បទ​យក​ការណ៍៖ អាជ្ញាធរ​ខ្លាំង​ខាង​បង្ក្រាប តែ​គ្មាន​«សមត្ថភាព»​ដោះស្រាយ

ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ អតីតអ្នកបឹងកក់ នឹងបុរីកីឡាប្រមាណជាងមួយរយនាក់ នៅតែបន្តរទាមទារឲ្យអាជ្ញាធរមូលដ្ឋាន ដូចជាសាលារាជធានីភ្នំពេញជាដើម ធ្វើការដោះស្រាយសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន ទៅតាមអ្វីដែលខ្លួនបានសន្យាជាមួយប្រជាពលរដ្ឋ កាលពីមុនបោះឆ្នោត។ តែជាលទ្ធផលដែលទទួលបាន ពីអាជ្ញាធរមកវិញ គឺការបង្ក្រាបសារជាថ្មីទៀត ទៅលើប្រជាពលរដ្ឋអ្នកតវ៉ា ដែលធ្វើឲ្យមានមនុស្សសន្លប់ និងរបួសជាច្រើននាក់។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋមកពីតំបន់បឹងកក់ អតីតអ្នកបឹងកក់ នឹងបុរីកីឡាប្រមាណជាងមួយរយនាក់ នៅតែបន្តរទាមទារឲ្យ​អាជ្ញាធរ​មូលដ្ឋាន ដូចជាសាលារាជធានីភ្នំពេញជាដើម ធ្វើការដោះស្រាយសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន ទៅតាមអ្វីដែលខ្លួនបាន​សន្យាជាមួយប្រជាពលរដ្ឋ កាលពីមុនបោះឆ្នោត។ តែជាលទ្ធផលដែលទទួលបាន ពីអាជ្ញាធរមកវិញ គឺការបង្ក្រាបសារ​ជាថ្មីទៀត ទៅលើប្រជាពលរដ្ឋអ្នកតវ៉ា ដែលធ្វើឲ្យមានមនុស្សសន្លប់ និងរបួសជាច្រើននាក់។


ការបង្ក្រាបទៅលើក្រុមអ្នករងគ្រោះ នឹងបញ្ហាដីធ្លី និងលំនៅដ្ឋាន នៅថ្ងៃទី១៧ខែតុលាឆ្នាំ២៩១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ការជួបជុំគ្នា«ហែរ»ញ្ញតិ ពីតំបន់បុរីកីឡាឆ្ពោះទៅមុខសាលារាជធានីភ្នំពេញ របស់ប្រជាពលរដ្ឋបឹងកក់ អតីតអ្នកបឹងកក់ នឹងអ្នកបុរីកីឡា ដើម្បីស្នើសុំដល់លោកអភិបាលថ្មី ប៉ា សុជាតិវង្ស ថានឹងធ្វើការដោះស្រាយលំនៅដ្ឋាន ជូនប្រជាពលរដ្ឋទាំងអស់ ដែលបាននឹងកំពុងបាត់បង់លំនៅដ្ឋាន ក្នុងអាណត្តិទីបួនកន្លងមក។

ការដង្ហែរជាក្បួន មកដល់ចំនុចខាងមុខទ្រីស្តីការគណរដ្ឋមន្រ្តី និងមុខវិមានសន្តិភាព ត្រូវបានកម្លាំង​អាជ្ញាធរ​ប្រដាប់​ដោយ​ខែល និងដំបងឆក់ ប្រមាណជាងបីរយនាក់ រារាំង ទប់ស្កាត់ ហើយភាពរញេរញៃ និងភាពគ្មានសណ្តាប់ធ្នាប់ ក៏បានកើត​ឡើងក្នុងពេលនោះដែរ។ ការរារាំងនេះត្រូវបាន​ក្រុមប្រជាពលរដ្ឋ ដែលមិនសូវសប្បាយចិត្តនឹងអជ្ញាធរស្រាប់ផង កាន់តែ​ខឹងសម្បារខ្លាំងឡើង ហើយបានព្យាយាម​បុកទំលុះរនាំង​សមត្ថកិច្ចឲ្យខាងតែបាន រហូតបានសម្រេច។

