អឿន ស្រីមុំ ប្រកាស​ថត​ភាពយន្ត បន្ទាប់​ពី​ត្រឡប់​មក​មាតុភូមិ​វិញ

តារាចម្រៀងមានសំលេងរដឺន នាងអឿនស្រីមុំដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ មួយរយៈយ៉ាងស្ងាត់នោះ បានងាក​មក​ច្បាមការងារសិល្បៈឡើងវិញក្នុងការថតភាពយន្ត បន្ទាប់ពីការឡើងតាមកញ្ចក់ទូរទស្សន៍ កាលពីពេលថ្មីៗនេះ។ ការវិល​ត្រឡប់របស់នាង ចូលមកក្នុងពិភពសិល្បៈ ដោយឈានទៅដល់ការសម្ដែងភាពយន្ដនេះ បានបង្កឲ្យមានភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។
Loading...
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: November 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀងមានសំលេងរដឺន នាងអឿនស្រីមុំដែលបានបាត់មុខពីកញ្ចក់ទូរទស្សន៍ មួយរយៈយ៉ាងស្ងាត់នោះ បានងាក​មក​ច្បាមការងារសិល្បៈឡើងវិញក្នុងការថតភាពយន្ត បន្ទាប់ពីការឡើងតាមកញ្ចក់ទូរទស្សន៍ កាលពីពេលថ្មីៗនេះ។ ការវិល​ត្រឡប់របស់នាង ចូលមកក្នុងពិភពសិល្បៈ ដោយឈានទៅដល់ការសម្ដែងភាពយន្ដនេះ បានបង្កឲ្យមានភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។


តារាចម្រៀងភ័ក្រស្រទន់ នាង អឿន ស្រីមុំ។ (រូបថត MONOROOM.info/ Sam Neang)

ជីវិតតារា - វត្តមានរបស់នាងច្រៀងរាំយ៉ាងកន្ត្រាក់អារម្មណ៍ ក្នុងពេលបានឡើងសម្តែងតាមកញ្ចក់ទូរទស្សន៍ តារាសម្ដែង នាង អឿន ស្រីមុំ បានប្រកាសថា នាងពិតជាងាកមករកការងារសិល្បៈឡើងវិញ។ ការងារមកវិញនេះ ជាឱកាសដើម្បីច្បាម​យកប្រជាប្រិយភាពឡើងវិញរបស់ខ្លួន មិន ត្រឹមតែមានប្រជាប្រិយភាពទេ លើសពីនេះនាងក៏ទទួលថត​ខ្សែភាពយន្តដើម្បី​ចង់ប្តូរស្ទីលសម្តែងខ្លះ និងចង់ឲ្យមហាជនប្លែកភ្នែក។

នាង អឿន ស្រីមុំ បានធ្វើឲ្យមហាជនដែលតាមដាន រាល់សកម្មភាពសិល្បៈរបស់នាងនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានការបង្ហាញសកម្មភាពថ្មីមួយ នោះគឺការថតភាយន្ដឲ្យផលិតកម្មរ៉ុកក្នុងរឿង«ពូជខ្ញុំអញ្ចឹង» ហើយបានដើរតួជា​ម្តាយនោះទៀត។ កន្លងមកប្រិយមិត្តជាទូទៅ សុទ្ឋតែបានដឹងថា អ្នកនាង អឿន ស្រីមុំ មិនដែលមានចំណូលចិត្តថត​ភាពយន្តឡើយ តែពេលនេះនាងបែជាងាកមកថតភាយន្តទៅវិញ។

បន្ទាប់ពីថតសម្តែងកន្លងមក តែឈុតកាយវិការខារ៉ាអូខេ ឲ្យផលិតកម្មក្រៅស្រុកមួយចំនួននោះ គ្មាននរណានឹងដល់ឡើយ ថានាង អឿន ស្រីមុំ មានសមត្ថភាពសម្តែងភាពយន្ដនោះ។ ហើយគេក៏ពិបាកនឹងធ្វើការទស្សន៍ទាយដែរថា តើតារាចម្រៀង​មនោសញ្ចេតនាសំឡេងផ្អែម មុខស្រទន់រូបនេះ អាចឆក់យកប្រជាប្រិយភាព បានខ្លាំងដូចតារាសម្តែង​អាជីពដទៃទៀត​បាន​ដែរឬយ៉ាងណា?

