យុវជន និង​ការ​ព្រួយ​បារម្ភ ក្រោយ​មាន​ច្បាប់ NGO

ក្រុមយុវជននៃសភាត្រាប់ បានសម្ដែងនូវការព្រួយបារម្ភរបស់ពួកគេ ទាក់ទងនឹងពាក្យពេជ្រមួយចំនួន ដែល​មាន​ចែង នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» ដូចជា៖ «អព្យាក្រិតភាព ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កភាពអន្តរាយ ដល់សន្តិសុខជាតិ ឯកភាព​ជាតិ វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​របស់​សង្គម​កម្ពុជា»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: ច្បាប់ NGO
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជននៃសភាត្រាប់ ប្រមាណជិត៥០នាក់ មកពីតាមសកលវិទ្យាល័យ និងបណ្តាខេត្តក្រុងនានា បាន​បង្ហាញ​ពីក្តីកង្វល់របស់ខ្លួនថា នឹងបាត់បង់អ្វីៗច្រើន សម្រាប់យុវជន ក្រោយសេចក្ដីព្រាងច្បាប់ គ្រប់គ្រងអង្គការ​សង្គមស៊ីវិល នៅក្នុងដៃសភា នឹងត្រូវអនុម័ត ដោយគ្មានការទទួលយកអនុសាសន៍ ពីសង្គមស៊ីវិល។ ក្ដី​កង្វល់​ទាំងនោះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីការព្រួយបារម្ភរបស់ក្រុមយុវជន ដែលនឹង​ត្រូវ​បាត់បង់ នូវឱកាសជាច្រើន តាមរយៈអង្គការសង្គមស៊ីវិល ប្រសិនជាសេចក្តីព្រាងច្បាប់ខាងលើ ត្រូវរដ្ឋសភា​អនុម័ត។

យុវជន ហេង កឹមហុង ជាប្រធានគណកម្មការច្បាប់ នៃក្រុមយុវជនសភាត្រាប់ បានលើកឡើងថា សេចក្តី​ព្រាង​ច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មានការប៉ះពាល់យ៉ាងខ្លាំង ចំពោះយុវជន។ លោកបាន​បង្ហាញ នូវហេតុផលមួយចំនួន ដូចជាក្នុងមាត្រា៣២ នៃសេចក្តីព្រាងច្បាប់នោះ ថាបានបិទសិទ្ធិ សេរីភាពរបស់​យុវជន ក្នុងការចុះជួយតាមសហគម និងមូលដ្ឋាន។ ពិសេសរាល់សកម្មភាព ដែលដឹកនាំដោយក្រុមយុវជន ដើម្បីសង្គម និងជាតិ ត្រូវបានហាមឃាត់។

កញ្ញា កុប ចំណាំ ជានិស្សិតមកពី សកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកទស្សនវិជ្ជា និងជាយុវជនស្មគ្រ័ចិត្ត នៃ​សភាយុវជនត្រាប់ បានលើកឡើងថា គ្រប់មាត្រាទាំងអស់ នៃសេចក្តីព្រាងច្បាប់នោះ សុទ្ធសឹងជាការកង្វល់ សម្រាប់ក្រុមយុវជន។ កញ្ញាបានលើកឡើងថា មានមាត្រាសំខាន់ៗ ដូចជាមាត្រា៥ មាត្រា៨ មាត្រា១០ មាត្រា​២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ និងមាត្រា៣២ជាដើម សុទ្ធតែបានធ្វើការគាបសង្កត់ មកលើក្រុមយុវជន ក្នុងសកម្មភាពសង្គមទាំងអស់ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

យុវជន ពុធ កល្លិការ ជាសមាជិកនៃសភាយុវជនត្រាប់ បានលើកឡើងថា យុវជនកម្ពុជាភាគច្រើន បាននឹង​កំពុង​ឈឺឆ្អាល និងការងារសង្គមច្រើន។ ហើយពួកគាត់បានរួបរួមគ្នា និងចងក្រងជាសម្ព័ន្ធ អង្គការ សមាគម ឬសហគមន៍នានា ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងសហគមន៍របស់ពួកគាត់។ យុវជនរូបនេះបន្តថា ដូច្នេះសេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានបិទ និងហាមឃាត់នូវអ្វីទាំងអស់ ដែលពួកគាត់ចង់ចូលរួម ជួយ​សង្គមជាតិរបស់ខ្លួន ពិសេសសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យ៉ង់ គឹមអេង បានថ្លែងដែរថា ផលប៉ះ​ពាល់នានា សម្រាប់យុវជន ក្រោយច្បាប់នោះ ត្រូវបានសភាអនុម័តនោះ គឺសេរីភាពក្នុងការចូលរួមក្នុងសង្គម និងសិទ្ធិអភិវឌ្ឍន៍ របស់យុវជនផ្ទាល់តែម្តង។ លោកបានបន្តថា បើច្បាប់នៅមានការរិតបន្តឹងនោះ សង្គម​ស៊ីវិល នឹងមិនអាចជួយខ្លួនឯងបានទេ មិនអាចជួយយុវជនបានឡើយ និងក៏មិនអាចជួយសហគមន៍បានដែរ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...