កែម ឡី៖ អន្តោប្រវេសន៍ដែលគួរបារម្ភ គឺ«អន្តោប្រវេសន៍វៀតណាម» (vdo)
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 14, 2014
- ប្រធានបទ: ជនភៀសខ្លួន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសិទសារព៌ត័មាន នៅសកលវិទ្យាល័យខេមរៈ កាលពីព្រឹកថ្ងៃទី១៣ ខែតុលានេះ បណ្តាក្រុមយុវជន និងសហគមនៃអ្នករងគ្រោះដោយបញ្ហាដីធ្លីជាច្រើន នៅតែបន្តសម្តែងការព្រួយបារម្មណ៍របស់ពួកគេ នៅចំពោះការបណ្តេញចេញដោយបង្ខំ និងគ្មានដំណោះស្រាយពីរដ្ឋាភិបាល។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា បែរជាទទួលយកជនជាតិដទៃ មកបន្ថែមបន្ទុកលើការទទួលខុសត្រូវរបស់ខ្លួន និងផ្តល់ការលំបាកដល់ពលរដ្ឋរងគ្រោះ ដោយបញ្ហាដីធ្លីជាបន្តបន្ទាប់ នាពេលអនាគត។
សម្រាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ ដែលមានវត្តមាននៅក្នុងសន្និសីទការសែតនោះដែរ បានលើកឡើងថា អ្វីទាំងនោះ មិនមែនជាបញ្ហាដែលដោះស្រាយមិនបានទេ។ លោកបានធ្វើការរំលឹកថា រដ្ឋាភិបាលអូស្ត្រាលីបច្ចុប្បន្ន កំពុងរងនូវការរិះគន់ពីបណ្តាប្រទេសធំៗជាច្រើន។ តែសម្រាប់កម្ពុជាវិញ លំហូចូលនៃជនអន្តោប្រវេសន៍ ដែលជាការព្រួយបារម្ភចំពោះមុខនោះ គឺ«ជនអន្តោប្រវេសន៍វៀតណាម»។
លោកថា មកដល់ពេលនេះ បើដាក់ជាការព្រួយបារម្ភ លើអន្តោប្រវេសវៀតណាម ក៏វាហាក់ដូចជាចង់ជ្រុលពេលទៅហើយ។ ឧទាហរណ៍ ករណីសិប្បកម្មមួយចំនួន របស់ជនជាតិវៀតណាម ដែលមានកម្មករជាជនជាតិរបស់ខ្លួន (វៀតណាម) ក្នុងមួយសិប្បកម្មប្រមាណ៥០ ទៅ៦០នាក់។ ហើយសិប្បកម្មរបស់វៀតណាមទាំងនោះ នៅក្នុងប្រទេសកម្ពុជាមានយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅស្ទើរទូទាំងប្រទេសកម្ពុជា។ វត្តមាននៃប្រជាជនវៀតណាមទាំងនោះ មិនអាចអាជ្ញាធរថ្នាក់ក្រោមណាម្នាក់ ចូលទៅធ្វើ«ស្ថិតិ»បានឡើង ព្រោះក្រុមទាំងនោះមានខ្នងក្រាស់ និងខ្នងបង្អែកយ៉ាងធំ រឹងមាំពីថ្នាក់លើរបស់គេ ក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៍ដោយ ការគ្រប់គ្រងស្ថិតិនៃការរស់នៅ ក្នុងតំបន់មួយជាតួនាទីរបស់នគរបាល។ លោក កែម ឡី បញ្ជាក់ថា ករណីទាំងអស់នេះ មានតែនគរបាលទេ ដែលដឹងរឿងច្រើនជាងគេ ហើយការ«ឈឺចាប់»របស់ពួកគេ ត្រូវបានកើតឡើង នៅពេលដែលពួកគេត្រូវធ្វើថ្លង់ ធ្វើគរ ក្នុងពេលដែលគេស្តាប់លឺ និងមើលឃើញផ្ទាល់ភ្នែកនោះ។ លោកបន្តថា លោកក៏ដូចជាប្រជាពលរដ្ឋមួយចំនួនទៀត មិនសូវជាមានការខឹងសម្បា ជាមួយនឹងក្រុមនគរបាល កងរាជធាវុធហត្ថ ឬទាហានទាំងនោះប៉ុន្មានទេ ព្រោះថាពួកគេក៏មិនអាចធ្វើអ្វីក្រៅពីនេះបានដែរ។ បើមិនដូច្នេះទេ ពួកគេក៏ប្រឈមមុខនឹងការបាត់បង់ដំណែង និងរហូតអាចមានការចាប់ខ្លួន និងមានទោសទណ្ឌជាដើម។
អ្នកវិភាគរូបនេះ បានបញ្ជាក់ទៀតថា «ទាំងទាហាន ប៉ូលីស រាជអាវុធហត្ថ ជាអ្នកអនុវត្តន៍ដឹងរឿងច្រើនណាស់។ ដូចករណីវៃនៅស្ពាននាគ គេបញ្ជូនទៅមន្ទីរពេទ្យ អ្នករបួសទាំងនោះ រួមទាំងពេទ្យ ហើយពេទ្យទាំងនោះ បានថតទុកឲ្យខ្ញុំទាំងអស់ដោយពួកគេប្រាប់ថា អ្នកឈឺល្មមៗត្រូវធ្វើជាឈឺធ្ងន់ ឬឈឺខ្លាំង ឯអ្នកដែលរបួសតិចតួចត្រូវរុំ (បង់) ឲ្យក្រាស់ ឬធំជាដើម។» លោកបន្ថែមថា អ្នករបួសទាំងនោះមានការឈឺចាប់ ដែលត្រូវយករូបភាពដែលមានសាច់ឈាមរបស់ពួកគាត់ ទៅលលេងក្នុងរឿងអំណាចបុគ្គល។ ឯក្រុមគ្រូពេទ្យវិញក៏លើកឡើងថា ពួកគេក៏មានការឈឺចាប់ ជាងអ្នកដែលរងគ្រោះទៅទៀត ដែលយកពេលវេលានៃការងារ និងវិជ្ជាជីវៈរបស់ពួកគាត់ មកធ្វើជាការលេងសើច សងសឹក ក្នុងរឿងនយោបាយនោះ។
សូមទស្សនាវីដីអូ នៃការថ្លែងរបស់លោក កែម ឡី ជុំវិញបញ្ហាជនអន្តោប្រវេសន៍នៅកម្ពុជា ដូចខាងក្រោម៖