ពេលមកដល់មុខសាលារាជជានីភ្នំពេញ ម៉ោងជិតប្រាំបួនព្រឹក ប្រជាពលរដ្ឋទាំងនោះបាននាំគ្នាឈរបង្ហាញនូវបដា ដែល​ផ្តិតយករូបភាពពីការរស់នៅរបស់ពួកគេ នៅលើគំនរ សម្រាម ក្រោមដំណក់ទឹកភ្លៀង ពោរពេញទៅដោយក្លិនស្អុយ និង​ការរំខាចនានារបស់សត្វល្អិតដូចជាក្រឡាត និងកណ្តុរជាដើម។ តំណាងអ្នកភូមិ បឹងកក់ អ្នកស្រី ទេព វណ្ណី និងតំណាង​អ្នកភូបបុរីកីឡាលោក ពេជ្រ លឹមឈួន ក៏បានប្រកាសស្នើសុំដល់សាលារាជធានីភ្នំពេញចាត់តាំង តំណាងណាម្នាក់ដែល​មានលទ្ធភាព នឹងឆ្លើយតបចំពោះដំណោះស្រាយជូនប្រជាពលរដ្ឋ ឲ្យចេញមកទទួលយកញ្ញតិរបស់ពួកគាត់។ តែសាលា​រាជធានីភ្នំពេញ ទំនងជាមិនបានចាប់អារម្មណ៍ ចំពោះការស្នើសុំនោះឡើយ។

អភិបាលរាជធានីលួចចេញតាមទ្វាក្រោយ?

នាវេលាម៉ោងប្រាំបួនកន្លះ ដោយគ្មានការឆ្លើយតបពីខាងសាលារាជធានីភ្នំពេញ និងតាមការអះអាងរបស់លោក ពេជ្រ លឹមឈួន បានបញ្ជាក់ថា លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានចេញតាមច្រក​ខាងជើងនៃ​សាលា​រាជធានី​ភ្នំពេញរួចបាត់ទៅហើយ។ ការចាកចេញនេះ ត្រូវបានក្រុមអ្នកតវ៉ានិយាយថា ជាការគេចវេសពីការទទួលខុសត្រូវ នៃពាក្យ​សន្យារបស់លោកអភិបាល កាលពីមុនបោះឆ្នោត ។ ដោយហេតុនេះហើយ ទោះធ្វើឲ្យពលរដ្ឋទាំងនោះ បង្ខំចិត្ត​ធ្វើ​ការ​បិទ​ផ្លូវព្រះមុនីវង្ស មុខសាលារាជធានីភ្នំពេញ ដើម្បីចង់បានការឆ្លើយតប ពីការសន្យារបស់សាលារាជធានីភ្នំពេញនេះ។

បន្តិចក្រោយមក អាជ្ញាធរបានបញ្ជូនមកដាក់ពង្រាយ នៅមុខសាលាក្រុងនោះ នូវកម្លាំងមានសមត្ថកិច្ចប្រដាប់ដោយ ខែល និងដំបង ប្រហែលជាងបីរយនាក់ ហើយបានធ្វើការរុញច្រាន នឹងកៀរពួកគាត់ (ប្រជាពលរដ្ឋ) ដែលជាហេតុនាំឲ្យ​មាន​ការ​ប៉ះទង្គិច គ្នាដោយកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ពេលនោះនាំឲ្យប្រជាពលរដ្ឋមួយចំនួនបានរងរបួស និងស្រ្តីម្នាក់ក៏ត្រូវ​បានខ្យល់គរ បន្ទាប់ពីមានការហ៊ុំព័ទ្ធដោយសមត្ថកិច្ច។

អ្នកស្រី ទេព វណ្ណី តំណាងប្រចាពលរដ្ឋមកបីសហកមន៍បឹងកក់ ក្នុងហេតុការបង្ក្រាបពីសំណាក់កម្លាំងមានសមត្ថកិច្ច មក​លើប្រជាពលរដ្ឋដោយអហិង្សា បានធ្វើការវាយប្រហារដោយពាក្យសម្តីថា «យើងជាខ្មែរដូចគ្នា និយាយភាសាតែមួយ យើងអាចធ្វើការជជែកគ្នាមុនបាន មិនចាំបាច់យកកម្លាំងមកវាយបំបែកនោះទេ។ (...) ការព្យាពេលក្នុងរយៈកាលជាង​ប្រាំពីរឆ្នាំមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋ​បាត់បងនូវជំនឿចិត្ត លើការសន្យាម្តងហើយម្តងទៀត ដែលគ្មានប្រសិទ្ធភាព​ទាល់តែសោះនោះ និងបានធ្វើឲ្យប្រជា​ពលរដ្ឋ​មិនអាចទទួលយកបាន នូវការសន្យា"ខ្យល់"ដែលគ្មានរូបរាង និងចេះ​តែ​បក់វិលវល់ ជាហេតុនាំឲ្យប្រជាពលរដ្ឋកាន់តែ"រងារ"ឡើងៗ រកទីបំផុតគ្មាន។»

