ពលរដ្ឋ​នៅ​មុខ​សាលា​ដំបូង​រាជធានី តវ៉ា​ឲ្យ​តុលាការ​ចាប់​អ្នក​បាញ់​កម្មករ

នៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០១៤នេះ ខណៈតុលាការបានកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខា ចូលទៅបំភ្លឺពីបទពីញុះញង់អោយមានអំពើហិង្សានោះ ក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ។ តែពួកគេមិនត្រឹមតែមកដើម្បីទាមទារឲ្យមាន យុត្តិធម៌សម្រាប់មេដឹកនាំប្រឆាំងទាំងនេះទេ តែក៏មកដើម្បីតវ៉ាឲ្យតុលាការតាមចាប់ឧក្រិដ្ឋជន ដែលបានបាញ់សម្លាប់បាតុករ កាលពីពេលថ្មីៗនេះដែរ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០១៤នេះ ខណៈតុលាការបានកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខា ចូលទៅបំភ្លឺពីបទពីញុះញង់អោយមានអំពើហិង្សានោះ ក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ។ តែពួកគេមិនត្រឹមតែមកដើម្បីទាមទារឲ្យមាន យុត្តិធម៌សម្រាប់មេដឹកនាំប្រឆាំងទាំងនេះទេ តែក៏មកដើម្បីតវ៉ាឲ្យតុលាការតាមចាប់ឧក្រិដ្ឋជន ដែលបានបាញ់សម្លាប់បាតុករ កាលពីពេលថ្មីៗនេះដែរ។


ក្រុមអ្នកតវ៉ាច្រើនពាន់នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ខណៈពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខា ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ ចូលទៅបំភ្លឺនៅសាលាដំបូងក្រុងភ្នំពេញ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤​នេះ ពីបទញុះញង់អោយមានអំពើហិង្សានៅ មុខរោងចក្រយ៉ាកជីន និងនៅផ្លូវវេងស្រេងលើសួនកាណាឌីយ៉ានោះ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ បានទៅជួបគ្នានៅទីនោះ ក្នុងគោលបំណងដើម្បីបន្តជំរុញអោយតុលាការ ផ្តល់​យុត្តិធម៌ដល់ក្រុមមេដឹកនាំប្រឆាំងរបស់ពួកគេ។ ជាងនេះទៅទៀត ក្រុមប្រជាពលរដ្ឋទាំងនោះ បានទាមទារ​ឲ្យ​តុលាការកោះហៅជន ដែលបានបាញ់កម្មករ៥នាក់ អោយស្លាប់បាត់បងជីវិតនោះចូលទៅបំភ្លឺដែរ និងសូម​ឲ្យ​សាលា​ដំបូងតាមចាប់ អ្នកដែលដែលប្រព្រឹត្តិខុសយកទៅផ្តន្ទាទោសតាមច្បាប់ ប្រសើរជាងការដែលកោះហៅ មេដឹកនាំ​គណបក្សប្រឆាំងទាំងពីររូបនេះ ទៅសាកសួរ។

ក្នុងពេលតវ៉ាអោយមានការផ្តល់យុត្តិធម៌ ដល់មេដឹកនាំគណបក្សជំទាស់ទាំងពីរនេះដែរ ប្រជាពលរដ្ឋដែលគាំទ្រដល់​គោលនយោបាយគណបក្សប្រឆាំង បារងចាំមើលលទ្ធផលនៃការសម្រេចរបស់តុលាការ។ មិនតែប៉ុណ្ណោះ ពួកគាត់​សង្ឃឹមថាតុលាការកម្ពុជា នឹងផ្តល់យុត្តិធម៌ដល់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងអ្នកដែលត្រូវបានឃាត់ខ្លួនទាំង២២នាក់ទៀត ព្រមទាំងទាមអោយមានការដោះលែងជនទាំងនោះ។ក្រុមអ្នកតវ៉ាទាំងនោះសង្ឃឹមថា សាលាដំបូង នឹងផ្តល់យុត្តិធម៌ជូនជនទាំង២៣នាក់ ដោយក្រុមពលរដ្ឋទាំងនេះ ចាត់​ទុកថាពួកគាត់​ជាជនរងគ្រោះ នោះទើបហៅតុលាការថាជាស្ថាប័នឯករាជ្យ និងយុត្តិធម៌។

តាមសេចក្តីរាយការណ៍ សង្កេតឃើញថា ថ្ងៃនេះមិនមានកងកម្លាំងសមត្ថកិច្ចដែលមាន ទៅដោយដំបង និងខែលទេ តែមានជនដែលមានឯកសណ្ឋានជាស៊ីវិល និងមានពាក់មួកសុវត្តិភាព និងអ្នកខ្លះពាក់ម៉ាស់ ដែលត្រូវគេស្គាល់ថាជា​កងសន្តិសុខ របស់សាលាខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ បានឈរនៅតាមបណ្តោយផ្លូវ ខាងនៅមុខសាលា​ដំបូងរាជធានីភ្នំពេញ។

ចំណែកឯលោកស្រី មូរ សុខហួ តំណាងរាស្រ្តមណ្ឌលបាត់ដំបង មកពីគណបក្សសង្រ្គោះជាតិ ដែលនៅមុខសាលា​ដំបូងរាជធានីភ្នំពេញ ជាមួយក្រុមប្រជាពលរដ្ឋនោះ បានធ្វើការអន្ទងដល់ក្រុមទាំងនោះអោយប្រើធម៌ខន្តី អហិង្សា និងសូមអោយបើកកញ្ចក់ ឬដោះមួកសុវត្តិភាព ដើម្បីជាការសំដែងនូវការគោរព ស្រលាញ់​ក្នុងនាមជាប្រជាជាតិខ្មែរ​តែមួយ និងដើម្បីបង្ហាញពីភាពមានយុត្តិធម៌ ជូនប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ៕

-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...