ក្បួន​ធម្មយាត្រា​មក​ពី​ខេត្ត​មួយ​ចំនួន​ត្រូវ​បាន​រារាំង ពេល​មក​ដល់​ច្រក​ចូល​រាជធានី

ធម្មយាត្រាមកពីខេត្ត រតនៈគីរី និងធម្មយាត្រា មកពីចំណុចយាយម៉ៅពេជ្រនិល ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរធ្វើការរារាំង មិនឲ្យហែរចូលរាជធានី ខណៈពេលដែលក្បួនដង្ហែរទាំងនោះ បានមកដល់ជាយរាជធានីទៅហើយ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក.វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី០៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 09, 2014
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងកម្លាំងសន្តិសុខណ្ឌ និង​នគរបាល​នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ខែ​ធ្នូ​នេះ បាន​រារាំង​ក្បួន​ធម្មយាត្រា​ដើម្បី​សិទ្ធិ​មនុស្ស របស់​ព្រះ​សង្ឃ និង​ប្រជា​ពលរដ្ឋ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៤ សង្កាត់​កន្ទោក ខ័ណ្ឌ​ពោធិ​សែន​ជ័យ និង​បាន​ធ្វើការ​រារាំង​ក្បួន​ធម្ម​យាត្រា​មួយ​ក្រុម​ផ្សេង​ទៀត នៅ​ត្រង់​ចំណុច​កែង​ផ្លូវ​លីយ៉ុងផាត់។

ព្រះសង្ឃ​ព្រះ​នាម ងីម សៅសំខាន់ ប្រធាន​អង្គការ​ធម្មទាន​សង្គម និង​ព្រះ​សង្ឃ​មួយ​អង្គ​ផ្សេង​ទៀត ដែល​ដឹកនាំ​ធម្មយាត្រា មក​ពី​ខេត្ត​រតនៈគីរី បាន​ព្យាយាម​អង្វរ​សុំ​អាជ្ញាធរ ដែល​មក​ធ្វើការ​បិទ​ផ្លូវ​មិន​ឲ្យ​ចូល​រាជធានី ដើម្បី​ដឹកនាំ​ធម្មយាត្រា​នោះ ចូល​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦A ប៉ុន្តែ​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឡើយ ហើយ​តម្រូវ​ឲ្យ​ក្បួន​នេះ ដង្ហែ​វៀង​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥​វិញ។

បើទោះជាក្រុមអាជ្ញាធរ មិនបើកផ្លូវឱ្យបន្តដំណើរក៍ដោយ តេជគុណទាំងពីរអង្គដដែលនោះ នៅតែព្យាយាម​ពន្យល់ទៅអាជ្ញាធរ សុំការបើកផ្លូវដែលត្រូវបានបិទដោយរនាំដែក និងមានការឈររារាំង​របស់សន្តិសុខខ័ណ្ឌ​រាប់រយនាក់នោះ។

ការរារាំងក្បួនធម្មយាត្រាមកពីខេត្តរតនៈគីរី តាមផ្លូវជាតិលេខ ៦A នេះ មិនត្រូវបានអាជ្ញាធរថ្លែងប្រាប់​ពី​មូលហេតុទេ ដោយគ្រាន់តែបញ្ជាក់ថា មិនអាចដង្ហែរតាមផ្លូវនេះបាន ហើយហេតុផលវិញ វាពិបាកនឹងប្រាប់ និងមិនអាចរៀបរាប់បាន។

រីឯធម្មយាត្រា ដែលចាប់ផ្តើមដង្ហែចេញពីចំណុចយាយម៉ៅពេជ្រនិលវិញ ក៍ត្រូវបានអាជ្ញាធរឃាត់​មិនឲ្យដង្ហែ​ចូលរាជធានីដែរ។ ក្រុមអាជ្ញាធរ បានលើកហេតុផលថា ការដង្ហែរក្បួនធម្មយាត្រានេះ ពុំមានចេញលិខិត​អនុញ្ញាត​ពីក្រសួងមហាផ្ទៃ។ នេះបើតាមការបញ្ជាក់របស់លោក ទិត្យ ពិសិដ្ឋ ជាគណៈកម្មការដឹកនាំក្បួនខាង​លើនេះ។

បន្ទាប់ពីមានការចរចាគ្នារួច អាជ្ញាធរខ័ណ្ឌពោធ៍សែនជ័យ បានអនុញ្ញាតឲ្យក្បួនបានបន្តដំណើរ តែតម្រូវ​ឲ្យ​ក្បួនដង្ហែររងចាំមួយម៉ោងទៀតសិន ដោយសារតែនៅត្រង់ចំណុច វត្តជម្ពូវ័ន មានលោកធំម្នាក់ កំពុងធ្វើ​កម្មវិធី​នៅទីនោះ។

រហូតមកដល់ពេលនេះ ក្បួនធម្មយាត្រានេះបានដង្ហែរក្បួនចូលមកក្នុងរាជធានីហើយ បន្តែធម្មយាត្រា​ដែល​ត្រូវបានឃាត់នៅចំនុចផ្លូវកែងលីយ៉ុងផាត់ នៅមិនទាន់ដឹងនៅឡើយថា តើអាជ្ញាធរបានអនុញ្ញាត​ឲ្យបន្ត​ធម្មយាត្រា ឫនៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...