ឯលោក ពេជ្រ លឹមឈួន តំណាងប្រជាពលរដ្ឋមកពីសហគមន៍បូរីកីឡា ក៏បានធ្វើការថ្កោលទោស​ទៅលើកម្លាំង​បង្ក្រាប​នេះថា «ក្រុមសមត្ថកិច្ច ដែលទទួលទានបាយ របស់ប្រជាពលរដ្ឋ ជាកូនចៅប្រជាពលរដ្ឋ ដែលមានឪពុកម្តាយ​ជា​ប្រជា​ពលរដ្ឋដែរនោះ គួតែបំរើប្រជាពលរដ្ឋ ជាម្ចាស់ប្រទេស មិនគួរណាបំរើលើបុគ្គលដែលមិនគោរពច្បាប់ ហើយធ្វើការប្រើ​ហិង្សាមកលើប្រជាពលរដ្ឋដែលជាឪពុកម្តាយរបស់ខ្លួននោះទេ។ (....) អាជ្ញាធរមានសមត្ថភាពខ្ពស់ ក្នុងការវាយបង្ក្រាប​រាល់ការជួបជុំរបស់ប្រជាពលរដ្ឋ ក្នុងការសម្តែងមតិ និងការប្រើប្រាស់នូវសិទ្ធិសេរីភាពរបស់ខ្លួនដោយអហិង្សា តែពុំមាន​សត្ថភាពក្នុងការដោះស្រាយបញ្ហា របស់ប្រជាបលរដ្ឋតាមការសន្យារបស់ខ្លួន។»

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឡុង ឌីម៉ង់ លើករណីខាងលើបានទេ ដោយលោក​ពុំទទួលទូរសព្ទ័។ តែកន្លងមក ខាងសាលារាជធានីភ្នំពេញ តែងបានចាត់តំណាងរបស់ខ្លួន មកទទួលញ្ញត្តិជាច្រើន​លើក​ច្រើនសារ ពាក់ព័ន្ធនឹងសិទ្ធិលំនៅដ្ឋានខាងលើ។

ប៉ុន្តែញ្ញត្តិចេះតែមានមកទទួល ការសន្យាចេះតែធ្វើ តែដំណោះស្រាយឲ្យចេញជារូបរាង មិនឃើញមានរូបរាងសូម្បីបន្តិច​ឡើយ។ អ្នកមីង តាំង ស៊ីម អ្នកតំណាងប្រជាពលរដ្ឋអតីតអ្នកភូមិបឹងកក់ បាននិយាយថា អាជ្ញាធរមិនត្រឹមតែ​មិន​បាន​ដោះ​ស្រាយនោះទេ តែផ្ទុយទៅវិញ បើមិនសម្ងំយកសុខ យកតែរួចខ្លួននោះទេ គឺបានប្រើកម្លាំងមកវាយបង្ក្រាបជាជំនួស។

លោក អំ សំអាត បានធ្វើការថ្កោលទោសជាថ្មី ទៅលើការបង្ក្រាបដោយហិង្សនេះ ថាជាការមិនទទួលខុសត្រូវ​នូវអ្វីដែល​បានសន្យា និងភាពស្ងៀមស្ងាត់របស់ខ្លួនក្នុងការដោះស្រាយ និងការឆ្លើយតបនោះ ដែលបង្កើតឲ្យមានការធ្វើបាតុកម្ម ទាមទាមិនចេះចប់មិនចេះហើយយ៉ាងដូច្នេះ។ លោកបន្តរថា «អាជ្ញាធរទៅវិញទេ ដែលជាអ្នកបង្កើតឥ្យមានបញ្ហាទាំងនេះ មិនមែនប្រជាពលរដ្ឋនោះទេ។ (...) ប្រជាពលរដ្ឋធ្វើការទាមទាឲ្យមានដំណោះស្រាយដោយសន្តិវិធី តែអាជ្ញាធរបែរជា​មិន​ដោះស្រាយ បែរជាដាក់កម្លាំងបង្ក្រាប។ (...) ចង់មិនចង់ពលរដ្ឋកំពុងតែមានកំហឹងស្រាប់និងការមិនអើពើ ឬការមិនរបស់​របស់អាជ្ញាធរទាំងនោះផង ការរារាំងនេះជាដើមចមដែលនាំឲ្យមានអំពើហិង្សា។ ការគ្មានសមត្ថភាពដោះស្រាយ​របស់​អាជ្ញាធរ ជាចំណុចខ្យោយដែលនាំឲ្យមានការទាមទារ មិនចេះចប់មិនចេះហើយបែបនេះ៕»

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...