កម្មករ​ជាង​២០០​នាក់​ ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

ការជួបជុំ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២នេះ ​មានកម្មករចូលរួម ប្រមាណជា២៥០នាក់ ដោយមានកាន់​បដាផង​នោះ បានស្រែកបន្ទរ និងធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីគោលបំណងរបស់ពួកគេ។ ការជួបជុំនោះ មិនត្រូវបានរារាំង​ដោយ​អាជ្ញាធរសមត្ថកិច្ចទេ តែអាជ្ញាធរបានត្រៀម កំលាំងសន្តិសុខឯកជនជាច្រើន និងកំលាំងក្រុមបង្រ្កាបបាតុកម្មផងដែរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរាស្ត្រ លោក យឹម សុវណ្ណ និងសមាជិកពីរបីរូប​ផ្សេងទៀត​មកពីគណបក្សសមរង្សី។ ក្រុមកម្មករនឹងចាត់តាំងតំណាងម្ភៃនាក់ ដើរហែក្បួនយកញត្តិ ទៅដាក់នៅរដ្ឋសភា ខុទ្ធកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការក្រៅរដ្ឋាភិបាល និងបណ្តាអង្គទូតនានាទៀត។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 31, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមកម្មករដឹកនាំដោយ ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ និងលោក រ៉ុង ឈុន បានជួបជុំធ្វើបាតុកម្ម នៅលើទីលានប្រជាធិបតេយ្យ មុននឹងធ្វើការជ្រើសរើសតំណាងកម្មករម្ភៃនាក់ ដើរដង្ហែរជាក្បួនអហិង្សាមួយ ក្នុងគោល​បំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត  ។


តំណាងកម្មករប្រមាណជាជាង១០នាក់ ត្រូវបានអនុញ្ញាតិអោយដើរ យកញាតិទៅដាក់
តាមស្ថាប័នទាក់ទងមួយចំនួន។ រូបថត MONOROOM.info/ O.Vary។

ការជួបជុំ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២នេះ ​មានកម្មករចូលរួម ប្រមាណជា២៥០នាក់ ដោយមានកាន់​បដាផង​នោះ បានស្រែកបន្ទរ និងធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីគោលបំណងរបស់ពួកគេ។ ការជួបជុំនោះ មិនត្រូវបានរារាំង​ដោយ​អាជ្ញាធរសមត្ថកិច្ចទេ តែអាជ្ញាធរបានត្រៀម កំលាំងសន្តិសុខឯកជនជាច្រើន និងកំលាំងក្រុមបង្រ្កាបបាតុកម្មផងដែរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរាស្ត្រ  លោក យឹម សុវណ្ណ និងសមាជិកពីរបីរូប​ផ្សេងទៀត​មកពីគណបក្សសមរង្សី។ ក្រុមកម្មករនឹងចាត់តាំងតំណាងម្ភៃនាក់ ដើរហែក្បួនយកញត្តិ ទៅដាក់នៅរដ្ឋសភា ខុទ្ធកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អង្គការក្រៅរដ្ឋាភិបាល និងបណ្តាអង្គទូតនានាទៀត។

សូមអានអត្ថបទមុន (ចុចលើទីនេះ) ដែលទាក់ទងនឹងការអនុញ្ញាតច្បាប់ អោយកម្មករធ្វើបាតុកម្មនៅថ្ងៃនេះ។

គួររំលឹកថា ក្នុងពេលពេលបច្ចុប្បន្ននេះ កម្មករកាត់ដេរប្រមាណ ជា៤០០.០០០នាក់ ទទួលបានប្រាក់ឈ្នួលគោល​ត្រឹមតែ​៦១ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ។ បាតុកម្មក្នុងថ្ងៃនេះ មានបំណងសុំអោយតម្លើង ប្រាក់ខែនេះ ឲ្យបានដល់​១៥០ដុល្លារ ចាប់​ពីឆ្នាំ២០១៣ នេះតទៅ។

