CCHR តាម​ថ្កោល​ទោស​ច្បាប់​ទាំង​បី ដល់​ទី​បញ្ចប់

ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅតែបន្តថ្កោលទោស ដល់ការបង្កើតច្បាប់៣ ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមជ្ឈមណ្ឌល ចាត់ទុកការបង្កើតច្បាប់នេះ ថាមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិ ហើយ​វា​នឹង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅ​​ក្រោម​ឥទ្ធិពលរបស់រដ្ឋាភិបាល។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅតែបន្តថ្កោលទោស ដល់ការបង្កើតច្បាប់៣ ទាក់ទង​នឹង​ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមជ្ឈមណ្ឌល ចាត់ទុកការបង្កើតច្បាប់នេះ ថាមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិ ហើយ​វា​នឹង​ធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅ​​ក្រោម​ឥទ្ធិពលរបស់រដ្ឋាភិបាល។


រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។

យុត្តិធម៌ - «ការដាក់ស្ថាប័នតុលាការ ឲ្យស្ថិតនៅក្រោមអង្គនីតិប្រតិបត្តិ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់។ សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា តំបូងឡើយ មានបទបញ្ញត្តិមួយចែងថា តុលាការ នឹង​មិនត្រូវស្ថិតនៅក្រោមនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ ឬគណបក្សនយោបាយណាមួយឡើយ។ ប៉ុន្តែបញ្ញត្តិនេះ​ ត្រូវបាន​លុបចោលវិញ មុនពេលរដ្ឋសភាអនុម័តច្បាប់ថ្មីទាំងនេះ។» នេះជាការសង្កត់ធ្ងន់ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស តាម​រយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះ។

សេចក្តីព្រាងច្បាប់ចំនួនបី គឺ៖ ទីមួយ-សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំអង្គតុលាការ។ ទីពីរ- សេចក្តីព្រាង ច្បាប់ស្តី​ពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងទីបី- សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃ​ចៅក្រម និងព្រះរាជអាជ្ញា ត្រូវបានគណៈរដ្ឋមន្រ្តីកម្ពុជា និងរដ្ឋសភា អនុម័តជាបន្តបន្ទាប់ ហើយនឹងបញ្ជូន​ទៅ​ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីត្រួតពិនិត្យ និងអនុម័ត ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ការអនុម័តសេចក្តីព្រាងច្បាប់ជាបន្តបន្ទាប់នេះ មិនត្រឹមតែគណបក្សសង្គ្រោះជាតិ បដិសេធមិនទទួលស្គាល់នោះទេ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានអត្ថាធិប្បាយថា ការបង្កើតច្បាប់ទាំងនេះ មានលក្ខណៈលាក់លៀម​តាំងពី​ដំបូង ព្រោះរដ្ឋាភិបាល បានបដិសេធការពិគ្រោះយោបល់ ជាមួយសាធារណៈជន សង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ​ផ្សេងទៀត។ ហើយច្បាប់ទាំងនេះ នឹងផ្តល់អំណាចច្រើនដល់ក្រសួងយុត្តិធម៌ ដែលជាសេនាធិការរបស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងចៅក្រម និងព្រះរាជអាជ្ញា ដែលធ្វើឲ្យធ្វើឲ្យប៉ះពាល់ ដល់ឯករាជ្យភាពរបស់ស្ថាប័នតុលាការ។

ឆ្លើយតបនឹងការរិះគន់ជាបន្តបន្ទាប់ ចំពោះការបង្កើតច្បាប់ថ្មីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ បានប្រតិកម្មថា៖ «ច្បាប់លើកលែងតែអត់កូរ៉ុមប្រជុំ តែមានកូរ៉ុមប្រជុំ មានសំឡេងអនុម័ត​គ្រប់គ្រាន់ គេធ្វើហើយកុំឆ្ងល់ពេក។ ខ្ញុំក៏សូមផ្តាំត្រឡប់ទៅវិញថា យើងបានស្តាប់ច្រើនហើយ។ ហើយបញ្ញត្តិច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនអនុញ្ញាត ឲ្យយើងប្រគល់ទៅឲ្យអ្នកណា ក្រៅតែពីអ្នកធ្វើសេចក្តីព្រាងច្បាប់ ហើយបញ្ជូនមកគណៈរដ្ឋ មន្រ្តី និងរដ្ឋសភាដើម្បីអនុម័តនោះទេ។»

សម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានពន្យល់ថា ខណៈកម្ពុជាជាប្រទេសប្រជាធិបតេយ្យពហុបក្ស តែ​ច្បាប់​ទាំងនេះធ្វើឡើង ដោយរដ្ឋសភាដែលមានគណបក្សប្រជាជនកម្ពុជាតែមួយ ហើយគណបក្សសង្គ្រោះជាតិក៏មិន​បាន​ទទួលស្គាល់ពីភាពស្របច្បាប់របស់ រដ្ឋសភាបច្ចុប្បន្នដែរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានបញ្ជាក់ទៀតថា៖ «ជា​លទ្ធផលអាចឲ្យគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពអនុម័តច្បាប់ទាំងនោះ ដោយពុំមានការជំទាស់៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...