ពិធីករ អ៊ិត សេដ្ឋា ទទួល​មរណភាព​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់

លោក អ៊ិត សេដ្ឋា ពិធីករខ្មែរដ៏ល្បីឈ្មោះមួយរូប ដែលធ្លាប់ធ្វើការ ឲ្យស្ថានីយទូរទស្សន៍ច្រើនប៉ុស្ដ៍ នៅក្នុងប្រទេសកម្ពុជា បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នៅកម្ពុជា។ លោកបានផុតដង្ហើម នៅវេលាម៉ោង ២និង២៥នាទី បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យរ៉ូស្ស៊ី រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃដដែល។
ពិធីករ អ៊ិត សេដ្ឋា ទទួល​មរណភាព​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ឃុំ​សង្កាត់
លោក អ៊ិត សេដ្ឋា ពិធីករខ្មែរដ៏ល្បីឈ្មោះមួយរូប ដែលធ្លាប់ធ្វើការ ឲ្យស្ថានីយទូរទស្សន៍ច្រើនប៉ុស្ដ៍ នៅក្នុងប្រទេសកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 04, 2017
  • ប្រធានបទ: ពិភពសិល្បៈខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អ៊ិត សេដ្ឋា ពិធីករខ្មែរមួយរូប ដ៏មានប្រជាប្រិយភាព បានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៤ ខែមិថុនានេះ នៅខណៈពេល ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤។ លោកបានផុតដង្ហើម នៅវេលាម៉ោង ២ និង២៥នាទី បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យរ៉ូស្ស៊ី រាជធានីភ្នំពេញ កាលពីព្រឹកម៉ិញ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់។

ក្រុមគ្រូពេទ្យបានអះអាងថា ស្ថានភាពជំងឺរបស់លោក អ៊ិត សេដ្ឋា មានលក្ខណៈធ្ងន់ធ្ងរណាស់ទៅហើយ។ ប្រភពមួយ ដែលស្និតនឹងគ្រួសាររបស់ពិធីករ បានអះអាងថា លោកមានជំងឺពោះវៀនដ៏រ៉ាំរ៉ៃ តាំងពីច្រើនឆ្នាំមកហើយ។

ប្រធាន​សមាគមសិល្បៈ លោក សុះ ម៉ាច បានសរសេរសារមួយ នៅលើបណ្ដាញសង្គម ទាក់ទងនឹងមរណភាព របស់លោក អ៊ិត សេដ្ឋា នេះថា៖ «សូមវិញ្ញាណក្ខន្ធសម្លាញ់ (អ៊ិុត សេដ្ឋា) បានដល់ឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ! បើមានជាតិក្រោយយើងជូបគ្នាទៀត! អហោសិកម្មនឹងគ្នាផង! ខ្ញុំសូមបង្ហូរទឹកភ្នែកមួយតំណក់ បង្កប់នូវក្តីស្រឡាញ់អាឡោះអាល័យ រយលានដើម្បីមិត្ត! រូបំ ទុក្ខំ អនិច្ចំ អនត្តា!»។

លោក អ៊ិត សេដ្ឋា បានលាចាកលោក ដោយបន្សល់ទុក ម្តាយជរា និងកូន​៣នាក់ ឲ្យនៅកំព្រា។ ហើយសពលោក ត្រូវក្រុមគ្រួសារយកទៅតម្កល់ទុក និងបូជានៅវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលនៅជិតស្ថានីយ៍ទូរទស្សន៍ CTN ទីកន្លែងចុងក្រោយគេ ដែលលោកបានធ្វើការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...