«ប្រពន្ធអញកើតអេដស៍!» សំណើចខ្លី
រូបថតជំនួស៖ ស្ត្រីកាន់ស្រោមអនាម័យ។ (រូបថតឯកសារ)
Loading...
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិនា ២០១២
- កែប្រែចុងក្រោយ: March 26, 2012
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីរនាក់ប្ដីប្រពន្ធជាអ្នកជំងឺ អេដស៍ តែពួកគេស្រលាញ់គ្នា រស់នៅ រកស៊ីមានលុយមានកាក់ មានផ្ទះសម្បែងធំគួរសម… ថ្ងៃមួយ ចោរស្លៀកលីអូម្នាក់ បានចូលមកប្លន់ ហើយឃើញនាងជាប្រពន្ធស្អាត ក៏ចូលទៅចាប់រំលោភ។
ពេលនោះ បុរសជាប្ដីចេញមកទាន់ ក៏សើច ហ៎ាស់ ហ៎ាស់ ហ៎ាស់!!!
ចោរស្រែកសួរ៖ ម៉េចក៏ឯងសើច?
ប្ដីឆ្លើយ៖ ព្រោះឯងរំលោភប្រពន្ធអញ ដែលជាអ្នកកើតអេដស៍!
ចោរសើចវិញម្ដង៖ ហ៎ា…ហ៎ា…ហ៎ា…
បុរសជាប្ដីសួរ ៖ ម៉េចបានជាឯងសើច?
ចោរឆ្លើយ៖ ព្រោះមុននឹងរំលោភប្រពន្ធឯង អញយកស្រោមអនាម័យ នៅលើក្បាលដំណេកឯង មកពាក់រួចហើយ!
បុរសជាប្ដីសើចតបទៅវិញ ៖ ហ៎ាស់… ហ៎ាស់… ហ៎ាស់…
ចោរស្រែកសួរ៖ ម៉េចបានជាឯងសើច?
បុរសឆ្លើយ៖ ព្រោះស្រោមអនាម័យ ក្នុងប្រអប់លើគ្រែ អញកាត់ចុងចេញទាំងអស់!
ចោរ៖ ពុទ្ធោ... !!!