រូបថត​និង​វីដេអូ៖ រាជធានី​បូរាណ «មហិន្ទ្របព៌ត» លាក់​ខ្លួន​លើ​ភ្នំ​គូលែន

តាមរយៈសារព័ត៌មានជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យាបាននិយាយថា រាជធានី​មហិន្ទ្របព៌ត នេះ មានចំណាស់យ៉ាងហោចណាស់ ១២០០ឆ្នាំមុន ដែលបើតាមការគិតគូរមើលទៅ រាជធានី ត្រូវបានសាង​សង់មុនប្រាសាទអង្គវត្ត ដល់ទៅជាង៣៥០ឆ្នាំ។ សូមបញ្ជាក់ថាចក្រភពខ្មែរអង្គរ បានចាប់ផ្ដើមនៅឆ្នាំ៨០២ក្រោយគ.ស ដូច្នេះរាជធានីបូរាណនេះ ទំនងជាត្រូវបានបោះបង់ចោល នៅពេលអរិយធម៌អង្គបានចាប់ផ្ដើមចាក់ឬស។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: June 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីយុទ្ធនាការថតរូបពីលើអាកាស ត្រូវបានធ្វើកាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានប្រកាសថា ពួកខ្លួនរក​ឃើញ រាជធានីមួយលាក់ខ្លួននៅលើជ្រលងភ្នំគូលែន មានឈ្មោះថា មហិន្ទ្របព៌ត មានចម្ងាយច្រើនជាង៤០គីឡូម៉ែត្រ ពី​រាជធានីអង្គរ។


ផែនទី ដែលគេបានថតពីលើអាកាស ហើយបានបង្ហាញពីសណ្ឋាននៃទីក្រុងបូរាណមួយ បានលាក់ខ្លួន នៅខ្នងភ្នំ។

តាមរយៈសារព័ត៌មានជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក  ក្រុមអ្នកស្រាវជ្រាវបូរាណវិទ្យាបាននិយាយថា រាជធានី​មហិន្ទ្របព៌ត នេះ មានចំណាស់យ៉ាងហោចណាស់ ១២០០ឆ្នាំមុន ដែលបើតាមការគិតគូរមើលទៅ រាជធានី ត្រូវបានសាង​សង់មុនប្រាសាទអង្គវត្ត ដល់ទៅជាង៣៥០ឆ្នាំ។ សូមបញ្ជាក់ថាចក្រភពខ្មែរអង្គរ បានចាប់ផ្ដើមនៅឆ្នាំ៨០២ក្រោយគ.ស ដូច្នេះរាជធានីបូរាណនេះ ទំនងជាត្រូវបានបោះបង់ចោល នៅពេលអរិយធម៌អង្គរបានចាប់ផ្ដើមចាក់ឬស។

ប៉ុន្តែបូរាណវិទូបារាំងមួយរូប លោកហ្សង់បាទីស ឆឺវ៉ស៍ (Jean-Baptiste Chevance) បានថ្លែងប្រាប់​កាសែតក្នុងស្រុក​ឌឺខេបូឌៀដេល្លីថា «វាដូចជាជ្រុលបន្តិច ដែលនិយាយថា រាជធានីបាត់បង់មួយ ត្រូវបានរកឃើញឡើងវិញនោះ» ព្រោះ​មហាប្រាសាទខ្មែរជាច្រើន នៅក្នុងតំបន់ត្រូវបានគេស្គាល់ តាំងពីយូរមកហើយ ហើយជាពិសេសរាជធានី មហិន្ទ្របព៌ត របស់ព្រះមហាក្សត្រជ័យវរ្ម័នទី២នេះ ត្រូវបានពួកអ្នកប្រវត្តិវិទូ និងបូរាណវិទូ​សរសេរទុកនៅក្នុងសៀវភៅរបស់​ពួកគេ​រួចហើយ។

អ្វីដែលការសិក្សាស្រាវជ្រាវបានបង្ហាញនោះ គឺជាផ្ទាំងរូបចម្លាក់ ឬទីសក្ការៈបូរាណទាំងឡាយ រុំព័ទ្ធជុំជិតដោយព្រៃឈើ​ក្រាស់ឃ្មឹក នៃរាជធានីបូរាណមួយ ដែលមានការសាងសង់ប្រកបដោយហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ មានការលើទ្រនប់​ធ្វើប្រលាយធារាសាស្ត្រ ហើយវាជារាជធានីដំបូង ដែលឈានទៅដល់ការចាប់ផ្ដើមមានរូបរាងនៃចក្រភព។

សូមទស្សនារូបភាព និងវីដេអូ ដែលគេហទំព័រសារព័ត៌មានបរទេស (The Sydney Morning Herald) បានផ្សាយដូចតទៅ៖

វីដេអូ៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...