ប្រមូល​ជន​អនាថា​តាម​សួន​សារធារណៈ ទៅ​មន្ទីរ​សង្គម​កិច្ច

ក្រុមការងារមន្រ្តីចម្រុះរបស់ អភិបាលរងខណ្ឌដូនពេញ បានធ្វើការចុះធ្វើអន្តរាគមន៍ ប្រមូលយកក្រុម អ្នកញៀនថ្នាំ អ្នករកស៊ីផ្លូវភេទ ជនអនាថា និងអ្នកសុំទានជាដើម នៅតាមសួនច្បារសារធារណៈល្បីៗ ក្នុងរាជធានីភ្នំពេញ បាន​ចំនួន​៨០នាក់ ក្នុងនោះមានស្រី ៣៣ នាក់ ប្រុស ៤៧ នាក់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 16, 2015
  • ប្រធានបទ: សណ្ដាប់ធ្នាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឲ្យតែពេលយប់ស្ងាត់ ដែលជិះម៉ូតូ ឬធ្វើដំណើរតាមផ្លូវ គេឃើញមានអ្នករស់នៅ តាមបែបរាត្រីចរមួយចំនួន បាន​នាំគ្នាអង្គុយពពាក់ពពួនគ្នា នៅតាមសួននានា ជាពិសេសអ្នកខ្លះ ឈានដល់ការប្រព្រឹត្ត អំពើឆក់ប្លន់ពេល​យប់​ក៏​មាន។ តើរូបភាព និងសកម្មភាព ដែលអាចរំខាន ដល់សន្តិសុខសង្គមទាំងអស់នេះ ត្រូវបានផ្នែកសមត្ថកិច្ច​ណា​មួយ ខ្វល់ខ្វាយឬទេ?

យ៉ាងហោចណាស់ លោកអភិបាលរងខណ្ឌដូនពេញ បានខ្វល់ខ្វាយពីបញ្ហានេះ ដោយបានដឹកនាំកម្លាំងចម្រុះ ប្រមាណ ១០៣នាក់ ចុះប្រមូលយកជនដែលរស់នៅ តាមសួនសាធារណៈទាំងនោះ រួមមាន៖ ស្រ្តីរកស៊ីផ្លូវភេទ អ្នកញៀនថ្នាំ និងក្រុមក្មេង គ្មានផ្ទះសំបែងជាដើម។ គេតែងប្រទះឃើញ អ្នកទាំងនោះដេកតាមសួននានា ក្នុង​ទីក្រុង​ភ្នំពេញ ដោយសារតែគ្មានចំណេះដឹង គ្មានមុខរបររកស៊ីច្បាស់លាស់ ឬគ្មានអ្នកផ្គត់ផ្គង់ជាដើម។

ករណីចុះប្រមូលអ្នកទាំងនោះ បានធ្វើឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅ​ចំណុច​តាមសួនមួយចំនួន ដូចជា៖ សួនមាត់ទន្លេ សួនសាន់វេ សួនផ្សារចាស់ សួនក្រុមង៉ុយ និងសួនមួយ​ចំនួន​ទៀត ដែលរួមទាំងនៅតាមវត្តផងដែរ។

លោក សុខ ប៉េងវុទ្ធ អភិបាលរងខណ្ឌដូនពេញ លោកបានបញ្ជាក់ថា លោកបានបញ្ជូន អ្នកទាំងនោះទាំងអស់ ទៅកាន់មន្ទីសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការកែប្រែខ្លួន ដោយក្នុងនោះ បានបែងចែកជាបីផ្នែក ផ្នែកទី១៖ មានអ្នកញៀនថ្នាំ ១២នាក់ - ផ្នែកទី២៖ ជនអនាថា ៤៩នាក់ ប្រុស៣៥នាក់ ស្រី១៤នាក់ និងផ្នែកទី៣៖ ស្រ្តីរក​ស៊ី​ខាងផ្លូវភេទ១៩នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...