កម្ពុជាជាប់លេខ ២៤ ជា​ប្រទេស​ល្អ​បំផុត​សំរាប់​ពេល​ចូល​និវត្តន៍

គេហទំព័រមួយ បានធ្វើការចែកចំណាត់ថ្នាក់ប្រទេសល្អបំផុត ក្នុងពិភពលោក សំរាប់មកលំហែកាយក្រោយ ពេល​ចូល​និវត្តន៍ ក្នុងនោះចំណាត់ថ្នាក់លេខ២៤ បានមកប្រទេសកម្ពុជា។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ មករា ២០១៥
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ: ទេសចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុង​មួយ​ជីវិត​របស់​មនុស្ស តែង​ប្រាថ្នា​ចង់​រស់​នៅ​ដោយ​សុខ​សាន្ត នៅ​ពេល​ដែល​ខ្លួន​មាន​វ័យ​ចំណាស់ ចូល​និវត្តន៍។ យោង​តាម​ការ​ចាត់​ថ្នាក់​មួយ របស់គេហទំព័រ​សារព័ត៌មាន​អង់គ្លេស ឈ្មោះ Metro បាន​វាយ​តំលៃ​ថា មាន​ប្រទេស​កំពូល​ទាំង ២៥ ដែល​ល្អ​បំផុត សំរាប់​លំហែ​កាយ ក្រោយ​ពេល ចូល​និវត្តន៍​ពី​ការងារ ក្នុង​នោះ លេខ​១ បាន​ទៅ​លើ​ប្រទេស អេក្វាទ័រ (Ecuador)។ អេក្វាទ័រ​ ដែល​ស្ថិត​នៅ​ទ្វីប​អាមេរិក​កណ្ដាល បាន​ជាប់​លំដាប់​ថ្នាក់​កំពូល ដោយ​សារ​តែ​ប្រទេស​នេះ​មាន​អាកាសធាតុ​ល្អ និង​ការ​ផ្តល់​សារៈប្រយោជន៍ ដល់​ការ​ថែ​ទាំ​សុខភាព បើ​ទោះ​បី​ជា​ប្រទេស​នេះ មាន​ចំណាត់​ថ្នាក់ ខាង​សេដ្ឋកិច្ច​លេខ ៦៥ ក៏​ដោយ។

រីឯ​ប្រទេស​ដែល​មាន​ចំណាត់​ទី២ ដែល​គេ​ចាត់​ថា​ជា​ប្រទេស​ល្អ​បំផុត គួរ​តែ​ទៅ​លំហែ​ពេល​ចូល​និវត្តន៍ គឺ​ប្រទេស Panama។ រីឯ​ប្រទេស​ដែល​មាន​ចំណាត់​ចុង​ក្រោយ​គេ ជាប់​លេខ​២៥ គឺ​ប្រទេស​វៀតណាម ដែល​ស្ថិត​នៅ​ក្រោយ​ប្រទេស​កម្ពុជា​មួយ​លេខ។ យ៉ាង​ណា​ម៉ិញ ប្រទេស​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​ទាំង ៥ របស់​ពិភពលោក ដូចជា ចិន អាមេរិក បារាំង ជប៉ុន និង​​អាល្លឺម៉ង់ ព្រម​ទាំង​ប្រទេស​អង់គ្លេស ដែល​​សារព័ត៌មាន Métro ស្ថិត​នៅ​នោះ មិន​មាន​ឃើញ​ជាប់​ក្នុង​បញ្ជី ថា​ជា​ប្រទេស​ដែល​គួរ​ឲ្យ​ចង់​លំហែ​កាយ ក្រោយ​​ពេល​​ចូល​និវត្តន៍​នោះ​ទេ។

ចំណែកឯប្រទេសកម្ពុជា បើទោះបីជាកម្ពុជាត្រូវបានគេមើលថា ជាប្រទេសតូចដែលមិនសូវមាន​ភាព​​រីក​​ចម្រើន​ច្រើន ផ្លូវថ្នល់មិនរលោងល្អ មាន​ប្រព័ន្ធគាំពារសុខភាពដ៏អាក្រក់ មិនដូចប្រទេសអភិវឌ្ឍមួយចំនួន មាន​ការ​កក​ស្ទះ​ចរាចរណ៍ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរងគ្រោះតែងធ្វើការតវ៉ាស្ទើររាល់ថ្ងៃក៏ដោយ ប៉ុន្តែកម្ពុជា​ត្រូវ​បាន​គេ​ចាត់​ចំណាត់លេខ ២៤ ជាប្រទេសល្អបំផុត សម្រាប់មកលំហែកាយក្រោយពេលចូលនិវត្តន៍។

ព្រះរាជាអច្ឆិយៈមួយនេះ សំបូរទៅដោយព្រៃភ្នំ ស្ទឺងបឹងបួរ គួរជាទីទស្សនា ជាពិសេសនោះគឺឆ្នេរដ៏​ស្រស់​ស្អាត និងប្រាសាទបុរាណជាច្រើន ព្រមជាមួយនឹងការអំណោយផលអាកាសធាតុ។ ណាមួយទៀត ស្នាម​ញញឹម​របស់ប្រជាជនកម្ពុជា ជាម្ចាស់ប្រទេស ក៏បានផ្ដល់នូវភាពកក់ក្ដៅដល់ជនបរទេស ដែលបានចូល​មក​ទស្សនា​ប្រទេសខ្លួនដែរ។

បើប្រៀបទៅនឹងប្រទេសក្នុងតំបន់ កម្ពុជាស្ថិតពីក្រោយឆ្ងាយពីប្រទេសម៉ាឡេស៊ី (ចំណាត់​ថ្នាក់​លេខ​៤) បន្ទាប់​មកប្រទេសថៃ (ចំណាត់ថ្នាក់លេខ១០) និងប្រទេសហ្វីលីពីន ដែលស្ថិតនៅចំណាត់ថ្នាក់​មុន​​កម្ពុជា​តែ​​មួយ​​លេខ​ប៉ុណ្ណោះ។ គេមិនឃើញមានប្រទេសក្នុងតំបន់ផ្សេងទៀត ដូចយ៉ាងឡាវដែលជាប់របង​ជា​មួយ​ប្រទេស​កម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសភូមានោះទេ។ សម្រាប់ប្រទេសសាំងហ្គាពួរ និងប្រទេស​ប្រុយណេ ដែល​​មាន​ទំហំតូចជាងគេ ក៏មិនមានចំណាត់ថ្នាក់ក្នុងបញ្ជីនេះដែរ។

ជាបន្តទៅនេះ ជាឈ្មោះ ប្រទេសទាំង ២៥ ដែលសារព័ត៌មាន Metro របស់អង់គ្លេសបានចាត់​ចំណាត់ថ្នាក់៖
1. Ecuador
2. Panama
3. Mexico
4. Malaysia
5. Costa Rica
6. Spain
7. Malta
8. Colombia
9. Portugal
10. Thailand
11. Italy
12. Uruguay
13. Belize
14. Nicaragua
15. New Zealand
16. Brazil
17. France
18. Ireland
19. Honduras
20. Chile
21. Dominican Republic
22. Guatemala
23. Philippines
24. Cambodia
25. Vietnam

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...