អនាថាគ្មានញាតិ មកស្លាប់ផ្កាប់មុខក្នុងវត្តសាសាគូ សង្ស័យខ្យល់គ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 23, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពពីកន្លែងកើហេតុបានឲ្យដឹងថា សាកសពបុរសខាងលើ ដែលមានអាយុ ប្រមាណជា៤០ឆ្នាំ ស្លៀកពាក់ខោជើងវែង អាវដៃវែង ពណ៍ខ្មៅ ពាក់ស្បែកជើងផ្ទាត់ពណ៍ខៀវ ត្រូវបានគេប្រទះឃើញ នៅក្បែរសួនក្នុងវត្តសាសាគូ ហៅវត្កអំពិលបី ក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ អ្នកភូមិប្រទះឃើញសាកសពនេះ កាលពីវេលាម៉ោង១០ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅជិតដើម ផ្កា។
ក្រោយពីបានប្រទះឃើញ សាកសពបុរសរងគ្រោះរួច អ្នកស្រុកបានផ្តល់ព័ត៌មាន ទៅកាន់មន្រ្តីមានសមត្ថកិច្ច នៅមូលដ្ឋាន ដើម្បីចុះធ្វើអន្តរាគមន៍ ក្នុងវត្ត។ រីឯសមត្ថកិច្ច បានសន្និដ្ឋាន នៅក្នុងការធ្វើកោសល្យវិច័យបឋមថា សាកសពទំនងជាស្លាប់ ដោយសារខ្យល់គ។ តាមការបញ្ជាក់ ពីអ្នកជិតខាងក្នុងភូមិននេះ បានឲ្យដឹងថា បុរសខាងលើជាជនអនាថា គ្មានសាច់ញាតិ ហើយតែងតែមកលេង នៅក្នុងវត្តខាងលើ ស្ទើរាល់ថ្ងៃ។
ប្រភពបានបន្តទៀតថា គ្មានអ្នកណាម្នាក់បានដឹងថា សាកសពបុរសស្លាប់ផ្គាប់មុខនេះ ដោយសារមូលហេតុអ្វីនោះទេ តែនៅនឹងកន្លែងស្លាប់ មានដើមផ្កាមួយដើម ដែលគល់វាព័ទ្ធជុំវិញដោយថ្ម។ ដូច្នេះ បុរសរងគ្រោះ ទំនងជាបានខ្យល់គរដួល ហើយបានបោកក្បាលត្រូវថ្ម ធ្វើឲ្យស្លាប់ភ្លាមៗ តែម្នាក់ឯង។ បច្ចុប្បន្នសព កំពុងត្រូវបានធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តនេះតែម្ដង ក្រោមការរៀបចំឡើង របស់អាចារ្យគណៈកម្មាការវត្ត និងព្រះសង្ឃ៕