នាំស្វាទៅលេង អង្គរ

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពូសុខ ជាអ្នករត់ម៉ូតូឌុប ។​ថ្ងៃនេះគាត់បាន ម៉ូយម្នាក់ជាជនជាតិបារាំង ដែលតំរូវអោយគាត់ឌុបជូនទៅ លេងប្រាសាទអង្គរវត្ត ។ ទៅដល់ពាក់កណ្ដាលផ្លូវ​ ពូសុខជួប មិត្តម្នាក់ ជិះម៉ូតូមកជិត ហើយលាន់មាត់សួរ ៖

  • អើ សុខ ! ថ្ងៃនេះ ទៅណាមកណានឹង ? ប្រហែលបានកាក់កប ?
  • អើ មិនដឹងជាកាក់កប ឬយ៉ាងណាទេ តែឥឡូវ អញត្រូវដឹក ស្វាទៅលេងអង្គរបន្តិច ។ ពូសុខតបទៅមិត្តភ័ក្រវិញ ដោយសើចក្អាកក្អាយផង ។

ទៅដល់មុខប្រាសាទអង្គរ គាត់ដាក់បារាំងចុះ រួចចាំយកលុយ ថ្លៃឌុបជាដុល្លា​ ។ បារាំងចុះពីម៉ូតូ សំលឹងមុខពូសុខ រួចក៏និយាយ ដាក់គាត់ជាភាសាខ្មែរ ៖

  • ស្វា មិនមានលុយ​ អោយទេ !!!
  • ពូសុខ ៖ ..... !!!???

ដោយ ៖ សេក មនោកុមារ - ប៉ារីស ២៤ មិនា ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...