៤សហគមន៍​គ្រោង​ធ្វើ​បាតុកម្ម«១ខែ» នៅ​ទី​លាន​ប្រជាធិបតេយ្យ

សហគមន៍ ដីធ្លីចំនួន៤ បានជូនដំណឹងជាផ្លូវការ ទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើបាតុកម្មរយៈពេល១ខែពេញ នៅទីលានប្រជាធិបតេយ្យ ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី និងទាមទារឱ្យដោះលែង អ្នក​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 13, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហគមន៍ រង​គ្រោះ​ដោយ​ការ​រំលោក​ដី​ធ្លី​រួម​មាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ដាក់​សំណើរ ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​៥កន្លះ​ល្ងាច គឺ​ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មករា ដល់​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ។

អ្នកស្រី យ៉ោម បុប្ផា អ្នក​ដឹក​នាំ​គម្រោង​ធ្វើ​បាតុកម្ម​នេះ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​ជន​រង​គ្រោះ ដោយ​សារ​បញ្ហា​ដី​ធ្លី​ធ្វើ​បាតុកម្ម​៖ ទី១.ដោយ​សារ​តែ ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ទាំង​បួន​សហគមន៍ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ ទី២.ទាមទារ​ឱ្យ​ដោះ​លែង​ជន​ជាប់​ចោទ​ជា​សកម្មជន​ដី​ធ្លី ព្រះ​សង្ឃ រួម​នឹង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង​១៩​នាក់ និង​ទី៣.​ស្នើ​ឱ្យ​គណបក្យ​នយោបាយ​ទាំង​ពីរ បញ្ចប់​ជម្លោះ​នយោបាយ។

អ្នកស្រីថា បើទោះបីជាគ្មានការអនុញ្ញាត ពីសាលារាជធានីភ្នំពេញក៏ដោយ ក្រុមសហគមន៍ដែលរងគ្រោះ ដោយសារបញ្ហាដីធ្លីទាំង៤ ក៏នឹងនៅតែបន្តដដែល។ សកម្មជនដីធ្លី និងអតីតទណ្ឌិតរូបនេះ បានឱ្យដឹងបន្តថា ការធ្វើបាតុកម្មនៅថ្ងៃខាងមុខនេះ គឺមិនបានកំណត់ពីចំនួនអ្នកចូលរួមធ្វើបាតុកម្មនោះទេ តែអ្នកស្រីសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនដូចការរំពឹងទុក ។ នៅពេលនេះដែរ អ្នកស្រីក៏ដូចជាសហគមន៍ទាំងបូន ក៏កំពុង​អំពាវ​នាវឱ្យមានការចូលរួមច្រើនពីប្រជាពលរដ្ឋ។

អ្នកបន្ថែមថាថា៖ «តាមពិតយើងទាំងអស់គ្នាអត់ចង់ទេ រឿងបាតុកម្មរឿងអី ព្រោះកន្លងមកយើងឈឺចាប់​ច្រើន​ណាស់ អញ្ចឹងយើងអត់ចង់ទេ បើសិនណាសាលាក្រុង រដ្ឋាភិបាលចង់ដោះស្រាយពិតប្រាកដមែន មិនចង់ឱ្យ​យើងធ្វើបាតុកម្មខូចមុខមាត់អី ដល់រាជរដ្ឋភិបាលដល់ប្រទេសជាតិ ត្រូវតែដោះស្រាយឱ្យពួកយើងវាចប់បញ្ហា​ហើយ»។

សេចក្តីជូនដំណឹង ពីគម្រោងធ្វើបាតុកម្មរបស់សហគមន៍ទាំង៤ សាលារាជធានីភ្នំពេញបានទទួលរួចហើយ នៅ​ម៉ោងជិត២រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ដែលនឹងយកទៅពិចារណាថា អនុញ្ញាត ឬមិន​អនុញ្ញាត និងជូនដំណឹងនៅពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...