អង្គការលើកលែងទោសអន្តរជាតិ៖ ដោះ​លែង​អ្នក​កាសែត បង្ហាញ​ពី​ជំហាន​វិជ្ជមាន

សាលាឧទ្ទរណ៍បានទម្លាក់ចោលការចោទប្រកាន់ ទាំងឡាយ ដែលធ្វើអោយ អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប ត្រូវជាប់ពន្ធនាគារ ២០ឆ្នាំ។ ស្ថានទម្ងន់ទោស ដែលទាក់ទងនឹងការប៉ុនប៉ង បង្កើតតំបន់អប្បគមន៍ និងសកម្មភាពប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ ត្រូវបានប្រកាសដោយសាលាដំបូងរាជធានី កាលពីខែតុលាកន្លងមក។ អង្គការលើកលែងទោសអន្តរជាតិ បាននិយាយថា ការសម្រេចទម្លាក់ចោលនេះ វាជាជំហានវិជ្ជមាន សម្រាប់សេរីភាពនៃការបញ្ចេញមតិ នៅក្នុងប្រទេស។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 17, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលក្រមរបស់សាលាឧទ្ទរណ៍ ដែលសម្រេចអោយ លោកម៉ម សូណង់ដូ បានរួចខ្លួន បើទោះជាស្ថិតក្នុងលក្ខខ័ណ្ឌ​នោះ​ក៏ដោយ តែបានបង្ហាញពីជំហ៊ានជាវិជ្ជមាន សម្រាប់សេរីភាពនៃការបញ្ចេញមតិ នៅកម្ពុជា។ នេះជាការប្រកាសអោយដឹង របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានទីតាំងក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សាលាឧទ្ទរណ៍បានទម្លាក់ចោលការចោទប្រកាន់ ទាំងឡាយ ដែលធ្វើអោយ អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប ត្រូវជាប់​ពន្ធនាគារ ២០ឆ្នាំ។ ស្ថានទម្ងន់ទោស ដែលទាក់ទងនឹងការប៉ុនប៉ង បង្កើតតំបន់អប្បគមន៍ និងសកម្មភាពប្រឆាំងនឹង​មន្ត្រី​រាជការសាធារណៈ ត្រូវបានប្រកាសដោយសាលាដំបូងរាជធានី កាលពីខែតុលាកន្លងមក។ អង្គការលើកលែងទោស​អន្តរជាតិ បាននិយាយថា ការសម្រេចទម្លាក់ចោលនេះ វាជាជំហានវិជ្ជមាន សម្រាប់សេរីភាពនៃការបញ្ចេញមតិ នៅក្នុង​ប្រទេស។

លោកម៉ម សូណង់ដូ អាយុ៧២ឆ្នាំ នាយកវិទ្យុសម្បុកឃ្មុំ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកនោះ ត្រូវបានអង្គការអន្តរជាតិនេះ​ចាត់ទុក ជាអ្នកទោស«សម្បជញ្ញៈ» ដោយសារតែលោកបានធ្វើការ ប្រកបដោយភាពអហឹង្សា នូវសិទ្ធិនិយាយស្ដីរបស់​លោក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏តុលាការនៅតែប្រកាសចោទប្រកាន់លោក ម៉ម សូណង់ដូ ពីបទល្មើស«ព្រៃឈើ»មួយ​ទៀត ដើម្បីដាក់ទម្ងន់ទោស លើអ្នកកាសែតរូបនេះ អោយជាប់ពន្ធនាគាររហូតប្រាំឆ្នាំ និងបន្ទាប់មក មានការព្យួរទោសនេះ ដោយតម្រូវអោយជាប់ពន្ធនាគារត្រឹម៨ខែប៉ុណ្ណោះ។

លោក រូប៊ែរ អាបុត (Rupert Abbott)មន្ត្រីរបស់អង្គការលើកលែងទោសអន្តរជាតិ ជំនាញខាងប្រទេសកម្ពុជា បានថ្លែងថា «យើងសប្បាយចិត្ត នឹងការដោះលែងនេះ ដែលបានបង្ហាញពីជំហានក្នុងទិសដៅដ៏ល្អ សម្រាប់សេរីភាពនៃការបញ្ចេញមតិ​នៅកម្ពុជា»។ អ្នកជំនាញរូបនេះ ដែលមានវត្តមាន ក្នុងពេលប្រកាសសាលដីការបស់តុលាការ កាលពីថ្ងៃទី១៤ខែមិនាដែរ​នោះ បានបន្ថែម​ថា «តែលោកម៉ម សូណង់ដូ មិនគួរត្រូវបានគេចាប់ដាក់ពន្ធនាគារទេ។ ទោសកំហុសដែលបានចោទជាថ្មី សម្រេចអោយ​ព្យួរ​ទោស ទៅលើគាត់ វាហាក់ដូចគ្មានមូលដ្ឋានគ្រឹះអ្វីត្រឹមត្រូវឡើយ។»

លោកពន្យល់ថា ការបន្ថែមបទចោទនេះ វាបានធ្វើអោយខ្វាយខ្វល់បន្តទៀត ខណៈលក្ខខ័ណ្ឌទាំងឡាយរបស់តុលាការ ដែលត្រូវអនុវត្តក្នុងដំណាក់កាលព្យួរទោសនេះ នឹងអាចចាប់ទោសកំហុសយ៉ាងងាយជាទីបំផុត ទៅលើលោក ម៉ម សូណង់ដូ ហើយឈានទៅដល់ការកាត់បន្ថយ សម្លេងរបស់លោក ក្នុងការប្រើប្រាស់សិទ្ធិជាបន្តទៀត។

«យើងសង្ឃឹមថា យ៉ាងហោចណាស់ ការសម្រេចចិត្តរបស់តុលាការ ដែលបានដោះលែង លោកម៉ម សូណង់ដូ ក្នុងពេល​នេះ ដាក់អោយបញ្ឈប់ នូវរាល់អំពើផ្សេងទៀត ប្រឆាំងនឹងសេរីភាពនៃការបញ្ចេញមតិយោបល់ ជាពិសេសក្នុងឆ្នាំ ដែល​ការបោះឆ្នោតសកលនៅកម្ពុជា ឈានជិតចូលមកដល់»៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...