្លែង​ពីយប់​មក​ព្រឹក សង្គ្រោះ​បាន​មួយ​កន្លែង

នៅយប់ថ្ងៃទី១៩ ចូលមកថ្ងៃទី២០ និងថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា មានករណីអគ្គីភ័យឆាបឆេះ រហូត​ដល់​ទៅ​ពីរ​កន្លែង នៅ​រាជធានី​ភ្នំពេញ។ ជាការអកុសល សម្រាប់កន្លែងមួយ ដែលមិនអាច ធ្វើការសង្គ្រោះទាន់ពេលបាន។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 24, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ឆាបឆេះ ទាំងពីរករណី ស្ទើរនៅក្នុងថ្ងៃតែមួយនេះ ត្រូវបានប្រភពព័ត៌មាន ប្រាប់ឲ្យដឹងថា ករណី​មួយ​សង្គ្រោះបាន តែករណីមួយទៀត សង្គ្រោះមិនបាន ហើយត្រូវឆេះរហូតអស់ មួយរយភាគរយ។

ហេតុការណ៍ទីមួយ ដែលសង្គ្រោះមិនបាននោះ បានកើតឡើង នៅវេលាម៉ោង០៩ យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៥ ទៅលើរោងចក្រសិប្បកម្ម ផលិតគ្រឿងបូជាមួយកន្លែង នៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី នៅក្នុងរោងសិប្បកម្ម ដែលក្នុងនោះ គ្មានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់ជីវិតនោះទេ តែសម្ភារៈ និងរបស់របរផ្សេងៗ នៅក្នុងរោងចក្រ មិនអាចសង្គ្រោះបានឡើយ។ ប្រភពបញ្ជាក់ថា ភ្លើងបានឆាបឆេះខ្លាំង តាំងពីម៉ោងប្រមាណ៩ យប់ រហូតដល់ម៉ោង ប្រមាណ២ជិតភ្លឺ ថ្ងៃទី២០ ខែកញ្ញា ទើបពន្លត់បានសម្រេច។ ក្នុងនោះ ប្រើប្រាស់ឡានទឹកពន្លត់អគ្គីភ័យ អស់ចំនួន៣២គ្រឿង។

ក្រុមអ្នកនៅក្នុងហេតុការណ៍នេះ បានបង្ហាញភាពតក់ស្លុតថា ភ្លើងឆេះសន្ធោសន្ធៅខ្លាំងឡើងៗ រហូតដល់​មិន​អាច​គ្រប់គ្រងស្ថានការណ៍បាន ទោះបីជាមានឡានទឹក សម្រុកបាញ់ច្រើន យ៉ាងណាក៏ដោយ។ រោងសិប្បកម្ម ផលិតគ្រឿងបូជាខាងលើ ត្រូវបានឆេះបំផ្លាញ បង្កការខូចខាត សឹងតែទាំងស្រុង។

ដោយឡែកករណីទីពីរវិញ បានកើតឡើង នៅក្នងសង្កាត់បឹងរាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នុំពេញ ត្រង់​ចំណុច​អាគាលេខ២៤៦ នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងក្រុមទី៤០ ភូមិទី១០។ ហេតុការណ៍ឆេះនេះ ត្រូវ​បានគេឃើញដំបូង មានផ្សែងចេញពីជាន់ទីពីរ នៃអាគារក្រុមហ៊ុន​លក់កុំព្យូទ័រមួយ ឈ្មោះ «អាយស៊ីអ៊ី»។ មិន​មានសេចក្ដីរាយការណ៍ មកថាមានគ្រោះថ្នាក់ ដល់ជីវិតមនុស្ស មិនខុសពីករណីទីមួយឡើយ។

ប៉ុន្តែអគ្គិភ័យ នៅតាមបណ្ដាយមហាវិថី ត្រូវបានក្រុមអ្នកពន្លត់អគ្គីភ័យ ជួយសង្គ្រោះបានទាន់ពេលវេលា ដោយ​គ្រាន់តែមានការខូចខាតមួយចំនួនប៉ុណ្ណោះ។ បន្ទាប់ពីពន្លត់បានជោគជ័យ អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ បាន​ឲ្យដឹងថា បានប្រើប្រាស់ឡានទឹកអស់ចំនួន១០ គ្រឿង ក្នុងនោះឡាន របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន​មួយ​គ្រឿង។ អគ្គីភ័យមួយនេះ បានបង្កការភ្ញាក់ផ្អើល តាំងពីម៉ោង១១ និង២០ នាទី រហូតដល់ម៉ោង១២ និង​៣០នាទី ថ្ងៃទី២០ ខែកញ្ញា ទើបពន្លត់រួចជាស្ថាពរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...