ទោះយ៉ាងណាក៏ដោយ ក៏នាង អឿន ស្រីមុំ ទទួលខ្លួនថា វាពិតជាមានការពិបាកបន្តិច សម្រាប់រូបនាងដែលមិនធ្លាប់សម្តែង​សោះ។  នាងបានឲ្យដឹងថា ភាពយន្តមួយដុំ ឲ្យផលិតកម្មរ៉ុកក្រោមចំណងជើងថា«ពូជខ្ញុំអញ្ចឹង» នេះ ជាប្រភេទរឿងបែប​កំប្លុកកំប្លែងប្រជុំដោយតារារះថ្មី ជាច្រើនដួង ប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន។ នាងថា តួអង្គរបស់នាង មិនសូវមាន​លក្ខណៈកំប្លែងនោះទេ ព្រោះតែតួអង្គនោះ ជាតួម្តាយបែបឆិលៗ មិនសូវជាស្រគត់ស្រគំប៉ុន្មានឡើយ។ តារាចម្រៀង​បាន​សារភាពទាំងទឹកមុខញញឹមថា នាងពិតជាខិតខំប្រឹងសម្តែងណាស់ ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន ព្រោះថា នេះជាលើកទី១ហើយ ដែលនាងមកប្រឡូកជាអាជីពសម្តែងភាពយន្ដ និង ត្រូវលេងទឹកមុខគ្រប់យ៉ាងទៅតាមសាច់រឿង។ អ្វីដែលពិសេសជាងនេះ ទោះបីជានាងមានស្វាមីហើយក៏ពិតមែន តែតារាចម្រៀងមិនទាន់មានកូនឡើយ។ ផ្ទុយទៅវិញ នាងបែរជាដើរតួរសម្ដែងក្នុងភាពយន្ដ ជាតួម្តាយ និងថែមទាំងត្រូវមើលថែរកូននោះទៀត។

តារាចម្រៀងដែលមានឈ្មោះល្បីនៅក្រៅប្រទេសរូបនេះ បានឲ្យដឹងទៀតថា ឆ្លងកាត់ការសម្តែងជាលើកទី១រួចហើយ រូប​នាងនឹងបន្តការសម្តែង ជាប្រភេទខ្សែភាពយន្តនេះ ជាបន្តបន្ទាប់លើកក្រោយៗទៀត ដើម្បីឲ្យការសម្តែងចូលស៊ុប​កាន់តែ​ខ្លាំង ពិសេសទទួលយកបទពិសោធន៍ថ្មីៗជាបន្តទៀត ទាក់ទិននិងអាជីពថតភាពយន្ត។ នាងអឿន ស្រីមុំ បានបញ្ជាក់ថា «នៅពេលដែលសម្តែងបានល្អហើយ បើសិនមានម្ចាស់ផលិតកម្មណា ទាក់ទងនាងខ្ញុំយកទៅសម្តែង នាងខ្ញុំនឹងមិន​បដិសេធ​ទេ»។ រីឯជម្រើសប្រភេទភាពយន្ដក្នុងការសម្តែង នាង អឿន ស្រីមុំ បានលើកឡើងថា សាច់រឿងដែលនាង​ចង់​សម្តែង ឲ្យ​តែមានមាន​លក្ខណៈ​អប់រំដល់អ្នកទស្សនា នោះនាងនឹងចូលរួមសហការជាមួយ ដោយមិនប្រកែកឡើយ។

នាងអឿន ស្រី មុំ បានបើកបេះដូងរបស់នាង មកបញ្ជាក់ថា វិស័យសិល្បៈជាចំណូលចិត្ត ដែលនាងស្រលាញ់និង​សប្បាយ​ចិត្ត ជាពិសេសនៅពេលដែលឃើញប្រិយមិត្ត នៅតែជួយគាំទ្ររូបនាង។ ក្ដីស្រឡាញ់ ដែលក្លាយជាមូលហេតុមួយ​យ៉ាង​សំខាន់ ធ្វើឲ្យនាងមិនអាចចិត្តដាច់ និងដើរចេញចោលអាជីពសិល្បៈបានឡើយ៕

--------------------------------------------
ដោយ៖ សំ នៀង ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិ គ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរម្យអំាងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...