កីឡាករបាល់ទាត់បារាំង ប្រឈម​នឹង​ការ​កាត់ទោស ពី​បទ​​រួម​ភេទ​ជា​មួយ​អនិតិជន

ខ្សែបម្រើស្លាបក្រុមបាយឺន ម៉ូនិជ (Bayern Munich) រីបឺរី និងខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បិនស្ស៊ីម៉ា ត្រូវបានគេស៊ើបអង្កេតអស់រយះពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីកីឡាករឆ្នើមទាំង២រូបនេះ បានជួលក្មេងស្រី នាងស្ស៊ាហៀ ដេហា (Zahia Dehar) ឲ្យរួមភេទជាមួយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី (Franck Ribery) និងកីឡាករការីម បិនស្ស៊ីម៉ា (Karim Benzema) នឹង​ត្រូវ​ឡើងតុលាការនៅថ្ងៃអង្គារ៏នេះ ក្នុងករណីចំណាយលុយជួលក្មេងស្រីមិនទាន់គ្រប់អាយុ ដើម្បីរួមរ័ក។


កីឡាករបាល់ទាត់អន្តរជាតិបារាំង ហ្វ្រេង រីបឺរី និងកីឡាករការីម បិនស្ស៊ីម៉ា។

ខ្សែបម្រើស្លាបក្រុមបាយឺន ម៉ូនិជ (Bayern Munich) រីបឺរី និងខ្សែប្រយុទ្ធក្រុមអធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បិនស្ស៊ីម៉ា ត្រូវបានគេស៊ើបអង្កេតអស់រយះពេលជាង២ឆ្នាំមកហើយ បន្ទាប់ពីកីឡាករឆ្នើមទាំង២រូបនេះ បានជួលក្មេងស្រី នាងស្ស៊ាហៀ ដេហា (Zahia Dehar) ឲ្យរួមភេទជាមួយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។

រឿងអាស្រូវរបស់កីឡាករទាំង២រូបនេះ បានសាយភាយកំឡុងពេលប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ម្តងហើយ ហើយជាពេលដែលក្រុមជម្រើសជាតិបារាំងធ្លាក់ត្រឹមវគ្គចែកពូលទៀត។ នេះជារឿងអាម៉ាសបំផុតសម្រាប់ពួកគេ ប៉ុន្តែ​ទោះ​ជាយ៉ាងណា រយះពេលប៉ុន្មានឆ្នាំមកនេះ តុលាពុំទាន់កោះហៅពួកគេទេ ព្រោះស្ថិតក្នុងករណីស៊ើបអង្កេតនៅឡើយ។

ក្នុងករណីបើពួកគេបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់មែននោះ កីឡាករអន្តរជាតិទាំង២រូបនេះ នឹងត្រូវ​ជាប់គុក​ម្នាក់ៗរយះពេល៣ឆ្នាំ នឹងត្រូវពិន័យជាប្រាក់ ៤៥.០០០អ៊ឺរ៉ូ (៦ម៉ឺនដុល្លា)។

ឯកសាររបស់តុលាករបានបង្ហាញថា នាងដេហា បានធ្វើជាស្រីពេស្យាតាំងតែពីនាងមានវ័យ ១៥ទៅ១៦ឆ្នាំ ប៉ុន្តែនាង​កុហកមេបនថានាងមានវ័យ១៨ឆ្នាំហើយ។

នាងដេហា បាននិយាយថា នាងបានជិះយន្តហោះពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងម៉ូនិជ កាលពីឆ្នាំ២០០៩ ដើម្បីចូលរួម​ខួប​កំណើតលើកទី២៦ឆ្នាំ របស់កីឡាកររីបឺរី នៅក្នុងសណ្ឋាគារលុចស្សារីយ៏ (luxury hotel) ហើយគាត់ (រីបឺរី) បានឲ្យលុយ​នាង ៧០០អ៊ឺរ៉ូ សម្រាប់ការរួមរ័ក។

ចំណែកឯកីឡាកររីបឺរី ក៏បានសារភាពដែរថា គាត់ពិតជាបានណាត់ជួបនាងមែន ប៉ុន្តែគាត់និយាយថា គាត់មិនបានដឹងថា នាងមិនទាន់គ្រប់អាយុនោះទេ ហើយក៏មិនដឹងថានាងជាស្រីពេស្យាដែរ។ គាត់បន្តថា គាត់ឲ្យលុយនាងត្រឹមតែ ២០០អ៊ឺរ៉ូ សម្រាប់ជិះរថយន្ត ទៅព្រលានយន្តហោះតែប៉ុណ្ណោះ។

រីឯកីឡាកររៀលម៉ាឌ្រីដ បិនស្ស៊ីម៉ា បានចំណាយលុយ ៥០០អ៊ឺរ៉ូ កាលពីខែឧសភា ឆ្នាំ២០០៨ ដើម្បីរួមរ័កជាមួយនាងដេហា​ដូចគ្នា ប៉ុន្តែកើតឡើងមុនកីឡាកររីបឺរី តាំងតែពីនាងដេហា នៅវ័យ១៦ឆ្នាំ នៅក្នុងសណ្ឋាគារប៉ារីស (Paris hotel)។

ប៉ុន្តែកីឡាករបិនស្ស៊ីម៉ា បានធ្វើការបដិសេធថា គាត់មិនបានធ្វើរឿងទាំងនោះទេ ហើយមេធាវីរបស់កីឡាកររូបនេះ ក៏សូម​មិនបញ្ចេញមតិអ្វីដែរ មុនពេលដែលថ្ងៃកាត់ក្តី មិនទាន់មកដល់៕

សូមទស្សនារូបមួយចំនួន របស់នាង ស្ស៊ាហៀ ដេហា ដែលចាប់ពីមានរឿងអាស្រូវនោះមក ក្លាយជាតារាល្បីម្នាក់៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...