ប៉ែន ចំរ៉ុង៖ បងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ឲ្យបានឲ្យអូន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 24, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើពិធីករសំបូរវោហារ លោក ប៉ែន ចំរ៉ុង មានពាក្យពេជ្យអ្វីខ្លះ នៅក្នុងរឿងរ៉ាវស្នេហា របស់ខ្លូនមួយនេះ? តើតូឯកស្រី កញ្ញា ភិន សុដាលីស ដែលបិតភ្នែក រង់ចាំពាក្យពេជ្យស្នេហា ផ្ដោះផ្ដងវាចាពីសំណាក់ បុរសដែលនាងស្រឡាញ់ មានសភាពបែបណា? រំភើបចិត្តណាស់ មែនឬទេ?
ជាមួយនឹងកាយវិការ ដើរចេញពីក្នុង កាន់មកជាមួយ នូវបាច់ផ្កា និងតុក្កតាដ៏ធំ យកទៅដាក់លើដៃទាំងទ្វេ របស់កញ្ញា ភិន សុដាលីស តួឯកប្រុស លោក ប៉ែន ចំរ៉ុង បានពោលពាក្យឡើងថា៖ «បងគ្មានពាក្យអ្វី ក្រៅពីនិយាយថា បងស្រឡាញ់អូន មិនមែនជារឿង លេងសើចនោះទេ។ បើសិនជាអាច បងចង់ឲ្យគ្រប់យ៉ាង បានក្លាយជាការពិត ដូចដែលពួកយើង បាននិយាយគ្នា។»
តារាប្រុស ដែលថ្លែងក្នុងន័យប្រលោមស្នេហ៍ បានបន្តទៀតថា៖ «ម្យ៉ាងវិញទៀត អ្វីដែលបងចង់បញ្ជាក់ ឲ្យអូនបានដឹងនោះ គឺថ្វីត្បិត តែបងមិនមាទ្រព្យសម្បត្តិច្រើន ឲ្យអូនដូចគេមែន តែបងជឿជាក់ថា បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ ហើយនឹងមានក្តីសុខ ច្រើនជាងកើតទុក្ខ ហើយនឹងទទួលបានគ្រប់យ៉ាង ដែលអូនប្រាថ្នា។ បងនឹងព្យាយាម ធ្វើឲ្យអស់ពីលទ្ធភាពដើម្បីប្តូរ ឲ្យបានឲ្យអូនគ្រប់យ៉ាង។»។ កាយវិការចុងបញ្ចប់ ដោយចាប់យកដៃ របស់តួឯកស្រី មកថើបថ្នមៗ របស់លោក ប៉ែន ចំរ៉ុង បានរឹតតែធ្វើឲ្យបរិយាកាស នៅក្នុងស្ថានីយ៍ទូរទស្សន៍ PNN កាន់តែមានសម្លេង ហ៊ោរកញ្ច្រៀវខ្លាំងឡើង។
រឿងរ៉ាវស្នេហារបស់តារាទាំងពីរ ធ្លាប់ត្រូវបានលោក«ប៉ា» របស់កញ្ញា ភិន សុដាលីស គឺលោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្ម មហាហង្សភាពយន្ដ នោះ ព្រមានមិនទទួលយកលោក អ៊ិន សុភិន ជាគូអនាគតរបស់កូនស្រីរបស់លោកនោះទេ។ លោក សុភិន បានលើកយកហេតុផល ជាច្រើន ដើម្បីជំទាស់លោក ប៉ែន ចំរ៉ុង មិនឲ្យមានវត្តមាន នៅក្នុងបេះដូង របស់កញ្ញា ភិន សុដាលីស។ តែយ៉ាងណាក៏ដោយ កញ្ញា ភិន សុដាលីស ធ្លាប់បានបង្ហោះ វីដេអូឃ្លិបបង្ហាញថា នាងឈប់ធ្វើតាមចិត្តលោក«ប៉ា» របស់នាងទៀត ហើយព្រោះសេចក្តីស្នេហា មិនអាចនរណាបង្ខំនរណាបានទេ៕
» ឈុតឆាក របស់តួឯកទាំងពីរ នៅក្នុងកម្មវិធីមួយ របស់ទូរទស្សន៍ក្នុងស្រុក៖