ឈប់​ម៉ូតូ​ដោះ​ទុក្ខ​សត្វ ត្រូវ​ចោរ​វាយ​ដណ្តើម​យក​ម៉ូតូ របួស​ធ្ងន់

យុវជនពីរនាក់ជិះម៉ូតូ ត្រឡប់មកពីលេងផ្ទះមិត្តភក្តិ នៅម៉ោងជិត ១០:០០យប់ បានឈប់ម៉ូតូដើម្បីដោះទុក្ខសត្វ នៅតាមផ្លូវត្រូវបានចោរវាយត្រូវក្បាល មុខ និងខ្នងជាច្រើនកន្លែង និងម្នាក់ទៀតត្រូវចោរវាយចំមុខរបួសស្រាល។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ: វាយប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនម្នាក់ ដែល​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​និស្សិត​រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឆ្នាំ​ទី៤ និង​ម្នាក់​ទៀត ត្រូវ​ជា​មិត្តភក្តិ​ជិត​ស្និត នៅ​បន្ទប់​ជា​មួយ​គ្នា ត្រូវ​បាន​ចោរ​ប្លន់​យក​ម៉ូតូ នៅ​ពេល​ដែល​ត្រឡប់​ពី​លេង​ផ្ទះ​មិត្តភក្តិ​វិញ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង ជិត​ផ្សារ​ដី​ហុយ កាល​ពី​ម៉ោង​ជិត ១០:០០​យប់​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០១៤។

យុវជនទាំងពីរនាក់នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយមានជ័យ។ សព្វ​ថ្ងៃ​នេះ ពួកគេ​មក​បន្ត​ការ​សិក្សា នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជួល​ផ្ទះ​ស្នាក់ នៅ​ម្តុំ​ជិត​ផ្សារ​ដី​​ហុយ។ នៅ​ល្ងាច​ថ្ងៃ​ទី ១១ ខែតុលា ជន​រង​គ្រោះ​ឈ្មោះ បឿន ប៊េត និង​មិត្តភក្តិ​បាន​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ដែល​រៀន​ថ្នាក់​ជា​មួយ​គ្នា នៅ​ភ្នំពេញ​ថ្មី។

លុះដល់វេលាម៉ោងជិត ១០:០០យប់ ទើបបបួលគ្នាត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូតែមួយជាមួយគ្នា រហូត​មកដល់ចំនុចកើតហេតុ ម្តុំរ៉ារទេះភ្លើងជិតផ្សារដីហុយ យុវជនទាំងពីរបានចុះដោះទុក្ខសត្វ នៅចំនុចស្ងាច់ ក្បែរផ្លូវរទេះភ្លើងនោះ រួចទើបឡើងជិះម៉ូតូវិញ។ រំពេចនោះ ស្រាបតែមានចោរមួយក្រុក បានចូលមក​ព្រួត​វាយ​ដណ្តើមម៉ូតូតែម្តង ប៉ុន្តែមិនបានសម្រេចទេ ដោយជនរងគ្រោះបើកម៉ូតូរត់រួច។

រហូតមកដល់ពេលនេះ ជនរងគ្រោះឈ្មោះ បឿន ប៊េត អាចនិយាយស្តី និងបរិភោគចំណីអាហាបាន​ខ្លះៗ​ហើយ ក្រោយពីត្រឡប់មកពីមន្ទីរពេទ្រវិញ នាព្រឹកថ្ងៃទី ១៣ តុលានេះ។ ជនរងគ្រោះរូបនេះ បានប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងសភាពទ្រុឌទ្រោម និងស្អកៗថា ខ្លួនត្រូវបានចោរវាយបែក ក្បាលពីរន្លែង មុខបីកន្លែង ត្រូវដេរអស់ជាច្រើនថ្នេរ និងវាយចំខ្នងជាច្រើនកន្លែងទៀត។

ជនរងគ្រោះបានបន្តទៀតថា ក្រុមចោរប្លន់នោះ ប្រហែលជាមានគ្នា ៥នាក់ ដែលព្រួតវាយខ្លួន និងមិត្តភក្តិ។ ខណៈពេល ដែលចោរបានព្រួតវាយនោះ ជនរងគ្រោះដែលជិះម៉ូតូនៅពីក្រោយ ក៍បានលោតចុះពីម៉ូតូទៅរក​ឲ្យគេជួយ ឯខ្លួនខំប្រឹងជិះម៉ូតូគេចពីក្រុមចោរ ទាំងឈាមកំពុងហូរហាម។ បឿន ប៊េត បាននិយាយថា ខ្លួន​មានស្មារតីរឹងមាំខំប្រឹងយ៉ាងណា ឲ្យតែទ្រព្យនៅគង់ បើទោះបីជាម៉ូតូនោះមិនមែនជារបស់ខ្លួនក៍ដោយ។

ជនរងគ្រោះខំប្រឹងជិះម៉ូតូដោយខ្លួនឯង រហូតដល់ផ្ទះ ដោយមិនមានប៉ូលិស និងប្រជាពលរដ្ឋណាម្នាក់ មក​ធ្វើអន្តរាគមន៍ឡើយ។ លុះដល់ផ្ទះ ទើបអ្នកនៅបន្ទប់ជាមួយ យកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសមៈ ហៅ​ពេទ្យលោកសង្ឃ។ ឯម៉ូតូនៅល្អមិនមានបាក់បែកខូចខាតអ្វីទេ ហើយជនរងគ្រោះអាចនិយាយស្តី និងអាច​ឲ្យមិត្តភក្តិ និងសាច់ញ្ញាតិទៅសួរសុខទុក្ខបាន។ ប៉ុន្តែចំពោះករណីរចោរប្លន់នេះ ប៉ូលីសនៅមិនទាន់រកមុខ​សញ្ញា ឃើញនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...