អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 24, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលការពេញនិយម របស់ផលិតផល អាយប៉ាដ (Ipad) កំពុងតែធ្លាក់ចុះ ស្រាប់តែមានដំណឹង ដែលថានឹងមកដល់ នូវ ផលិតផលថ្មីមួយទៀត គឺ អាយហ្វូន ៥ (Iphnone 5) របស់ក្រុមហ៊ុនយក្ស អៀផល (Apple) បានធ្វើអោយលឺសុះសាយ ឡើង។ គេនៅមិនដឹងថា ផលិតផល អាយហ្វូន ៥ Iphnone 5 ថ្មីនេះនឹងមកដល់ ក្នុងពេលណានោះទេ តែអ្វីដែលបានធ្វើអោយ រំជួលដល់ពិភព អាំងទើណែត គឺដំណឹងដែលថា អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាង សមាជិកមុនៗរបស់គ្រួសារ អាយហ្វូន ។
តាមកាសែតសេដ្ឋកិច្ចមួយ របស់កូរេខាងត្បូង ឈ្មោះ Maeil Business Newspaper បានផ្សាយអោយដឹងថា អាយហ្វូន ៥ (Iphnone 5) នឹងបោះបង់ចោល ទំហំអេក្រង់ចាស់ ដែលមានទំហំត្រឹមតែ ៣,៥អ៊ីង (៨,៨៩សម) ហើយនឹងដាក់ជំនួស នូវអេក្រង់ទំហំ ៤,៦អ៊ីង (១១,៦៨សម) វិញ ។ បច្ចេកវិទ្យា HD (Haute définition) ក៏ត្រូវបានបន្ថែម អោយកាន់តែប្រសើរផងដែរ នៅក្នុងអេក្រង់ថ្មីនេះ ។ កាសែតសេដ្ឋកិច្ចដដែលបាន បញ្ជាក់ផងដែរថា ក្រុមហ៊ុន អៀផល កំពុងតែចាប់ផ្ដើមបញ្ជាទិញ អេក្រង់ប្រភេទនេះ យ៉ាងសន្ធឹកសន្ធាប់ ។
រហូតមកទល់សព្វថ្ងៃ ក្រុមហ៊ុន អៀផល នៅរក្សាដដែល នូវទំហំអេក្រង់ចាស់ សំរាប់ផលិតផល អាយហ្វូន (Iphnone) ដែលចេញមុនៗ ដោយលើកហេតុផល ពីភាពសុខដុម របស់អ្នកប្រើប្រាស់ ក្នុងការអាន ឬទស្សនាអ្វីៗផ្សេងៗ ។ ទាំងអស់នេះ គេមិនបានគិតដល់ផង ជាមួយអ្នកផលិតកម្មវិធី ដែលបានអនុលោម ទំហំអេក្រង់ របស់រាល់កម្មវិធីខ្លួន សំរាប់តែទំហំអេក្រង់ចាស់ ។
បើសិនជាពត៌មានដែលថា អាយហ្វូន ៥ (Iphnone 5) នឹងមានអេក្រង់ធំជាងមុន ជាពត៌មានត្រឹមត្រូវ អញ្ចឹង មានសំនួរជាច្រើន ដែលត្រូវចោទសួរ គឺក្រុមហ៊ុនអៀផល នឹងត្រូវបំផុសអោយមាន នូវទស្សនវិជ្ជាថ្មី ដែលពិភពលោកត្រូវតែ ងាកទៅជាមួយ ហើយវាសមនឹងឈ្មោះថ្មីមួយ ដែលគេធ្លាប់និយាយ និងដាក់អោយ គឺ «អាយហ្វូន ម៉ាស៊ី Iphone Maxi » ។
ដោយ ៖ សេក មនោកុមារ - ប៉ារីស ២៤ មិនា ២០១២
Crédit photo : iphone-5g.f