ទាក់ទងនឹងរដ្ឋាភិបាល ឬក្រុមគាំទ្ររដ្ឋាភិបាល ដែលចោទកម្មករថា «វាយបំបែកឆ្នាំងបាយរបស់ខ្លួន» នៅ​ពេល​ដែលកម្មករ​ធ្វើបាតុកម្ម ហើយថាអាចធ្វើឲ្យអ្នកវិនិយោគ មិនមកដាក់ទុននៅស្រុកខ្មែរនោះ លោក រ៉ុង ឈុន បាននិយាយឆ្លើយ​តប​យ៉ាងដូច្នេះថា ការទាមទារ ប្រាក់ឈ្នួល​គោល (ឬអប្បបរិមា) ១៥០ដុល្លា ក្នុងមួយខែ បើប្រៀបធៀបទៅប្រទេសជិតខាង វៀតណាម ១៧០ដុល្លាក្នុងមួយខែ ឬប្រទេសថៃ​២០០ដុល្លា ទៅ៣០០ដុល្លា ដូច្នេះការទាមទានេះ មិនហួសហេតុ ហើយ​ក៏មិនធ្វើឲ្យអ្នកវិនិយោគ គេដកទុនចេញនោះដែរ។ លោកថា នេះជាពេលវេលាមួយដែលសមល្មម នឹងរដ្ឋាភិបាល ផ្តល់​ដំណោះស្រាយដល់កម្មករហើយ។ លោកបព្ជាក់ថា នាពេលខាងមុខនេះ បើមិនមានដំណោះស្រាយទេ ក្នុងឆ្នាំ២០១៣​ខាងមុខ លោកនឹងធ្វើមហាបាតុកម្មអហិង្សា ទាមទារបន្ត​រហូតដល់មានការតម្លើងសមរម្យជួនកម្មករ។


លោកយឹម សុវណ្ណ និងលោករ៉ុង ឈុន ក្នុងឱកាសធ្វើបាតុកម្មនោះ។
រូបថត MONOROOM.info/ O.Vary។

តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ បានលើកឡើងថាកំលាំងពលកម្មរបស់កម្មករគឺជា «កម្លាំងចលករ» និង​ជា«កម្លាំងជំរុញសេដ្ឋកិច្ច» ដែលនាំឲ្យសេដ្ឋកិច្ចសង្គមរីកចម្រើន ។ ការដែលលោកចូលរួមនេះ មិនមែនមកញុះញង់កម្មករ មិនដើម្បីផលប្រយោជផ្ទាល់ខ្លួន និងនយោបាយនោះទេ គឺមកជួយទាមទារឲ្យកម្មករក្នុងនាមតំណាងរាស្ត្រ តំណាង​ប្រជាពលរដ្ឋ ។  ហើយលោកនឹងខិតខំធ្វើការតស៊ូមតិ ទាំងក្នុងសភា ទាំងក្នុងជួររដ្ឋាភិបាល ជំរុញឲ្យមានការដោះស្រាយ ជូនកម្មករទាំងអស់ មានជីវភាពថ្លៃថ្នូរ ដូចកម្មករទាំងអស់លើសកលលោក ។

អ្នកតំណាងរាស្ត្ររូបនេះ បានសង្កត់ធ្ងន់ថា ការដែលរដ្ឋាភិបាលមិនព្រមជំរុញឲ្យអ្នកវិនិយោគ តម្លើងប្រាក់ខែជូនកម្មករ គឺ​មិនមែនដោយមូលហេតុ កម្មករទាមទារតម្លើងប្រាក់ខែនោះទេ។ ១៥០ដុល្លា នេះគឺតិចជាងប្រទេសថៃ និងវៀតណាម​ទៅ​ទៀត ហេតុអ្វីអ្នកវិនិយោគមិនចង់មកវិនិយោគនៅស្រុខ្មែរ ហើយរដ្ឋាភិបាលចេះតែគេចវេស មិនព្រមតម្លើងប្រាក់ខែ​ដល់កម្មករ នោះគឺមកពីរដ្ឋាភិបាល ខ្លួនឯងយកតម្លៃលើអគ្គីសនី និងប្រេងឥន្ធនៈខ្ពស់ ជាពិសេស គឺការ«ចំណាយក្រោមតុ​(ពុករលួយ)» និងការដឹកញ្ជូនខ្ពស់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមិនទាន់រៀបរយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...