ស្រវឹង​ជិះ​ម៉ូតូ​បុក​ឡាន​ដឹក​ថ្ម​កំពុង​ចត​ស្ងៀម បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម

បុរសម្ចាស់ម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីបានបើកម៉ូតូ ទាំងស្រវឹង​ទៅ​បុក​ឡាន ហ៊ីយ៉ាន់ដាយ ដឹក​ថ្ម​មួយ​គ្រឿង ដែលបានចត នៅជាយផ្លួវ។ អ្នកបើករថយន្ដធុនធ្ងន់នេះ បានចតរថយន្ដ ដើម្បី​ចុះ​មក​គ្រប​ផ្លាស្ទិច នៅ​ពេល​មេឃ​ជិត​ភ្លៀង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 23, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវជាតិ៦A ត្រង់ចន្លោះស្ពានលេខ២៣ និង២៤ ស្ថិតនៅក្នុង ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល។ បុរសរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា សារ៉ាត អាយុ៤៨ឆ្នាំ រស់នៅ​ភូមិឃុំកើត​ហេតុ ខាងលើ។

តាមសំដីប្រជាពលរដ្ន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គេឃើញបុរសស្រវឹងស្រាខាងលើ ជិះម៉ូតូ​ម្នាក់​ឯង មកបុកគូទរថយន្តមួយទំហឹង ដែលកំពុងចតនៅចិញ្ចើមផ្លូវ។ អ្នកបើកបររថយន្ដ បានឡើងលើរថយន្ត​របស់​ខ្លួន ដើម្បីយកប្លាស្ទិច (កៅស៊ូតង) មកគ្របថ្មពីលើ។ បុរសស្រវឹងស្រា ដែលបានជិះម៉ូតូ មកបុកគូទរថយន្ត កំពុង​ចតនៅស្ងៀមនេះ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បុរសរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម C១២៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ១W-៧៩៩៧ បើកបរក្នុងទិសដៅ​ស្របគ្នា។ រីឯរថយន្តដឹកថ្ម ប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៧៥២ បើកបរដោយ​បុរសម្នាក់ឈ្មោះ យ៉ាន់ សុជាតា អាយុ២៧ឆ្នាំ មានទីលំនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។

តាមសំដីអ្នកបើកបរឡាន បានឲ្យដឹងថា មុននឹងគាត់ចតរថយន្ត គាត់បានមើលឆ្វេងស្តាំ គ្មានឃើញម៉ូតូទេ។ តែ​ពេលឡើងលើដំបូលរថយន្ត ដើម្បីយកកៅស៊ូតង់ មកគ្របថ្ម មិនទាន់នឹងបានគ្របផង ស្រាប់តែគេស្រែក​ប្រាប់​ថា ម៉ូតូបុកគូទរថយន្តរបស់គាត់ហើយ។ ភ្លាមៗនោះ ម្ចាស់រថយន្តបានចុះពីលើមក មើលឃើញម៉ូតូបុក​គូទរថយន្ត​របស់​គាត់មែន។

ក្រោយការកើតហេតុ ក្រុមសមត្តកិច្ចបានចុះមកធ្វើការវាស់វែង រួចបានយករថយន្ត និងម្ចាស់ ព្រមទាំងម៉ូតូ ទៅ​កាន់​ការិយាល័យចរាចរណ៍ស្រុក ដើម្បីធ្វើការដោះស្រាយគ្នា តាមច្បាប់។ រីឯសាកសពជានរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...