យប់​ចូល​ឆ្នាំ៖ ចោ​ចូល​ប្លន់​ក្នុង​ហាង​កំព្យូទ័រ​អ័បផល (APPLE) នៅ​ប៉ារីស

ក្រុមចោរមួយក្រុម មានគ្នាប្រាំនាក់ ដែលមានប្រដាប់អាវុធ នៅក្នុងដៃ បានធ្វើសកម្មភាពលួចប្លន់ នៅក្នុងហាងកំព្យូទ័រ យីហោ អ័បផល (Apple) មានទីតាំងនៅជិតរោងល្ខោនធំជាងគេ នៅទីក្រុងប៉ារីស (péra à Pari)។ ហាងកំព្យូទ័រនេះ មានលក់គ្រប់គ្រឿងប្រដាប់ របស់អ័បផល ជាពិសេសកំព្យូទ័រ ទំនើបៗ ទូរស័ព្ទដៃ និងប្រព័ន្ធក្ដាបញ្ជា។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: January 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងហេតុបានកើតឡើង នៅយប់ថ្ងៃច័ន្ទទី៣១ខែធ្នូ នៅម៉ោងប្រមណជា០៩ម៉០០យប់ មុនពេលបុណ្យចូលឆ្នាំថ្មី។ អ្នកធ្វើការ​នៅក្នុងហាង បីនាក់ ដែលនៅមានវត្តមាននៅឡើយ បានរងរបួសស្រាល។


ហាងកំព្យូទ័ររបស់យីហោ អ័បផល នៅកណ្កាលក្រុងប៉ារីស។ រូបថត MONOROOM.info/ D.KEO។

ក្រុមចោរមួយក្រុម មានគ្នាប្រាំនាក់ ដែលមានប្រដាប់អាវុធ នៅក្នុងដៃ បានធ្វើសកម្មភាពលួចប្លន់ នៅក្នុងហាងកំព្យូទ័រ របស់​យីហោ អ័បផល (Apple) មានទីតាំងនៅជិតរោងល្ខោនធំជាងគេ នៅទីក្រុងប៉ារីស (Opéra à Pari)។ ហាងកំព្យូទ័រនេះ មាន​លក់គ្រប់គ្រឿងប្រដាប់ របស់អ័បផល ជាពិសេសកំព្យូទ័រ ទំនើបៗ ទូរស័ព្ទដៃ និងប្រព័ន្ធក្ដាបញ្ជា។

អំពើប្លន់នេះ បានកើតឡើងនៅម៉ោងប្រមាណជា ៩ម៉ យប់ ហើយបានប្រមូលចេញទៅជាមួយ នូវសម្ភារះដែលមាន​នៅក្នុង​ហាង គិតជាទឹកប្រាក់ប៉ាន់ប្រមាណ នៅពេលនេះ មានតម្លៃជិតមួយលានអ៊ឺរ៉ូ។ ប៉ុន្តែទឹកប្រាក់ខូចខាតនេះ នៅមិនទាន់មាន​ប្រភពណាមួយ បញ្ជាក់អះអាងនៅឡើយ។ តាមហេតុការណ៍ ដែលអ្នកកាសែតទទួលបាន ជាដំបូងនេះ បានអោយដឹងថា ជនទាំងប្រាំនាក់ បានចាប់គម្រាមអ្នកធ្វើការ ដែលនៅមានវត្តមាននៅក្នុងហាងនៅឡើយ ហើយបានជញ្ជូនចេញ នូវបណ្ដា​សម្ភារះដែលពួកខ្លួនចង់បាន យកទៅដាក់ក្នុងរថយន្ដដឹកទំនិញមួយ ដែលចតនៅមិនឆ្ងាយពីទីនោះ។

ហាងបានបិតទ្វា នៅព្រឹកថ្ងៃអង្គារ ដែលជាថ្ងៃដំបូងនៃឆ្នាំថ្មី តែមិនមានសញ្ញាអ្វីគួរអោយកត់សម្គាល់ទេ

នៅពីខាងក្រោយទ្វាកញ្ចក់ដ៏ធំ នៃអាគារដែលសង់ឡើង តាំងពីសម័យអូសស្មាន់នោះ គេសង្កេតឃើញតុទូ ដែលមាន​រៀប​យ៉ាងមានរបៀប សម្រាប់ដាក់បង្ហាញ នូវសម្ភារះប្រដាប់ប្រដា ដែលសុទ្ធសឹងជាផលិតផល យ៉ាងទំនើបៗ របស់យីហោ អ័បផល មិនមានសញ្ញារញ៉េរញ៉ៃអ្វី ដែលអ្នកសារពត៌មានមើលឃើញឡើយ។

បច្ចុប្បន្ន នាយកដ្ឋាននៃនគរបាលយុត្តិធម៌ ប្រចាំតំបន់ (ប៉ារីស និងនៅជុំវិញ) ជាអ្នកទទួលបន្ទុក ក្នុងការស៊ើបអង្កេតនេះ ហើយ​មនោរម្យព័ងអាំងហ្វូនឹងវិលមកជម្រាបវិញ អោយ​បាន​ពិស្ដា ក្នុងអត្ថបទលើកក្រោយរបស់ខ្លួន៕

------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...