ពាក្យសម្តី​ប្រឆាំង​ជាតិ​សាសន៍​«ជ្វីហ្វ» កើត​មាន​ជា​ថ្មី លើ​ទ្វីសធើរ

ប្រធានសហពន្ធនិស្សិតជ្វីហ្វ លោក ចណាតាន ហៃយន បាននិយាយក្នុងសេចក្ដីប្រកាសយ៉ាងដូច្នេះថា «ដោយមានការបដិសេធ ក្នុងការដាក់អោយដំណើរការ នូវតម្រងផ្ដល់សញ្ញា ពីសារអស់ទាំងនេះ បណ្ដាញសង្គមសម្រាប់សារខ្លីមួយនេះ ដូចជាបានផ្ដល់ផ្លូវដើរ អោយទៅពួកអ្នកប្រកាន់ពូជសាសន៍ និងប្រឆាំងជាតិសាសន៍ជ្វីហ្វ»។ បើតាមលោក ការឃ្លាំចាំមើល ប្រឆាំងនឹងការស្អប់ខ្ពើមនានា ដូចជាបានរលប់បាត់ទៅហើយ» ហើយ «ក្រុមអ្នកដែលនៅតែបន្តរឿងហេតុ មានអារម្មណ៍ថា គ្មានទណ្ឌកម្មអ្វីសោះ» នៅលើបណ្ដាញសង្គម។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: January 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញសង្គមទ្វីសធើរ បានផ្ទុកនៅចុងសប្ដាហ៍នេះ នូវសារជាច្រើន មានលក្ខណៈប្រឆាំងជាតិសាសន៍«ជ្វីហ្វ» ជាមួយ​នឹងពាក្យគន្លឹះ  «#បើខ្ញុំជាណាហ្សី (#siJetaisNazi)»។ សហព័ន្ធនិស្សិតជ្វីហ្វ ក្នុងប្រទេសបារាំង បានលើកពីបញ្ហានេះ​ឡើង ហើយបានចោទគេហទំព័របណ្ដាញសង្គម ថាមិនបានយកចិត្តទុកដាក់ ប្រឆាំងនឹងភាពជ្រុលនិយមទាំងនេះ។


រូបចាប តំណាងអោយប្រព័ន្ធ បណ្ដាញសង្គមទ្វីសធើរ។

ប្រធានសហព័ន្ធនិស្សិតជ្វីហ្វ (UEJF) លោក ចណាតាន ហៃយន (Jonathan Hayoun) បាននិយាយក្នុងសេចក្ដី​ប្រកាស​យ៉ាងដូច្នេះថា «ដោយបានបដិសេធ ក្នុងការដាក់អោយដំណើរការ នូវតម្រងផ្ដល់សញ្ញា ពីសារអស់ទាំងនេះ បណ្ដាញ​សង្គមសម្រាប់សារខ្លីមួយនេះ ដូចជាបានផ្ដល់ផ្លូវដើរ អោយទៅពួកអ្នកប្រកាន់ពូជសាសន៍ និងប្រឆាំងជាតិសាសន៍​ជ្វីហ្វ»។ បើតាមលោក «ការឃ្លាំចាំមើល ប្រឆាំងនឹងការស្អប់ខ្ពើមនានា ដូចជាបានរលប់បាត់ទៅហើយ» ហើយ «ក្រុម​អ្នកដែលនៅតែបន្តរឿងហេតុ មានអារម្មណ៍ថា គ្មានទណ្ឌកម្មអ្វីសោះ» នៅលើបណ្ដាញសង្គម។

កាលពីខែវិច្ឆិកាកន្លងទៅ សហព័ន្ធនិស្សិតនេះ បានប្ដឹងទ្វីសធើរទៅតុលាការ ពីបទដែលបណ្ដាញសង្គមនេះ ប្រកែក​មិន​អោយដឹង ពីអត្តសញ្ញាណរបស់ម្ចាស់សារ ដែលសរសេរមានលក្ខណៈប្រឆាំងជ្វីហ្វ។ ភាគីទាំងសងខាង នឹងត្រូវជួបគ្នា នៅមុខតុលាការនៃទីក្រុងប៉ារីស ថ្ងៃអង្គារខាងមុខនេះ។

ដោយឡែក ការិយាល័យរដ្ឋអាជ្ញានៃទីក្រុងប៉ារីស ក៏បានបើកការស៊ើបអង្កេតមួយផងដែរ នៅបន្ទាប់ពីការទទួល​ពាក្យ​បណ្ដឹងមួយ របស់ការិយាល័យជាតិ នៃសន្តិសុខ ប្រឆាំងនឹងការប្រកាន់ជាតិសាសន៍ ធ្វើទៅលើជនជាតិជ្វីហ្វ ដែល​មាន​អក្សរកាត់ថា BNVCA។ ការស៊ើបអង្កេតនោះ នឹងតាមរកមើលជាពិសេស ជនតែម្នាក់ ឬជនជាច្រើន ដែលបានដាក់នៅ​លើគេហទំព័រនេះ នូវពាក្យគន្លឺ «#ជ្វីហ្វល្អម្នាក់ (#unbonjuif)» និងសារមួយឃ្លា មានន័យថា «ជ្វីហ្វល្អម្នាក់ ជាជ្វីហ្វ​ដែល​ស្លាប់»។

រដ្ឋមន្ត្រីក្រសួងកិច្ចការ និងសិទ្ធិនារីរបស់បារាំង លោកស្រី ណាចាត វ៉ាឡូដ ប៊េលកាសេម (Najat Vallaud-Belkacem) ដែលធ្លាប់បាននិយាយកាលពីខែធ្នូមុន ពីការជួបជជែកជាមួយសមាគមនានា និងម្ចាស់បណ្ដាញសង្គមទ្វីសធើរនោះ នឹង​ត្រូវជជែកតាមទូរស័ព្ទនៅថ្ងៃពុធខាងមុខ ជាមួយនឹងលោក ខូលីន ក្រូវែល (Colin Crowell) ជាអ្នកទទួលបន្ទុកនយោបាយ​សាធារណ និងជានាយករង នៃក្រុមហ៊ុនអាមេរិកាំងមួយនេះ៕

--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...