បទថ្មីរបស់ខេម «លើលោកនេះ មានអ្នកណាចង់ក្រ» បង្កចំណាប់អារម្មណ៍
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ - ([email protected]) - ភ្នំពេញថ្ងៃទី ២៥ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 26, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ខេម ជាម្ចាស់បទផ្ទាល់ ធ្លាប់បានសន្យាជាមួយអ្នកគាំទ្រខ្លូន នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ថា លោកនឹងពាំនាំបទថ្មី ដែលមានចំណងជើងថា «លើលោកនេះ គ្មានអ្នកណាចង់ក្រ» ដែលត្រៀមចេញ ក្រោយបទ «ទឹកភ្នែកក្មេងពាល» របស់លោក។ ហើយដូចការសន្យានោះមែន ព្រោះកាលពីថ្មីៗកន្លងមក តារាចម្រៀង បានមកបកស្រាយ បទថ្មីរបស់ខ្លួនមួយនេះ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ម្តងទៀត។
បទ «លើលោកនេះ មានអ្នកណាចង់ក្រ» ទទួលបានការគាំទ្រជាច្រើន ពីអ្នកទស្សនា។ មានទម្រង់បែបកំសត់នោះ បទចម្រៀងនេះ មានបង្កប់ ទៅដោយអត្ថន័យ បញ្ជាក់ពីភាពតស៊ូព្យាយាម របស់ពលករចំណាកស្រុក ដើម្បីគ្រួសារ ព្រោះតែចង់ឲ្យគ្រួសារ មានការីកចំរើននឹងគេ។ បទចម្រៀងនេះផងដែរ ក៏បានច្រៀងត្អូញត្អែរ ពីទុក្ខលំបាករបស់ជិវិតអ្នកក្រ ដែលខុសពីភាពសុខស្រួល នៃអ្នកមានអន្ទ្រើសៗ នៅក្នុងសង្គមសព្វថ្ងៃ។
តាមរយៈបទថ្មី របស់លោក ខេម ដែលជាលំនាំបទ «ដឹកប្រពន្ធទៅរាំ» របស់លោក ធឹង សុន (អ្នកចម្រៀងខ្មែរ-អាមេរិក) នោះ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមបណ្តាញសង្គម ចាប់អារម្ភយ៉ាងខ្លាំង។ អ្នកគាំទ្រមួយចំនួន បានសរសេរបញ្ចេញយោបល់ថា៖ «ពិរោះហើយ មានន័យណាស់ ចំពោះពលករនៅស្រុកគេដូចខ្ញុំ»។ អ្នកខ្លះទៀតថា៖ «ស្តាប់ហើយចង់ហូរទឹកភ្នែក ពិតជាពិរោះមែន បងខេម»៕
» សូមទស្សនាបទថ្មី «លើលោកនេះ មានអ្នកណាចង់ក្រ» ដូចតទៅ៖
» សូមទស្សនាបទដើម «ដឹកប្រពន្ធទៅរាំ» ដូចតទៅ៖