អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់

អគ្គិភ័យឆេះអន្តេវាសិកដ្ឋានមួយ​ នៅក្នុងខេត្តឈៀងរ៉ៃ នៃប្រទេសថៃ បណ្ដាលឲ្យក្មេងស្រីតូចៗ ចំនួន​៧នាក់​ស្លាប់។ ក្មេង​ស្រី​តូចៗ​ទាំង​នោះ ជា​សិស្សរៀន​នៅថ្នាក់បឋមសិក្សា និងខ្លះទៀតរៀន​នៅ​មតេយ្យសាលា។ តែ​តុល្យភាព​នេះ នៅ​ជា​លក្ខណៈ​បណ្ដោះ​អាសន្ន​នៅ​ឡើយ។
អគ្គិភ័យ​ឆេះ​អន្តេវាសិក​ដ្ឋាន​នៅ​ថៃ ស្លាប់​ក្មេងស្រី១៧នាក់
រូបថតជំនួស៖ អគ្គិភ័យឆេះអាគារធ្វើអំពើឈើ។ (រូបថត Chiang Rai Time)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 23, 2016
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចក្មេងស្រីចំនួន១៧នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះអាគារ​ស្នាក់នៅ របស់​ពួកគេ ស្ថិតក្នុងខេត្ត ឈៀងរ៉ៃ ភាគខាងជើងនៃប្រទេសថៃ។ កុមារីប្រាំនាក់ទៀត បានរួចរស់មានជីវិត តែ​ពួក​គេ​សុទ្ធ​តែ​រងរបួស (ពីរនាក់របួសធ្ងន់)។ នេះ បើតាមតុល្យភាពបណ្ដោះអាសន្ន ផ្ដល់ដោយ​នគរបាល​តំបន់។

អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះ នៅយប់ថ្ងៃអាតិត្យ ចូលមកថ្ងៃចន្ទនេះ បំផ្លាញអាគារអន្តេវាសិកដ្ឋាន នៅ​ក្នុង​សាលា​គ្រឹស្ដ៍សាសនា​មួួយ ដែលទទួលក្មេងស្រីអាយុពី៥ ទៅ១២ឆ្នាំ ឲ្យស្នាក់នៅ។ អាគារនោះ ធ្វើឡើង​អំពី​ឈើ និង​មាន​ចំណាស់ជាង៤០ឆ្នាំមកហើយ។

នាយនគរបាលតំបន់ លោក «Prayad Singsin» បានថ្លែងឲ្យដឹងថា៖ «ក្មេងដែលបានស្លាប់ទាំងនោះ ភាគ​ច្រើន ដោយសារពួកគេ កំពុងគេងលក់ស្កប់ស្កល់។ ចំណែកក្មេងដែលបានរត់រួច ដោយហេតុថា ពួកគេ​បាន​ភ្ញាក់​ទាន់​ពេល។»

អគ្គិភ័យត្រូវបានពន្លត់ជាស្ថាពរ។ កុមារពីរនាក់ ដែលរួចជីវិត បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅ​កាន់​មន្ទីរពេទ្យ។ មកទល់នឹងពេលនេះ​ មូលហេតុ​ដែលបណ្ដាល​ឲ្យមានអគ្គិភ័យ នៅមិនទាន់ដឹង​នៅ​ឡើយ។ ប៉ុន្តែ​នគរបាល​បាន​អះអាងថា ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...