សង្គម​ស៊ីវិល​ថា​កម្ពុជា​មាន​កិច្ច​អភិវឌ្ឍន៍​ច្រើន តែ​មិន​ដោះ​ស្រាយ​បញ្ហា​ប្រឈម

ចុងឆ្នាំ២០១៥ កិច្ចអភិវឌ្ឍនន៍របស់កម្ពុជា មានភាពរើកចំរើនជាងមុន បើទោះជាកំពុងមានបញ្ហាប្រឈម ជា​មួយ​នឹង​អង្គការ​សង្គម​ស៊ីវិល ជាតិ-អន្តរជាតិ មួយចំនួនក៏ដោយ។ តំណាងអង្គការសង្គមស៊ីវិល បាន​អះអាង​ថា កម្ពុជា​នឹង​អាច​ចូល​រួម កាត់​បន្ថយ​ភាព​ក្រីក្រ ទូទាំងពិភពលោក មកនៅត្រឹម៥០% ក្រោម​គោលដៅ​អភិវឌ្ឈន៍​សហវត្សរ៍ (MDGs)។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២១ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 24, 2015
  • ប្រធានបទ: អភិវឌ្ឍ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តំណាងអង្គការសង្គមស៊ីវិលមួយចំនួន  បានទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ដែល​បាន​ជម្រុញឲ្យកម្ពុជា ឈានពីប្រទេស ដែលស្ថិតក្រោមការអភិវឌ្ឍន៍ (កម្រិតទាប) ទៅកាន់ប្រទេស ដែលកំពុង​អភិវឌ្ឍន៍ (កម្រិតមធ្យម)។ តែតំណាងអង្គការសង្គមស៊ីវិលទាំងនោះ បានអះអាងទៀតថា កម្ពុជានៅជួប «បញ្ហា​ប្រឈម» មួយចំនួន ដែលត្រូវធ្វើការដោះស្រាយ ដើម្បីឈានទៅរកដំណើរការ នៃកិច្ចអភិវឌ្ឍន៍មួយ ទាំងផ្នែក​សេដ្ឋកិច្ច និងផ្នែកបរិស្ថាន ប្រកបដោយនិរន្តរភាព។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិ ស្តីពី «មូលដ្ឋានីយកម្ម នៃ​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា» លោក សឿង សារឿន នាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា បានថ្លែងឲ្យដឹងថា តាម​គោលដៅ​អភិវឌ្ឈន៍​សហវត្សរ៍ (MDGs) ទាំង«៨» មានគោលដៅតែ«៤»ប៉ុណ្ណោះ ដែលកម្ពុជាបានជួប និងអនុវត្ត​បាន​ល្អ។ ក្នុងនោះរួមមាន ការកាត់បន្ថយភាពក្រីក្រ អត្រាការស្លាប់របស់កុមារ ទារក, ការគាំពារសុខភាពមាតា និង​ការ​អប់រំ ដែលកម្ពុជាច្រើនជួបប្រទះ។ ចំណែកគោលដៅ«៤»ទៀត កម្ពុជាកំពុងស្ថិត ក្នុងកិច្ចប្រឹងប្រែងនៅ​ឡើយ ពិសេស​ភាពទន់ខ្សោយ ក្នុងការទប់ស្កាត់ «ភ័យយន្តរាយ (ភាពហិនហោច) នៃបរិស្ថាន» និងការកសាងភាព​ជា​ដៃគូ របស់​កម្ពុជា។

សម្រាប់លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានបង្ហាញការយល់​ឃើញ​របស់​លោក នៅក្នុងឱកាសនោះដែរថា បើទោះជាកម្ពុជា មានកិច្ចខំប្រឹងប្រែងយ៉ាងណាក្តី បញ្ហាប្រឈមនៅ​តែ​មាន​ច្រើន សម្រាប់ឲ្យកម្ពុជាខ្លួនឯង ស្វែងរកពីធីក្នុងការដោះស្រាយ។

លោកបានបង្ហាញក្តីសង្ឃឹមថា តាមរយៈបញ្ហាប្រឈម ដែលកម្ពុជាមាននោះ រដ្ឋាភិបាលនឹងប្រឹងប្រែង​ជាថ្មី ក្នុង​ការចាប់ដៃគូ ជាមួយនឹងអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិ ធ្វើយ៉ាងណាឲ្យសម្រេចបាន នូវ​គោលដៅ​អភិវឌ្ឈន៍សហវត្សរ៍ (MDGs) លើពិភពលោក រួមទាំងកម្ពុជាផង។ លោកបានបន្តថា បញ្ហាប្រឈមរបស់​រដ្ឋាភិបាល​កម្ពុជា មានច្រើន។ លោកថា តួយ៉ាងដូចជា កិច្ចមិនសូវសហការល្អ ជាមួយបណ្តាអង្គការ​​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយចំនួនធំ ក្នុងការជម្រុញ ឲ្យមានកិច្ចសម្រេចបាន នូវការអភិវឌ្ឈន៍សហវត្សរ៍ (MDGs) នោះ​ឡើយ។

លោក ស៊ីនថៃ បានថ្លែងបញ្ជាក់ទៀតថា៖ «បញ្ហា ភាគីទាំងពីរ (រដ្ឋាភិបាល និងសង្គមស៊ីវិល) មើល​ឃើញ​​"មិន​ដូច​គ្នា"។ (...) ខ្ញុំសង្ឃឹមថា គោលដៅថ្មីទាំង១៧ នឹងបង្កើនការសហការ រវាងសង្គមស៊ីវិល និងរដ្ឋាភិបាល។ ជា​ពិសេស រកឲ្យឃើញយុត្តិសាស្រ្តណា ដែលយើងអាច (ធ្វើ) រួមគ្នា។ ព្រោះរដ្ឋាភិបាលម្នាក់ឯង មិនអាច​(សម្រេច​បាន) នូវយុត្តិសាស្រ្ត ឬគោលដៅទាំង១៧នោះ បានផងដែរ។»

» កិច្ចសម្ភាសទាំងស្រុង ជាមួយលោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ៖

លោក សឿង សារឿន បានបន្ថែមទៀតថា តាមរបាយការណ៍របស់ក្រសួងផែនការ មាន«៩»គោលដៅ ឯ​​របាយការណ៍ របស់អង្គការសហប្រជាជាតិ មាន«៨»គោលដៅ នៃគោលដៅអភិវឌ្ឈន៍សហវត្សរ៍(MDGs)។ កម្ពុជា​បាន​ព្យាយាមឆ្លើយតប ទៅនិងគោលដៅទាំង៨នោះ ច្រើនជាង៥០%។ លោកថា អត្រាកីក្រនៅកម្ពុជា ក្នុងឆ្នាំ​២០០០ មានអត្រាក្រីក្រជាង៥០%។ លោកថា បើយោងតាមរបាយការណ៍ របស់អង្គការសហ​ប្រជាជាតិ ឆ្នាំ២០០៩ អាត្រា​ក្រីក្រ​នៅកម្ពុជា នៅសល់ត្រឹមតែ១៩% ដែលបង្ហាញថា កម្ពុជាបានខិតខំប្រឹងប្រែង ច្រើន​ជាង​មុន។

» កិច្ចសម្ភាសទាំងស្រុង ជាមួយនាយកប្រតិបត្តិ គណៈកម្មាធិការសហប្រតិបត្តិការ ដើម្បីកម្ពុជា លោក សឿង សារឿន៖

---------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...